ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ

FN ៖ ក្រោមគោលនយោបាយលើកកម្ពស់សេវាសុខភាពសាធារណៈឱ្យកាន់តែល្អ ប្រសើរ ដើម្បីធានាការដណ្តើអាយុជីវិតប្រជាពលរដ្ឋពីជំងឺតម្កាត់ផ្សេងៗនោះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើទំនើបកម្មទាំងលើការព្យាបាល និងបរិក្ខារពេទ្យ នៅតាមមន្ទីរពេទ្យជាច្រើននៅកម្ពុជា។ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាសអគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូង ឃ្មុំ ចំនួនពីរអគារដ៏ស្កឹមស្កៃ ជាមួយការបំពាក់បរិក្ខារបម្រើការព្យាបាលដ៏ទំនើបៗជាច្រើន។ នៅក្នុងឱកាសនោះសម្តេចតេជោ បានថ្លែងសំណេះសំណាលប្រមាណជាង១ម៉ោង២០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអរសាទរជាមួយសមិទ្ធផលថ្មីនៅលើទឹកដីក្រូចឆ្មារ។ សម្តេចតេជោ ហ៊ុន សែន សម្តែងការកោតសរសើរឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានប្រឹងប្រែងដឹកនាំកសាងមន្ទីរពេទ្យដ៏ធំនៅក្នុងស្រុកក្រូចឆ្មារ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រឹងប្រែងសាងសង់មន្ទីរពេទ្យនេះ គឺជាកិច្ចប្រឹងប្រែងមួយក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្រុកក្រូចឆ្មារពីមុនជាតំបន់ដាច់ស្រយាល និងមិនមានប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ផងនោះ ដូច្នេះអ្នកជំងឺខ្លះត្រូវសង្គ្រោះបាន បែរទៅជាស្លាប់ក៏មាន។ សម្តេចតេជោ ហ៊ុន សែន…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយកីឡាករ កីឡាការិនី

FN ៖ នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសារ អាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិ កម្ពុជា សរុប ៤,២៦៤នាក់។ ពិធីនេះរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ។ ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា បានធ្វើចំនួន៤លើករួចមកហើយ។ ប៉ុន្តែត្រូវបានខកខាននៅឆ្នាំ២០២០,២០២១ និង២០២២ ដោយសារតែការ រាតត្បាត នៃជំងឺ កូវីដ ១៩។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ តែពហុកីឡដ្ឋានជាតិអូឡាំពិក នៅតែអាចបម្រើដល់ការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកពហុកីឡដ្ឋានជាតិអូឡាំពិក ជាផ្លែឈើសម្រាប់កូនខ្មែរជំនាន់ ហើយមិនត្រូវភ្លេចដល់អ្នកដាំ…

សុន្ទរកថា និងសេចក្ដីដកស្រង់ប្រសាសន៍ ក្នុងពិធីជួបជុំសំណេះសំណាល និងពិសាអាហារ សាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជា

ថ្ងៃនេះ យើងមានឱកាសបានមកជួបជុំគ្នាម្តងទៀត នៅក្រោមបរិយាកាសដ៏សែនរីករាយ និងមានសាមគ្គីភាពយ៉ាងកក់ក្តៅជាទីបំផុត! ជារៀងរាល់ឆ្នាំ ខ្ញុំនិងភរិយាតែងតែពិនិត្យតាមដានរាល់ព្រឹត្តិការណ៍កីឡា ជាពិសេស សុខទុក្ខកីឡាករ កីឡាការិនីដែលបាន និងកំពុងខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព បច្ចេកទេស និងទេពកោសល្យរបស់ខ្លួនប្រកបដោយឆន្ទៈមោះមុត។ ជាមួយនេះ ក្រោមម្លប់ និងគុណតម្លៃនៃសន្តិភាពបានកំណត់គោលដៅនៃយុទ្ធនា​ការអប់រំសង្គមនិងផ្សព្វផ្សាយប្រធានបទរបស់កីឡាជាមូលដ្ឋានគឺ  “កីឡារស់ក្នុងសន្តិភាព” “ប្រជាជនម្នាក់លេងកីឡាមួយមុខ” “កម្ពុជាស្អាត” “កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន”។ កម្ពុជាបានរង់ចាំរយៈពេល ៦៤ ឆ្នាំ​ ទើបសម្រេចចិត្តយកឆ្នាំ​២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និង​ អាស៊ានប៉ារ៉ាហ្គេម។ យើងបានខកខានចាប់យកឱកាសនេះ ជាច្រើនលើកច្រើនសាដើម្បីត្រៀមខ្លួន ប្រកបដោយសមត្ថភាព​ ពេញលេញ និងកៀរគរធនធានចាំបាច់​គ្រប់គ្រាន់ ​សម្រាប់រៀបចំ​ការប្រកួតកីឡា​ថ្នាក់​តំបន់​ដ៏ធំនេះឱ្យបានល្អ និងរលូន ប្រកប​ដោយស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់។ ក្នុងស្មារតីនេះ ខ្ញុំតែងតែដាស់តឿនឲ្យមហាគ្រួសារកីឡា ក្រសួងស្ថាប័ន​ អង្គភាពពាក់ព័ន្ធ  រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយគោរពតាមស្តង់ដារកីឡាផង គោរពតាមទិដ្ឋភាពសង្គម-វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងផង។ កិត្តិយសរបស់ម្ចាស់ផ្ទះរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣  គឺជាមោទនភាពជាតិដែលមិនអាចកាត់ថ្លៃបាន ហើយកិត្តិយសជាតិបានមកពីឆន្ទៈនយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងការចូលរួមចំណែករបស់មហាគ្រួសារកីឡា ដែលមានវត្តមានចូលរួមនាពេលនេះ។ ក្នុងនាមជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម…