ភារកិច្ចដែលឥតកែប្រែរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើ សង្គ្រោះ កសាង ការពារ និងអភិវឌ្ឍជាតិ

FN ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ២ ខ្សែ ប្រវែងប្រមាណ ៣២គីឡូម៉ែត្រ និងពិធីកាត់ឫសសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តឥន្ទរិទ្ធី (ហៅវត្ដបារាយណ៍) ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរ និងក្តីអនុមោទនាត្រេកអរចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់ នៅក្នុងទីអារាមវត្តបារាយណ៍ដ៏មានវ័យចំណាស់ប្រមាណ ៨៥ មួយនេះ។ សមិទ្ធផលគួរជាទីមោទនៈទាំងអស់នេះ កើតឡើងពីសទ្ធាជ្រះថ្លារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាការចូលរួមចំណែកបំពេញកុសលពីសំណាក់ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ក្នុងការសាងសង់ដើម្បីតម្កល់ទុកក្នុងព្រះពុទ្ធសាសនា និងសម្រាប់ជូនលោកតាលោកយាយ និងពុទ្ធបរិស័ទជិតឆ្ងាយ…

សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ ពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី ៧

ឯកឧត្តម ដាតូ សេរី អាន់វ៉ា អីប្រាហ៊ីម  (Dato Seri Anwar Ibrahim)នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ឯកឧត្តម លោកជំទាវ, ឯកអគ្គរាជទូត, ឯកអគ្គរដ្ឋទូត លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា សម្តេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូនសាសនិកឥស្លាមជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមជាថ្មីម្តងទៀត ក្នុងពិធីពិសាអាហារស្រាយបួស ខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៧ នាពេលនេះ ។ ខ្ញុំសូមស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះឯកឧត្តម ដាតូ សេរី អាន់វ៉ា អីប្រាហ៊ីម (Dato Seri Anwar Ibrahim)នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងប្រតិភូ អង្គការសហប្រតិបត្តិការឥស្លាម ដែលបានអញ្ជើញមកចូលរួមស្រាយបួស ដោយផ្ទាល់នៅកម្ពុជា ។ [ចាប់ផ្ដើមអត្ថាធិប្បាយបន្ថែម] ខ្ញុំក៏សូមស្វាគមន៍ផងដែរ ចំពោះឯកឧត្តម យូ ស៊ុហ្វកាឡា អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធាន…

សន្និសីទសារព័ត៌មានរវាងសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្ដម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំកម្ពុជា និងម៉ាឡេស៊ី

ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកសារព័ត៌មាន ជាទីមេត្រី! ខ្ញុំ និងឯកឧត្ដម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ទើបបានបញ្ចប់​កិច្ចពិភាក្សាទ្វេភាគី ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្នុងនាមជាសមាជិកអាស៊ានតែមួយ។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំ​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្ដម អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម ដែលបានទទួលការអញ្ជើញរបស់ខ្ញុំ និងបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ យើងទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន និងបានវាយតម្លៃខ្ពស់លើទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានប្ដេជ្ញាបន្តលើកកម្ពស់ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ថាមពល ការតភ្ជាប់ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន​។ យើងបានលើកទឹកចិត្តឲ្យភាគីទាំងពីរបន្តការផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់ឲ្យកាន់តែញឹកញាប់ និងគ្រប់កម្រិត ដើម្បីពង្រឹងមិត្តភាពឲ្យកាន់តែជិតស្និទ្ធ បង្កើនទំនុកចិត្តឲ្យកាន់តែខ្ពស់ និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែទូលំទូលាយថែមទៀត។ យើងទាំងពីរក៏បានឯកភាពពង្រឹងយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ជាពិសេស គណៈកម្មការចម្រុះកម្ពុជា​-ម៉ាឡេស៊ី។ ចំពោះវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី យើងរីករាយដែលពាណិជ្ជកម្មទ្វេភាគី​សម្រេចបាន ៦២០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ កើន…