ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មីចំនួន១៦ ទុនវិនិយោគសរុបជាង១,១៦០លានដុល្លារ

FN ៖ យោងតាមទិន្នន័យកត់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា នៅក្នុងខែធ្នូ ឆ្នាំ២០២០ ខ្លួនបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន១៦ ដែលមានទុនវិនិយោគចំនួន១,១៦៥.៩លានដុល្លារអាមេរិក បង្កើតបានការងារថ្មីរាប់ពាន់កន្លែង។ ការអនុម័តគម្រោងវិនិយោគថ្មីៗនេះ សបញ្ជាក់ឲ្យឃើញថា ទោះបីកម្ពុជា ជួបប្រទះនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានប៉ះពាល់ដល់សកលលោកក្តី ក៏កម្ពុជានៅតែទាក់ទាញនូវការវិនិយោគថ្មីៗបន្ថែមទៀតបានផងដែរ។ គម្រោងវិនិយោគថ្មីទាំង១៦នោះរួមមាន៖ ១៖ ក្រុមហ៊ុន JIAYUAN HENGRUN INT’L TEXTILE CO., LTD. គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៩២៩កន្លែង។ ២៖ ក្រុមហ៊ុន H.R ENTERPRISE CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង។ ៣៖ ក្រុមហ៊ុន CAMBODIAN NEW…

សិស្សជាប់បាក់ឌូប្លិទាំងអស់ រួសរាន់ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលបានជ្រើសរើស ដើម្បីទទួលបានអាហារូបករណ៍

FN ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់ បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០ ប្រញ៉ាប់រួសរាន់ ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលធ្លាប់បានជ្រើសរើសកន្លងមក ដើម្បីទទួលបានអាហារូបករណ៍។ តាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងយ៉ាងដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹង ដល់បេក្ខជន ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០ ជ្រាបថា៖ ក្នុងឆ្នាំសិក្សា២០២០-២០២១ ដើម្បីទទួលបានអាហារូបករណ៍ចូលរៀន ថ្នាក់បរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា១០០% នៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលបេក្ខជន បានដាក់ពាក្យស្នើសុំកន្លងមក (នៅថ្នាក់ទី១២) សូមបេក្ខជនប្រញ៉ាប់រួសរាន់ ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលបេក្ខជនបានជ្រើសរើស «មុខជំនាញទី១» កន្លងមក។ គ្រឹះស្ថានឧត្តមសិក្សានីមួយៗ នឹងធ្វើការជ្រើសរើសទៅតាមចំនួន និងប្រភេទអាហារូបករណ៍មានសិស្សទូទៅ សិស្សជានារីសិស្សក្រីក្រ…

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុក លើការប្រាក់សម្រាប់អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចការបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុក លើការប្រាក់សម្រាប់ អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក (Withholding Tax)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៧)។ ការសម្រេចនេះ ធ្វើឡើងដើម្បីរក្សាលំនឹងអាជីវកម្ម ខណៈដែលកម្ពុជាកំពុងបន្តប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩ ក៏ដូចជាទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ តាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា ការបន្ធូរបន្ថយ ការអនុវត្តពន្ធកាត់ទុក លើការប្រាក់សម្រាប់ អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក (Withholding Tax) រួមមាន៖ ទី១៖ សម្រាប់កម្ចីថ្មី៖ * ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, មកនៅត្រឹម ៥%…