សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបងប្អូនជនរួមជាតិ និងភ្ញៀវអន្តរជាតិ អញ្ជើញចូលរួមក្នុងពិធីសម្ពោធវិមាន ឈ្នះឈ្នះ នៅថ្ងៃទី២៩ ខែធ្នូស្អែកនេះ !

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook បានអំពាវនាវដល់បងប្អូនជនរួមជាតិ និងភ្ញៀវអន្តរជាតិ អញ្ជើញចូលរួមក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះឲ្យបានច្រើនកុះករ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិ ឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។ សម្តេចបានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «វិមានឈ្នះ ឈ្នះ នឹងសម្ពោធនៅថ្ងៃស្អែកទី ២៩ ធ្នូ ២០១៨។ កម្ពុជាអបអរសាទរចំពោះសមិទ្ឋផលប្រវត្តិសាស្រ្តនៃវិមាន ឈ្នះ ឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរនៅលើទឹកដីសុវណ្ណភូមិ។ វិមានឈ្នះ ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម…

សំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកពញាឮ ខេត្តកណ្តាល

រីករាយបានជួបកម្មករ/ការិនីតាមការគ្រោងទុកក្នុងជុំទីមួយ … (សំណេះសំណាលលេង) … ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំសាជាថ្មីម្តងទៀត សម្រាប់កម្មករ/ការិនីរបស់យើងតាមការគ្រោងទុកនៅក្នុងជុំទីមួយ។ សម្រាប់ក្មួយៗនៅទីនេះមួយចំនួនបានជួបពូនៅឯកោះពេជ្រ ឯមួយចំនួនទៀតមិនទាន់បានជួបនៅឡើយទេ។ ខ្ញុំក៏សុំអភ័យទោស ដោយសារតែពេលវេលាតម្រូវឱ្យយើងត្រូវធ្វើកិច្ចការងារច្រើនក្នុងពេលតែមួយ។ ដូច្នេះ ជំនួបដែលបានគ្រោងទុកក៏ត្រូវបានពន្យារ ដែលមកដល់ពេលនេះ ដូចដែល ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់អម្បាញ់មិញ គឺនៅជំពាក់ខេត្តកណ្តាលចំនួនមួយដងទៀត។ ជំនួបរបស់យើងថ្ងៃនេះ គឺជួបជុំរវាងម្ខាង គឺកម្មករ/ការិនីដែលមកពីខាងកំពង់ស្ពឺ និងម្ខាងទៀត កម្មករ/ការិនី ដែលអញ្ជើញមកពី(ខាងខេត្ត)កណ្តាល នៅស្រុកពញាឮ។ អ្នកកំពង់ស្ពឺនៅខាងណា? អ្នកកំពង់ស្ពឺនៅម្ខាង។ ចុះ(អ្នកខេត្ត)កណ្តាលនៅខាងណា? អញ្ចឹង អម្បាញ់មិញបានដើរទៅខាងអ្នក(ខេត្ត)កណ្តាល អត់បានដើរទៅខាងអ្នក(ខេត្ត)កំពង់ស្ពឺ។ បញ្ចុះទម្ងន់ក្រោម ៧៤ គីឡូ ហ៊ឹងត្រចៀក និងស្អកក សំដីរបស់ពូរាងស្អកទេ? ស្អកបន្តិចអី? រឿងវាអញ្ចេះ ឥឡូវនេះ ពេទ្យដែលព្យាបាលយើងនៅឯ(ខាង)ក្រៅ គេផ្តាំមកថា ទម្ងន់មិនឱ្យលើសពី ៧៤ គីឡូ។ ឥឡូវ ប្រាប់ទៅពេទ្យវិញហើយថា មិនត្រឹមតែ ៧៤ គីឡូទេ ក្រោម ៧៥…

គ.ជ.ប នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី ការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០១៨

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី ការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០១៨ ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំនួនការិយាល័យ។ បើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានឱ្យដឹងថា កិច្ចប្រជុំនឹងធ្វើឡើង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្អែកនេះ វេលាម៉ោង១០៖០០នាទីព្រឹក នៅសាលសន្និសីទសារព័ត៌មានជាន់ទី១ នៃទីស្តីការគជប អគារថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គជប បានឱ្យដឹងថា តំណាងភាគីពាក់ព័ន្ធដែលអញ្ជើញចូលរួមរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ៕