សារលើហ្វេសប៊ុក ស្តីពី «ស្ថានភាពល្អប្រសើរ នៃនយោបាយ សង្គម និងសេដ្ឋកិច្ចកម្ពុជា»

សុខសប្បាយជាទេបងប្អូនជនរួមជាតិ ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសជាតិសព្វថ្ងៃ គឺកំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។ ចំពោះចំណូលពន្ធ គឺបានកើនឡើងជាបន្តបន្ទាប់។ សេដ្ឋកិច្ចកម្ពុជាដែលពីមុនហ៊ុមព័ទ្ធដោយទារុណកម្ម និងការគាបសង្កត់ ប៉ុន្តែពេលនេះគឺបានងើបលូតលាស់ និងកាន់តែរឹងមាំ។ សូមអរគុណដល់បងប្អូនអាជីវករ ពាណិជ្ជករ និងវិនិយោគិន ដែលបានបំពេញកាតព្វកិច្ចបង់ពន្ធ និងបានពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគអោយកាន់តែធំឡើងនៅក្នុងប្រទេសជាតិ។ ប្រទេសយើងពីមុនដែលធ្លាប់ជាប្រទេសក្រីក្រធ្លាក់ដល់បាតាល ប៉ុន្តែឥឡូវគឺបានងើបលេចធ្លោរួចផុតពីភាពក្រីក្រជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%។ ដោយសារចំណូលពន្ឋកាន់តែខ្ពស់ ការព្យាកររបស់យើងទៅថ្ងៃអនាគត គឺកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានាដែលចង់ឃើញកម្ពុជាកាន់តែរីកចម្រើនទៅមុខពិតប្រាកដ ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ។ អរគុណសាជាថ្មីដល់វិស័យឯកជនទាំងអស់នៅកម្ពុជា ដែលបានរួមចំណែកអភិវឌ្ឍប្រទេស នឹងពង្រឹងសេដ្ឋកិច្ចជាតិអោយបានរឹងមាំមកទល់សព្វថ្ងៃ និងអរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជន ដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិយើង៕

សប្តាហ៍ដំបូងខែកុម្ភៈនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងបើករោងចក្រចំនួន៩ សរុបទុនវិនិយោគជាង៤០លានដុល្លារ បង្កើតការងារថ្មីរាប់ម៉ឺនកន្លែង

FN ៖ គិតក្នុងសប្តាហ៍ទី១ នៃខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគបើករោងចក្រចំនួន៩ថ្មីទៀត សរុបទុនវិនិយោគជាង៤០លានដុល្លារអាមេរិក បង្កើតការងារជូនពលរដ្ឋខ្មែររាប់ម៉ឺនកន្លែងថែមទៀត។ យោងតាម Facebook របស់​ CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១៖ ក្រុមហ៊ុន SHINING (CAMBODIA) BELT & BAG CO.,LTD. គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូត៍ A ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៣៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣៥កន្លែង។ ២៖ ក្រុមហ៊ុន FIDELITY (CAMBODIA) HANDBAG FACTORY CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាកែ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៦០លានដុល្លារអាមេរិក…

សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យលុបចោលសហគ្រាសសាធារណៈ ភ្នាក់ងារកម្ពុជានាវាចរ ហៅថា «កាំសាប» អនុវត្តន៍ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈតទៅ

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការរំសាយសហគ្រាសសាធារណៈ ភ្នាក់ងារកម្ពុជានាវាចរ ហៅថា «កាំសាប» ដែលចាប់អនុវត្តន៍ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩តទៅ។ នេះបើតាមអនុក្រឹត្យ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ឲ្យដឹងដែរថា ការលុបស្ថាប័នកាំសាបធ្វើឲ្យកម្ពុជា បាត់ចំណូលតែ ៥០ម៉ឺនដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ប៉ុន្ដែការលុបនេះដើម្បីការរស់រាន និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ ភាពសម្រួលពាណិជ្ជកម្ម ដែលមករកស៊ីនៅកម្ពុជា ខណៈដែលបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប នាវាបរទេសអាចធ្វើការទាក់ទងដោយផ្ទាល់មកកំពង់ផែតែម្ដង៕