គ.ជ.ប ណែនាំពីនិតិវិធីនៃការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត ប្រសិនបើគ្មានអត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណខូច ឬបាត់

FN ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីណែនាំមួយ ស្តីពីនីតិវិធីនៃការស្នើសុំ និងការចេញឯកសារ បញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ប្រសិនបើមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការឆ្នាំ២០១៦ មិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ខ្លួនបានខូច ឬបាត់។ គ.ជ.ប ចាត់ទុកថា ការចេញឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋ ដើម្បីធានាដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត៕

យុវជន-យុវតីខ្មែរ ត្រៀមខ្លួនរួចរាល់ ដើម្បីទៅចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃទី០៤ មិថុនា ខាងមុខនេះ

៖ ​នៅសល់ជាង២០ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នឹងឈានចូលមកដល់ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ សម្រាប់ព្រឹត្តការណ៍ជាតិ ដែលធ្វើឡើងរយៈពេល៥ឆ្នាំម្តងនេះ យុវជន-យុវតី ដែលនិស្សិតនៅតាម គ្រឹះស្ថានឧត្តមសិក្សា បានអះអាងថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នេះ។ យុវជន-យុវតីទាំងនេះ បានលើកឡើងថា ការបោះឆ្នោតនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ពូកគេ ក៏ដូចជា ប្រទេសជាតិ​ទាំងមូល ព្រោះថា ពួកគេ អាចជ្រើសថ្នាក់ដឹកនាំម្នាក់ដែលគេស្រឡាញ់ពេញចិត្ត នៅក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីទទួលបានការបម្រើសេវាផ្សេងៗ និងការអភិវឌ្ឍន៍នៅ មូលដ្ឋានផងដែរ។ យុវតី ឌិន និរតី អាយុ១៩ឆ្នាំ បច្ចុប្បន្នសិក្សាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំទី១ ដេប៉ាតេម៉ង់ភូមិវិទ្យា ដែលមានស្រុកកំណើតនៅ ខេត្តកំពង់ធំ បានឲ្យដឹងថា​ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នេះ ពិតជាមានសារសំខាន់ណាស់សម្រាប់នាង ដោយហេតុថា បេក្ខជនក្រុមប្រឹក្សា ដែលខ្លួនជ្រើសរើស សុទ្ធតែជាតំណាងក្នុងមូលដ្ឋាន ហើយអាចសម្រេចកិច្ចការងារផ្សេង ដើម្បីឲ្យមានការអភិវឌ្ឍន៍រីកចម្រើន។ កញ្ញាបានថ្លែងយ៉ាងដូច្នេះ «ខ្ញុំត្រៀមខ្លួនរួចហើយ សម្រាប់ទៅបោះឆ្នោត ហើយការបោះឆ្នោតនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ខ្ញុំ ក៏ដូចជាប្រទេសជាតិទាំងមូល»។…

គជប មិនឲ្យបក្សនយោបាយឃោសនាបេាះឆ្នោតនៅតាមទីផ្សារ

DAP ៖ អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា បានថ្លែងថា គ្រប់គណបក្សនយោបាយ មិនអាចឃោនាបោះឆ្នោត នៅតាមទីផ្សារបានទេ  ពីព្រោះអាជីវករមួយចំនួនមិនពេញចិត្ត ហើយនឹងបង្កការកកស្ទះចរាចរណ៍។ ក្នុងឱកាស កិច្ចប្រជុំ ផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ លោក ទេព នីថា បានមានប្រសាសន៍ថា “គ.ជ.ប ពិគ្រោះជាមួយអាជ្ញាធរ កន្លែងណាឃោសនាបោះឆ្នោតបាន កន្លែងណាមិនបាន ធ្វើចឹងដើម្បីការពារសុវត្ថិភាពទាំងអស់គ្នា។ អ្នកផ្សារមួយចំនួនមិនពេញចិត្ត ពីព្រោះពួកគាត់លក់មិនបាច់ ពេលខ្លះមេក្រូ២ឬ៣គណបក្ស នៅក្នុងផ្សារ តូបពួកគាត់អត់មានមនុស្សទិញ ចឹងពួកគាត់មកផ្ទះអស់ ”។ លោកបន្ដទៀតថា ការងារឃោសនាត្រូវមាន សន្ដិសុខ សណ្ដាប់ធ្នាប់ និងចរាចរណ៍ ហើយអាជ្ញាធរ ត្រូវជួយសម្រួលចរាចរណ៍ ជូនគណបក្សនយោបាយ ពេលកំពុងឃោសនាបោះឆ្នោត ។លោកថា គណបក្សនយោបាយទាំងអស់ មុនពេលឃោសនាបោះឆ្នោត ត្រូវរាយការណ៍ ទៅសមត្ថកិច្ចដើម្បីឲ្យបានដឹងលឺ ជាមុន។ លោកថា “ប្រសិនបើពេលឃោសនាបោះឆ្នោត មានអំពើហិង្សាកើតឡើង…