សុន្ទរកថា ក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៥ របស់ (UN-ESCAP) ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព

ឯកឧត្តម ដាមឌីន ថូសបាតា (Damdin Tsogtbaatar) ប្រធានសន្និបាត ឯកឧត្តម បារ៉ុន ឌីវ៉ាវេស៊ី វ៉ាហ្គា (Baron Divavesi Waqa) ប្រធានាធិបតីនៃប្រទេសនូរូ លោកជំទាវ ឤរមីដា សាល់ស៊ីយ៉ា ឤលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធាន ESCAP លោកជំទាវ, ឯកឧត្តម, លោកស្រី, អស់លោក! ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយជាអនេក ដោយបានមកចូលរួមក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៥ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់ឤស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ក្រោមប្រធានបទ៖ ការផ្តល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះ UN-ESCAP ដែលបានរៀបចំ និង អញ្ជើញខ្ញុំ ចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ។ របៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព…

រដ្ឋមន្ដ្រីសុខាភិបាល ប្រជុំផ្សព្វផ្សាយ និងណែនាំពីការអនុវត្ដកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំនៃគ្រួសារក្រីក្រ

FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្ដរក្រសួង និងសេចក្ដីណែនាំ ស្ដីពី ការអនុវត្ដកម្មវិធី ឧបត្ថម្ភ សាច់ប្រាក់ ជូនស្ដ្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារ មានប័ណ្ណសមធម៌ ឬបណ្ណអាទិភាព ។ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភសាច់ប្រាក់ ជូនស្ដ្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ។ ដោយឡែក ស្ដ្រីក្រីក្រមកពិនិត្យផ្ទៃពោះមុនសម្រាល ចំនួន ៤ដង ម្តងទទួលបាន ៤ម៉ឺនរៀល, ពេលសម្រាល ទទួលបាន ២០ម៉ឺនរៀល, ពិនិត្យ និងថែទាំក្រោយសម្រាល និងកូនចំនួន ១០ដង ពោលមានរយៈពេល១,០០០ថ្ងៃ។ ជាងនេះទៅទៀត រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា «ការដែលអនុត្ដន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងប្រគល់ដល់ដៃស្ដ្រីក្រីក្រយ៉ាងពិតប្រាកដមែន តាមប្រព័ន្ធធនាគារវីង។…

អ្នកនាំពាក្យ គ.ជ.ប៖ ការបោះឆ្នោតក្នុងក្របខណ្ឌទូទាំងប្រទេស សម្រេចបានជាង៩៩ភាគរយ ខណៈការរាប់សន្លឹកឆ្នោតដំណើរការជាង៥០ភាគរយហើយ !

FN ៖ លោក ឌឹម សុវណ្ណរុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភានេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ អាណ្តត្តិទី៣នៅទូទាំងប្រទេស សម្រេចបានជាង៩៩ភាគរយហើយ។ អ្នកនាំពាក្យរូបនេះបន្តថា ការបោះឆ្នោតនឹងត្រូវបញ្ចប់ពេលឆាប់ខាងមុខនេះ ហើយចំពោះការរាប់សន្លឹកឆ្នោត ក្នុងក្របខណ្ឌទូទាំងប្រទេស បានដំណើរការជាង៥០ភាគរយ។ លោក ឌឹម សុវណ្ណរុំ បានបញ្ជាក់យ៉ាងដូច្នេះថា «ការបោះឆ្នោតក្នុងក្របខណ្ឌទូទាំងប្រទេសសម្រេចបានជាង៩៩ភាគរយហើយ នៅសល់តែ១៤នាក់ទៀតប៉ុណ្ណោះមិនទាន់បានបោះឆ្នោត ហើយការបោះឆ្នោតនឹង បិទបញ្ចប់ក្នុងពេលឆាប់ៗនេះហើយ។ ក្រៅពីនេះ ក្នុងក្របខណ្ឌទូទាំងប្រទេសការរាប់សន្លឹកឆ្នោត បានដំណើរការជាង៥០ភាគរយហើយ។ ការិយាល័យរាប់សន្លឹកឆ្នោតមានពីរ ទី១៖ ការរាប់សន្លឹកឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ នូវសន្លឹកឆ្នោតពណ៌ពងមាន់ និងទី២៖ សន្លឹកឆ្នោតពណ៌ស គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត»។ សូមជម្រាបថា ការិយាល័យបោះឆ្នោត ២០៣ការិយាល័យនៅទូទាំងប្រទេស បានបើកទ្វារហើយនៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហៅកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣…