សម្តេចតេជោ ហ៊ុន សែន អរគុណដល់ហុងគ្រីដែលផ្តល់យុត្តិធម៌ដល់កម្ពុជា ពាក់ព័ន្ធ EBA

FN ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានាធិបតីនៃប្រទេសហុងគ្រី លោក យ៉ាណូស អាឌែរ (Janos Ader) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណចំពោះប្រទេសហុងគ្រី ដែលផ្តល់ការគាំទ្រ និងយុត្តិធម៌ដល់ប្រទេសកម្ពុជា ពាក់ព័ន្ធការការពារប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធីគ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA) នៅលើទីផ្សារសហភាពអឺរ៉ុប។ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងក្រោយជំនួបពិភាក្សាការងាររវាងសម្តេចតេជោ និងប្រធានាធិបតីហុងគ្រី ថា «សម្ដេចតេជោ បានអរគុណ ហុងគ្រី ចំពោះការគាំទ្រលើប្រព័ន្ធអនុគ្រោះពន្ធ EBA។ សម្ដេចបានគូសបញ្ជាក់ថា អ្វីដែលកម្ពុជាចង់បាន គឺចង់ឲ្យសហភាពអឺរ៉ុបផ្ដល់ យុត្តិធម៌ចំពោះកម្ពុជា»។ ក្នុងជំនួបសំខាន់នោះ លោកប្រធានធិបតីហុងគ្រី បានស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន និងចាត់ទុកថាទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់សម្តេចតេជោ ក្នុងឋានៈជានាយករដ្ឋមន្រ្ដីថាបានចូលរួមយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសកម្ពុជា និងប្រទេសហុងគ្រី។ លោកប្រធានាធិបតីបានគូសបញ្ជាក់ជូនសម្តេចតេជោ ហ៊ុន សែន ផងដែរថា ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីនៃទាំងពីរ មានសមិទ្ធផលជាច្រើនលេចជារូបរាងឡើង…

CDC អនុម័តគម្រោងវិនិយោគចំនួន៣ថ្មីទៀត ទុនវិនិយោគជាង១២លានដុល្លារ

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តគ្រោងវិនិយោគបើករោងចក្រថ្មីចំនួន៣កន្លែង សរុបទុនវិនិយោគជាង១២លានដុល្លារអាមេរិក។ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរដល់គម្រោងវិនិយោគទាំង៣នោះរួមមាន៖ ១៖ ក្រុមហ៊ុន EALYTEX (CAMBODIA) GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៨២៣កន្លែង។ ២៖ ក្រុមហ៊ុន XINLONGTAI (CAMBODIA) INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទបម្រើការនាំចេញ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវក្រវ៉ាត់ក្រុងពីរ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤១កន្លែង។ ៣៖ ក្រុមហ៊ុន CAPITAL GARMENTS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៣លានដុល្លារអាមេរិក…

រយៈពេល៥ខែ ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានចំណូលពន្ធ-អាករប្រមាណ ១៣៣៥,៨៥លានដុល្លារ

FN ៖ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែឧសភា ឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពរបស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងដោយមានការចូលរួមរបស់ អគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន សាខាពន្ធដារខេត្ត-ខណ្ឌ និងមន្ត្រីរាជការពន្ធដារពាក់ព័ន្ធទាំងអស់ ក្រោមចំណុះរបស់អគ្គនាយកដ្ឋានពន្ធដារ។ ចំពោះលទ្ធផល នៃការគ្រប់គ្រងប្រមូលចំណូលពន្ធនិងអាករ ប្រតិភូរាជរដ្ឋាភិបាល បានបង្ហាញថា ក្នុងខែឧសភា ឆ្នាំ២០១៩ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧៤៣,៣២ ប៊ីលានរៀល (ប្រមាណជា ១៨៥,៨៣ លានដុល្លារអាមេរិក) ស្មើនឹង ៨,១២% នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែឧសភា ឆ្នាំ២០១៨ ឃើញថា កើនឡើងចំនួន ២០៥,៩៥ ប៊ីលានរៀល (ប្រមាណជា ៥១,៤៩ លានដុល្លារអាមេរិក) ស្មើនឹង ៣៨,៣៣%។ សម្រាប់រយៈពេល៥ ខែឆ្នាំ២០១៩ នេះ…