នាយករដ្ឋមន្ត្រីជប៉ុន ចាត់ទុកការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ គឺការងារដ៏សំខាន់ ហើយជប៉ុនត្រៀមសហការជួយកម្ពុជាជានិច្ច

FN ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ៊្សូ បានថ្លែងចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយចាត់ទុកការជួយការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជា គឺការងារដ៏សំខាន់សម្រាប់ជប៉ុន ហើយប្រទេសជប៉ុនត្រៀមខ្លួន ជានិច្ចក្នុងការជួយដល់កម្ពុជា។ ការថ្លែងបែបនេះរបស់លោក អាបេ ធ្វើឡើងក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរបំពេញទស្សនកិច្ច និងបេសកកម្មការងារថ្ងៃចុងក្រោយ នៅលើទឹកដីជប៉ុន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ។ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងក្រោយជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន និងលោក អាបេ យ៉ាងដូច្នេះថា «ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន បានគូសបញ្ជាក់ថា អ្វីដែលសំខាន់សម្រាប់ជប៉ុន គឺកំពង់ផែនៅក្នុងខេត្តព្រះសីហនុ។ ជប៉ុនត្រៀមសហការសាជាមួយកម្ពុជា ត្រៀមសិក្សាអំពីផែនការមេ សម្រាប់កំពង់ផែកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមបានស្វាគមន៍ចំពោះការពិភាក្សារវាង អង្គការ JICA និងកំពង់ផែខេត្តព្រះសីហនុនេះ ដើម្បីសហការគ្នា អំពីគម្រោងកំពុងផែនៅខេត្តព្រះសីហនុនេះ។ ការគ្រប់គ្រងរដ្ឋបាលនេះ កម្ពុជាអាចប្រើប្រាស់ឯកទេសជប៉ុនសង់កំពង់ផែនេះ»។ ក្រៅពីជំនួបពិភាក្សាការងារនេះ សម្តេចតេជោ ហ៊ុន…

សម្តេចតេជោ ហ៊ុន សែន ស្នើនាយករដ្ឋមន្រ្តី អាបេ ជំរុញវិនិយោគិនជប៉ុន មកបណ្តាក់ទុននៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើទៅកាន់ លោក អាបេ ស៊ីនហ្សូ នាយករដ្ឋមន្រ្តីជប៉ុន ឱ្យជួយជំរុញវិនិយោគិនជប៉ុន ទៅបណ្តាក់ទុននៅកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ខណៈដែលកម្ពុជាកំពុងតែបង្កលក្ខណៈកាន់តែល្អប្រសើរសម្រាប់អ្នកវិនិយោគ។ សំណើផ្ទាល់មាត់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក អាបេ ស៊ីនហ្សូ នាយករដ្ឋមន្រ្តីជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចបំពេញបេសកកម្ម នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមវេទិកា «អនាគតរបស់អាស៊ី»។ លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងជំនួបនោះ សម្តេចតេជោ បានស្នើឱ្យប្រទេសជប៉ុន បន្តជួយធ្វើយ៉ាងណារុញសេចក្តីទុកចិត្តឱ្យវិនិយោគិនជប៉ុន ទៅវិនិយោគបណ្តាក់ទុននៅកម្ពុជា កាន់តែច្រើនទៀត។ លោកបានបន្តថា ក្រៅពីនោះសម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងស្នើឱ្យប្រទេសជប៉ុន បន្តជួយដោះមីននៅប្រទេសកម្ពុជា ជាពិសេសជួយផ្តល់ជំនួយដល់អង្គការស៊ីម៉ាក់ (CMAC) ដើម្បីធ្វើសកម្មភាព ដោះមីននៅខេត្តធំៗ៣ មានបាត់ដំបង ប៉ៃលិន ពោធិសាត់ ផងដែរដោយសារតែវាបានបន្តគំរាមកំហែងដល់ការអភិវឌ្ឍនៅតំបន់នេះ។…

ក្រុមហ៊ុនមីណេបៀរបស់ជប៉ុន ប្រកាសជួយដាក់អំពូលភ្លើង ៧ពាន់អំពូលតាមផ្លូវនៅភ្នំពេញ និងសៀមរាប

FN ៖ ក្រុមហ៊ុនមីណេបៀរបស់ជប៉ុន ដែលជារោងចក្រផលិតម៉ូឌ័រនៅក្នុងប្រទេសកម្ពុជា បានប្រកាសជួយដាក់អំពូលភ្លើងចំនួន៧ពាន់នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ក្នុងនោះនៅរាជធានីភ្នំពេញចំនួន ៥ពាន់អំពូល និងនៅខេត្តសៀមរាបចំនួន ២ពាន់អំពូល។ ការប្រកាសពីការជួយដាក់ពង្រាយអំពូលភ្លើងនៅតាមផ្លូវក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបនេះ បានធ្វើឡើងដោយលោក យ៉ូស៊ីហ៉ីសា កៃនុម៉ា ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀ មីតស៊ុមី ក្នុងពេលលោកអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ការប្រកាសជួយពង្រាយអំពូលភ្លើងតាមដងផ្លូវ គឺជាការអរគុណរបស់ក្រុមហ៊ុនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំជួយបង្កបរិយាកាសល្អសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាឱ្យទទួលបានជោគជ័យ។ នាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀ បានជំរាបសម្តេចតេជោថា អំពូលភ្លើងទាំងនោះ មានបច្ចេកទេសទំនើបគឺអាចបិទបើកដោយស្វ័យប្រវត្តិ និងមិនតខ្សែអគ្គិសនីនោះឡើយ។ ជាមួយគ្នានោះលោក យ៉ូស៊ីហ៉ីសា កៃនុម៉ា ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីអំពីវិភាគទានរបស់ក្រុមហ៊ុន ដែលបានជួយដល់កីឡាបាល់ទាត់ថ្នាក់ជាតិរបស់កម្ពុជារយៈពេល២ឆ្នាំ ផងដែរ។ នាយកប្រតិបត្តិរូបនេះ អះអាងទៀតថា ក្រុមហ៊ុនខ្លួនដែលកំពុងទទួលជោគជ័យនៅកម្ពុជា នឹងបន្តពង្រីកការវិនិយោគឱ្យកាន់តែធំបន្ថែមទៀត។ ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ខាងក្រុមហ៊ុនមីណេបៀ ដែលបានជួយដល់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យខាងក្រុមហ៊ុនបន្តជួយដាក់អំពូលភ្លើងនេះ…