សុន្ទរកថា ពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៦-២០១៧ និងលើកទិសដៅការងារឆ្នាំសិក្សា ២០១៧-២០១៨

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អង្គសន្និបាតទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុងពិធីបិទ “សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៦-២០១៧ និងលើកទិសដៅការងារឆ្នាំសិក្សា ២០១៧-២០១៨” ដែលក្រសួងអប់រំយុវជន និងកីឡាបានរៀបចំឡើងក្នុងរយៈពេល ៣ ថ្ងៃ កន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះអង្គសន្និបាត ដែលមិនត្រឹមតែឤចពិនិត្យលទ្ធផលសម្រេចបានលើការងារអប់រំទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ បានយល់ជ្រួតជ្រាប និងបន្តចូលរួមអនុវត្តកម្មវិធីកែទម្រង់អប់រំកាន់តែស៊ីជម្រៅ ក្នុងស្មារតីធ្វើឱ្យវិស័យអប់រំកម្ពុជាកាន់តែមានវឌ្ឍនភាព ឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗ នៃសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក និងជាពិសេសក្នុងខណៈដែលកម្ពុជាកំពុងរក្សាបាន នូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងធានាបាននូវភាពសុខដុម និងប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ជាការពិត វឌ្ឍនភាពនៃវិស័យអប់រំនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺបានស្តែងចេញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និងកីឡា សាស្ត្រាចារ្យ គ្រូបង្រៀន មាតាបិតា សិស្ស…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីពិសារអាហារស្រាយបួស រ៉ាម៉ាឌន

លោកឧកញ៉ា សុខ គីមលី ចាងហ្វាងគណៈជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ។ លោក អ៊ិត ម៉ាន់តួន ក្មួយៗសិស្សានុសិស្សទាំងអស់ ជាទីមេត្រី។ ពិធីស្រាយបួស ជាព្រឹត្តិការណ៍ជាតិដ៏សំខាន់មួយរួចស្រេចទៅហើយ ជាដំបូងនេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម លោកជំទាវ ដែលបានទទួលការអញ្ជើញ ដើម្បីចូលរួមនៅក្នុងពិធីស្រាយបួសនាថ្ងៃនេះ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា។ កាលពីដំ​បូង(២០១៤) យើងរៀបចំត្រឹមតែមនុស្ស ១,៣០០ នាក់ ហើយឆ្នាំបន្ទាប់ យើងរៀបចំចំនួន ៤,០០០ នាក់។ ឆ្នាំបន្ទាប់មកទៀត ៤,៥០០ នាក់ ហើយឆ្នាំនេះ យើងរៀបចំចំនួន ៤,៧០០ នាក់។ ប្រសិនបើមានទីកន្លែងបន្ថែមទៀតនោះ ខ្ញុំសង្ឃឹមថា ឆ្នាំក្រោយៗទៀត យើងនឹងរៀបចំកម្មវិធីនេះអោយធំជាងនេះ ដើម្បីទទួលស្វាគមន៍បងប្អូនមកពីគ្រប់ទិសទី មករួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើពិធីស្រាយបួស…។ សុខដុមភាវូបនីយកម្មជនជាតិ និងសាសនា មិនអាចមើលរំលង ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី…

សេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធវិទ្យាល័យ តេជោ ហ៊ុន សែន បឹងកុក

លោកនាយកសាលាបឹងកុក អញ្ជើញសម្តេចតាមហ្វេសប៊ុក ទៅមើលអគារសិក្សាចាស់ទ្រុឌទ្រោម ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកខេត្តកំពង់ចាមសារជាថ្មីម្តងទៀត ដែល​មក​លើ​កនេះ មកប្រគល់សាលាជូន ​មិនមែនមកសម្ពោធទេ ប្រគល់តែម្តង។ ដោយសារអីរឿងនេះ? ខ្ញុំសូម​ចាប់​ផ្តើម​ពី លោក ឈឹម ប៊ុនធឿន ដែលជានាយកសាលា … ខ្ញុំព្រះករុណាខ្ញុំ បានមកធ្វើការនៅឯ ខេត្តត្បូងឃ្មុំ ពេលព្រឹកសំណេះ​​សំណាលជាមួយមន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ នៅខេត្តត្បូងឃ្មុំរួច ហើយ ក៏បង្ហួសមកបាយនៅឯ​​កំពង់ចាមយើងនេះ។ ដល់ទៅអ្នកចំការលើគេបង្ហោះហ្វេសប៊ុកមួយ អំពី បញ្ហាសាលានៅចំការលើនោះ ក៏ទៅ​សាលា​នៅឯចំការលើនោះ។ ស្រាប់តែបង្ហោះហ្វេសប៊ុកឯងនោះមួយ ទៀត។ លោក ឈឹម ប៊ុនធឿន នាយក​សា​លា​នេះ ក៏បានធ្វើការ Comment ចូលថា សូមសម្តេចមកមើល សាលា អគារចាស់នៅអនុវិទ្យាល័យ បឹងកុក ផង។ … បើកមើលការ Comment ​ក៏ប្រទះ​ឃើញលោក ឈឹម ប៊ុនធឿន ថា សូមសម្តេចមកមើលសាលាបឹងកុកផង។ ចុះពីលើផ្ទះមកអត់ឲ្យពី​ណា​ដឹង​ទេ ប្រាប់ថា​ទៅ​សាលាបឹងកុក គេមិននំាទៅសាលាបឹងកុក…