ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញផ្តល់សញ្ញាបត្រជូននិស្សិតកសិកម្មជាង ៣ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ​សិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់។ ពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាសំណេះសំណាលរយៈពេលប្រមាណជិត២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្មមានវិសាលភាពធំណាស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្មនៅតែជាវិស័យស្នូលសម្រាប់ទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសជឿនលឿនលើពិភពលោក វិស័យកសិកម្មមានចំណែកក្នុងសេដ្ឋកិច្ចជាតិកម្រិតទាប តែគេអាចទ្រទ្រង់ការហូបចុករបស់ប្រជាពលរដ្ឋ និងនាំចេញទៅក្រៅប្រទេសថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដ្បិតកម្រិតអត្រាកសិកម្មទាបក្នុងសេដ្ឋកិច្ចជាតិ ប៉ុន្តែមិនមែនមានន័យថា វិស័យកសិកម្មរួមតូចនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បក្សប្រឆាំងភ្លើទាំងមេ និងកូន…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ចែកសញ្ញាបត្រគ្រឹះស្ថានឧត្តមសិក្សាកសិកម្ម ៣ គឺ ភូមិន្ទកសិកម្ម, កសិកម្មព្រែកលាប, កសិកម្មកំពង់ចាម

ខ្ញុំព្រះករុណា ខ្ញុំសូមក្រាបថ្វាយបង្គំព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន កូនក្មួយ ដែលជាជ័យលាភីទទួលសញ្ញាបត្រនៅថ្ងៃនេះ! ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានធ្វើពីធីឡើងវិញនៃការចែកសញ្ញាបត្រសម្រាប់និស្សិតក្នុងវិស័យកសិកម្មរបស់យើង។ ខ្ញុំនៅចាំបានថា មុនៗយើងធ្លាប់ទៅចែកសញ្ញាបត្រនិស្សិតនៅឯសាកលវិទ្យាល័យចំការដូង ហើយក៏បានបន្សល់ទុកនូវអគារមួយនៅទីនោះសម្រាប់ចែកសញ្ញាបត្រនិងការជួបជុំ ដែលកាលពីពេលនោះ ខ្ញុំនិងឯកឧត្តម ចាន់ សារុន បានធ្វើទុកជាអនុស្សាវរីយ៍។ យើងក៏ធ្លាប់មានការជួបជុំនិស្សិត-សិស្ស ដែលចេញពីសាលារាប់ទាំងសាលាព្រែកលៀបផងដែរ ប៉ុន្តែយើងអាក់ខានក្នុងមួយរយៈកាល ក្នុងនោះមានរយៈកាល កូវីដ-១៩ផង និងរយៈកាលដែលខ្លួនខ្ញុំមិនបានចែកផ្ទាល់។ ថ្ងៃនេះ ការទន្ទឹងរង់ចាំរបស់ខ្ញុំក្ដីនិងការទន្ទឹងរង់ចាំរបស់មន្ត្រីរាជការ ក៏ដូចជារបស់និស្សិតដែលបានសិក្សានៅទីនេះ ក៏បានមកដល់ដែលយើងជួបជុំគ្នានៅថ្ងៃនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានធ្វើរបាយការណ៍ទាក់ទិនជាមួយនឹងវឌ្ឍនៈភាពនៃការបណ្ដុះបណ្ដាល​និស្សិតនៅទីនេះ។ (១) កសិកម្មជាស្នូលទ្រទ្រង់នៃកំណើនសេដ្ឋកិច្ចនិងសន្តិសុខស្បៀង ថ្ងៃនេះ យើងចែកសញ្ញាបត្រដល់និស្សិត ៣ ២៧៩នាក់ ជាអ្នកបច្ចេកទេសកសិកម្មក្នុងនោះមាន បរិញ្ញាបត្ររង, បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បសុវេជ្ជបណ្ឌិត, ថ្នាក់បណ្ឌិត។ យើងឃើញអត្រានៃនិស្សិតជាស្ត្រីមានចំនួនមិនច្រើនទេក្នុងវិស័យកសិកម្មនេះ។ ខ្ញុំគិតថានៅពេលខាងមុខនិស្សិតជាស្ត្រីនឹងមានចំនួនកើនឡើង ដែលអាចចូលរួមនៅក្នុងវិស័យកសិកម្ម។ ប្រហែលជាមានការគិតគូរខុសឆ្គងខ្លះអំពីអ្នកដែលត្រូវទទួលបាននូវការបណ្ដុះបណ្ដាល ដែលថាវិស័យកសិកម្មគិតតែដកស្ទូង។ វាមិនដូច្នេះទេ។ វិស័យកសិកម្មមានវិសាលភាពធំទូលាយខ្លាំងណាស់ … (រាប់បានដូចជា)កសិឧស្សាហកម្ម…

សារសម្លេងសម្ដេចតេជោ ហ៊ុន សែន សំណូមពរឲ្យឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បន្តជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា

ជូនចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក៏ដូចជាកីឡាករ/ការនីបាល់ទាត់ទាំងអស់ ព្រមទាំងប្រជាពលរដ្ឋដែលស្នេហាកីឡាបាល់ទាត់! កាលពីម្សិលមិញ បន្ទាប់ពីការបញ្ចប់ការប្រកួតរវាងកម្ពុជានិងមីយ៉ាន់ម៉ា ដោយទទួលលទ្ធផលមិនបានល្អ នាយឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានសុំលាលែងចេញពីតំណែង។ ខ្ញុំបានសង្កេតឃើញថា បន្ទាប់ពីការទទួលបានព័ត៌មាននេះ មានមនុស្សជាច្រើនបានបង្ហាញនូវការខកចិត្តនិងបង្ហាញអំពីការសោកស្ដាយចំពោះឯកឧត្តម សៅ សុខា ដែលធ្លាប់បានដឹកនាំបង្កើតនូវការរីកចម្រើនរបស់កីឡាបាល់ទាត់កម្ពុជា។ ខ្លួនខ្ញុំផ្ទាល់ក៏សូមចូលរួមសម្ដែងនូវការសោកស្ដាយនេះផងដែរ។ ហើយក៏សូមធ្វើការកត់សម្គាល់ថា ចាប់តាំងពីឯកឧត្តម សៅ សុខា បានទទួលនូវមុខតំណែងនេះ កីឡាបាល់ទាត់របស់កម្ពុជាគឺមានការរីកចម្រើនឈានឡើងជាលំដាប់ បើទោះបីការលេងរបស់យើងមានលទ្ធផលមិនទាន់តាមការចង់បានរបស់យើងក៏ដោយចុះ ក៏ប៉ុន្តែយើងបានដើរចេញឆ្ងាយពីចំណុចដែលយើងមិនធ្លាប់មានកាលពីពេលមុន។ ខ្ញុំគួរតែបញ្ជាក់ថា មានប្រទេសច្រើនណាស់ដែលកីឡាបាល់ទាត់មិនអាចទទួលបាននូវលទ្ធផលល្អ។ ប្រទេសខ្លះមានប្រជាជនជាង១ពាន់លាននាក់, រាប់រយលាននាក់ ក៏បាល់ទាត់របស់គេមិនខ្លាំងនោះដែរ។ យើងមានប្រជាជនត្រឹមតែជាង១៦លាននាក់ ថា១៧លាននាក់ យើងធ្វើបានប៉ុននេះវាជាការល្អណាស់ហើយ សម្រាប់ក្នុងកែវភ្នែកប្រជាជនកម្ពុជារបស់យើង ដែលធ្លាប់តែស្ថិតនៅក្នុងបាតតារាង ប៉ុន្តែយើងក៏ធ្លាប់ឈ្នះ ធ្លាប់ទទួលបានលទ្ធផលល្អប្រសើរ។ ដូច្នេះ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំអំពាវនាវចំពោះនាយឧត្តមសេនីយ៍ សៅ សុខា បន្តការធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់តទៅទៀត។ ហើយនេះមិនមែនជាបញ្ហាដាច់ដោយឡែករបស់ខ្ញុំ តែនេះជាបញ្ហារួមដែលខ្ញុំតំណាងឱ្យរាជរដ្ឋាភិបាល អំពាវនាវឱ្យនាយឧត្តមសេនីយ៍ សៅ សុខា បន្តតួនាទីនេះ ជាមួយនឹងការចង់បានរបស់កីឡាករ​/ការិនី កីឡាបាល់ទាត់ និងប្រជាពល​រដ្ឋដែលគាំទ្រកីឡាបាល់ទាត់​ផងដែរ។…