អញ្ជើញកាន់បិណ្ឌ ថ្ងៃទី ៤

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមជាមួយសមាជិកក្រុមគ្រួសារ បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌថ្ងៃទី ៤ នៅវត្ត លង្ការ រាជធានី ភ្នំពេញ។ បុណ្យកាន់បិណ្ឌ ជាផ្នែកមួយនៃ បុណ្យភ្ជុំបិណ្ឌ ឬជាបុណ្យសម្រាប់ឧទ្ទិសដល់បុព្វការីជន សាច់ញាតិ ដែលបានចែកស្ថានទៅ ហើយក៏ជាបុណ្យសាសនាមួយធំបំផុត នៅប្រទេសកម្ពុជា មានរយៈពេលប្រារព្ធទាំងអស់ ១៥ ថ្ងៃ។

សម្តេចតេជោ វិលពីចូលរួមប្រជុំកំពូលសហប្រជាជាតិ

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បាននិវត្តមកដល់មាតុ​ភូមិវិញដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលសហប្រជាជាតិ សម្រាប់ ការអនុម័តរបៀបវារៈ​អភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការសហប្រជាជាតិ នៅបុរី ញូយ៉ក សហរដ្ឋអាមេ​រិក ពីថ្ងៃ ២៥ ដល់ ២៧ កញ្ញា។

អំពាវនាវឲ្យមានការគាំទ្រហិរញ្ញវត្ថុ ដល់ប្រទេសទន់ខ្សោយ

ថ្លែងក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ នៅក្រុងញូយ៉ក ដើម្បីអនុម័ត របៀបវារៈ​អភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យមានការគាំទ្រហិរញ្ញវត្ថុមួយរយៈបន្ថែមទៀត ដល់ប្រទេសទន់​ខ្សោយ ដែលបានទទួលជោគជ័យក្នុងការឈានឡើងទៅកាន់ដំណាក់កាលអភិវឌ្ឍន៍បន្ត ដើម្បីឲ្យប្រទេសទាំង​នោះអាចឈរជើងរឹងមាំ សម្រាប់ប្រកួតប្រជែងជាអន្តរជាតិ។