សម្ដេចតេជោ ហ៊ុន សែន បានជួបចរចាតាមទូរស័ព្ទផ្ទាល់ ជាមួយនាយករដ្ឋមន្ដ្រីឡាវ សុំឲ្យដកទ័ពទាំងសងខាង (ដកស្រង់ពី Fresh News)

FN ៖ នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់ប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អះអាងថា នៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៩ នេះ សម្ដេចបានជួបទូរស័ព្ទចរចាដោយផ្ទាល់ជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីស៊ូលីត ដើម្បីឲ្យកងទ័ព នៃប្រទេសទាំងពីរ ដកចេញពីតំបន់ព្រំដែនស្ថិតនៅមុំបី ហើយសម្ដេចអះអាងទៀតថា រហូតមកដល់ពេលនេះ ស្ថានភាពនៃកងទ័ពនៃប្រទេសទាំងពីរ មិនមានភាពតានតឹងនោះទេ ផ្ទុយពីការលើកឡើង ក៏ដូចជាសេចក្ដីរាយការណ៍មួយចំនួន។ ថ្លែងផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលកំពុងស្ថិតនៅមហាកំពែងចិន, សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «នៅព្រឹកមិញ វេលាម៉ោង ៩ ខ្ញុំបានជួបផ្ទាល់ទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តី ឯកឧត្តម ថងលូន ស៊ីស៊ូលីត ដោយមានការចរចាល្អ និយាយជាមួយគ្នាដោយរីករាយ ហើយសម្រេចឲ្យកងទ័ព នៃប្រទេសទាំង ២ ដកចេញពីតំបន់មុំបី ដែលមិនទាន់ដោះស្រាយចប់ និងបន្តជួបចរចាគ្នាទៀត…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសនៃប្រទេសវៀតណាម (ដកស្រង់ពីហ្វេសប៊ុកសម្តេចតេជោ)

នៅវិមានសន្តិភាព នារសៀលថ្ងៃអង្គារ ៥ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Binh Minh ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសវៀតណាម។ នៅក្នុងជំនួបនោះ ឯកឧត្តម Binh Minh បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី អំពីដំណើរអញ្ជើញរបស់ឯកឧត្តម មកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះរវាងកម្ពុជា និងវៀតណាមលើកទី ១៧ ដែលរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក ទី ២១ សីហា ខាងមុខនេះ ហើយកិច្ចប្រជុំនេះ នឹងដឹកនាំរួមគ្នារវាងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបទេស នៃប្រទេសទាំងពីរ គឺឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម Binh Minh។ ក្នុងជំនួបរសៀលមួយនេះ គឺមានការផ្លាស់ប្ដូរមតិមួយចំនួន ជាពិសេស សម្ដេចតេជោ…

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា៥លានរៀល ជូនគ្រួសារសពកុមារីលិចទូកនៅរតនគិរី

FN ៖ ជាមួយការចូលរួមសោកស្តាយ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា៥លានរៀលជូនគ្រួសារសព ដើម្បីចាត់ចែងធ្វើបុណ្យសពកូន និងដោះស្រាយការលំបាកផ្សេងៗ។ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះថា ថវិកាជាការឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតលោកនឹងយកទៅប្រគល់ជូនគ្រួសារសពដោយផ្ទាល់ដៃនៅព្រឹកថ្ងៃនេះ។ បើតាមលោកទេសរដ្ឋមន្ត្រី ក្រៅពីការនាំយកថវិកាជូនគ្រួសារសពហើយនោះ នៅថ្ងៃនេះលោកនឹងចុះទៅដោះស្រាយបញ្ហាគ្រោះទឹកជំនន់នៅស្រុកលំផាត់ និងស្រុកកូនមុំផងដែរ។ ប្រជាពលរដ្ឋប្រមាណជា១ពាន់គ្រួសារនៅស្រុកកូនមុំក៏កំពុងរងការគំរាមកំហែងពីទឹកជំនន់ខ្លាំងផងដែរ។ សូមបញ្ជាក់ថា កុមារីមួយរូបឈ្មោះ រ៉ា រចនា អាយុ ១៥ឆ្នាំ មានទីលំនៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ មុខរបរជាសិស្សនៅអនុវិទ្យាល័យលំផាត់ នៅថ្ងៃម្សិលមិញបានស្លាប់បាត់បង់ជីវិតដោយសារការលិចទូកពេលឆ្លងទៅរកទីទួលសុវត្ថិភាព។ ការលិចទូកនេះ ក៏បាត់បង់នូវសម្ភារៈប្រើប្រាស់មួយចំនួន និងម៉ូតូឌ្រីមសង់១គ្រឿង ព្រមទាំងលុយ២លានរៀល៕