សម្ពោធស្ថានីយ៍អ្នកដំណើរថ្មី នៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ថ្ងៃ ១៦ មីនា ឆ្នាំ ២០១៦ ថ្លែងក្នុង​​ពិធីសម្ពោធស្ថានីយ៍អ្នកដំណើរថ្មី នៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សមិទ្ធិផលថ្មីនេះ នឹងជម្រុញបន្ថែមទៀតនូវសមត្ថភាពនៃព្រ​លានយន្តហោះ ក្នុងការទទួលអ្នកដំណើរប្រមាណ ៥ លាននាក់ក្នុងមួយឆ្នាំ និងឆ្លើយតបទៅនឹងការកើន​ឡើងនូវការមកដល់នៃភ្ញៀវ ក្នុងពេលពីប្រាំ ទៅ ប្រាំបីឆ្នាំខាងមុខ។ សម្តេចតេជោ បានគូសបញ្ជាក់ ថា “កាលពីឆ្នាំកន្លងទៅ ចំនួនទេសចរ​មកទស្សនាកម្ពុជាបានឡើងដល់ ៤,៧ លាននាក់ អាស្រ័យ​ដោយ​សន្តិភាពពេញលេញក្នុងប្រទេស បន្ទាប់​ពីការអនុវត្តគោលនយោបាយឈ្នះ/ឈ្នះ”។ ក្នុងពេលដែលវាយ​តម្លៃខ្ពស់ពីវឌ្ឍនភាពនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលបានទទួលអោយចុះចតនូវយន្តហោះប្រ​ភេទធំៗនានា មានទាំងយន្តហោះនៃប្រធានាធិបតីសហរដ្ឋអាមេរិកផង សម្តេចតេជោ បានជម្រុញអោយ​មន្ត្រីទាំងឡាយ នៃបណ្តាផ្នែកការងារពាក់ព័ន្ធនៅតាមព្រលានយន្តហោះទាំងអស់នៃព្រះរាជាណាចក្រ​កម្ពុជា អោយយកចិត្តទុកដាក់ផ្តល់សេវាល្អ និងមានប្រសិទ្ធិភាព ដើម្បីទាក់ទាញទេសចរច្រើនឡើង​ទៀត អោយមកទស្សនកិច្ចនៅកម្ពុជា។ សូមជំរាបថា កាលពី ខែ កុម្ភៈ ឆ្នាំនេះ ព្រលានយន្តហោះនៅកម្ពុជា បានទទួល និងជូនដំណើរអ្នកដំណើរ ៦៨៥ ពាន់នាក់ មានចលនាយន្តហោះប្រមាណ ១៤០០០ ជើង ដែលជាការកើនឡើង ៧,១% និង…

៣ ករណីអំពី មីក្រូហិរញ្ញវត្ថុ

ថ្ងៃទី ១៤ មីនា ឆ្នាំ ២០១៦ ថ្លែងបើកសន្និសីទស្តីពីការអភិវឌ្ឍមីក្រូហិរញ្ញវត្ថុនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសូមអោយប្រជាពលរដ្ឋកម្ពុជា មានការប្រុងប្រយ័ត្នចំពោះការដែលអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលប្រែទៅជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយនឹងបំណងហាក់បីដូចជា ដើម្បីរឹបអូសផ្ទះសម្បែង និងដីធ្លី​របស់ប្រជាពលរដ្ឋ។ សម្តេចបានទាញអារម្មណ៍ថា ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុទាំងនោះមិនបានគិតគូរថា ការផ្តល់កម្ចីនេះគឺសម្រាប់យកទៅធ្វើអាជីវកម្ម ឬជម្រុញផលិតកម្មរកប្រាក់ចំណូលនោះទេ។ សម្តេចតេជោ​ក៏​បានដាស់តឿនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នជាមួយអ្នកដែលហៅខ្លួនឯងថាជាប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ ឬអ្នកផ្តល់កម្ចីដែលគ្មានការទទួលស្គាល់ពីច្បាប់, ទោះបីជាពួកគេសន្យាថានឹងផ្តល់ការប្រាក់ខ្ពស់ក៏ដោយ, ប៉ុន្តែ ការពិតមានចរិតជាការបោកប្រាស់។ សម្តេចបានសង្កត់ធ្ងន់ថា «ប្រជាពលរដ្ឋត្រូវតែដឹងឲ្យច្បាស់អំពីការ ឃោសនាបោកប្រាស់របស់បក្សនយោបាយ ឬតំណាងរាស្រ្ត ឬមេបក្សនយោបាយណា ដែលសន្យាថា ពួកគេ​នឹងលុបចោលរាល់បំណុលទាំងអស់របស់ប្រជាពលរដ្ឋ ដោយចាត់ទុកថាជាបំណុលរបស់រដ្ឋ»។ សម្តេចតេជោ បានជម្រុញឲ្យមានការចាប់ខ្លួននៅនឹងកន្លែង ជនណាម្នាក់ដែលធ្វើសកម្មភាពបោកបញ្ឆោតទាំងនេះ ព្រោះ​វា​ជាបទល្មើសជាក់ស្តែង និងបញ្ជាក់ថា ប្រជាពលរដ្ឋនឹងនៅតែជាជនរងគ្រោះ ដោយសារការបន្តទៅខ្ចីលុយ ជាមួយនឹងការគិតថាមិនចាំបាច់សង។ សម្តេចបានផ្តាំផ្ញើ ដល់ប៉ូលីស និងអាជ្ញាធរទាំងអស់ ឲ្យចាប់ខ្លួនភ្លាមៗ ជនណាដែលឃោសនាបែបនេះ ល្អជាងទៅគាំទ្រម្ចាស់ហិរញ្ញវត្ថុ ក្នុងការរឹបអូសយកផ្ទះ/ដី ពីប្រជាពលរដ្ឋ ដោយមិនបានឆ្លងកាត់តុលាការ៕

ជួបជាមួយកីឡាករគ្រប់ប្រភេទ នៅថ្ងៃកំណើត ០៤ មេសា

រសៀលថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៦ ក្នុងឱកាសជួបកីឡាករជ័យលាភីនៃការប្រកួតកីឡាអាស៊ានប៉ារ៉ា ហ្គេម លើកទី ៨ នៅ​​ប្រទេសសឹង្ហបុរី និងក្រុមកីឡាបាល់ទាត់ Cambodia All Stars ដែលរៀបចំឡើងនៅ វិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានសូមអោយរដ្ឋមន្ត្រីពីររូប គឺរដ្ឋមន្ត្រីក្រសួងអប់រំ និងរដ្ឋ​មន្ត្រី​ក្រ​សួងទេសចរណ៍ ដែលជាប្រធានគណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា រៀបចំនូវការជួបជុំគ្នាមួយ រវាង​សម្ដេច និងកីឡាករគ្រប់ប្រភេទ នៅកោះពេជ្រ មុនថ្ងៃចូលឆ្នាំខ្មែរ នាវេលាល្ងាចថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៦ ដែលជាថ្ងៃខួបកំណើតសិប្បនិមិ្មតរបស់សម្តេច។ ក្នុងឱកាសដដែលនោះ សម្តេចតេជោ បានរំ​លឹក​ថា សម្តេចមិនបានប្រើបណ្តាញទំនាក់ទំនងសង្គម Facebook ប្រកួតប្រជែងជាមួយអ្នកណា ឬដើម្បីប្រជា​ប្រិយភាពទេ តែគឺដើម្បីបម្រើជាតិឲ្យមានប្រសិទ្ធិភាព និងថាជាមួយបណ្តាញទំនាក់ទំនងនេះ មិនមាន​នរ​ណា​​អាចបោកប្រាស់សម្តេចបានទៀតឡើយ។ ​Facebook Page របស់សម្ដេចតេជោ មានអ្នក Like ច្រើន​ជាង​គេនៅកម្ពុជា ហើយទើបតែមានចំនួនលើសពីចំនួន Like នៃ…