គ្រោះរីងរាំង ឆ្នាំ ២០១៦ មិនធ្លាប់មានក្នុងរង្វង់ ១០០ ឆ្នាំ

ប្រជាពលរដ្ឋមានទឹកទទួលទានហើយ ក៏ត្រូវបន្តស្តារ និងជីកស្រះ អណ្តូង ផ្អាកការប្រជុំនៅភ្នំពេញ ទុកអោយអភិបាលខេត្តដឹកនាំការងារ រដ្ឋមន្ត្រី និងក្រសួងចុះមូលដ្ឋាន ថ្ងៃ ០៣ ឧសភា ២០១៦, ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិប្រជាជន ២០១៦/២០៣០, សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ថា ថ្វីបើក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយ ភ្លៀងបានធ្លាក់​ក្នុងតំ​បន់​មួយចំនួន លាយ​ឡំដោយគ្រោះថ្នាក់បណ្តាលពីខ្យល់កន្ត្រាក់ផង យុទ្ធនាការដោះស្រាយទឹកទទួលទាន​សម្រាប់ប្រជា​ពលរដ្ឋ​មិនទាន់នឹងចប់ទេ។ ​យុទ្ធនាការនេះនឹងបន្តលាតសន្ធឹងទូទាំងប្រទេស លុះត្រាតែ​ប្រជាជនមានទឹកទទួល​ទាន​​គ្រប់​គ្រាន់ ទើបយុទ្ធនាការនេះអាចដកថយ។ សម្តេចតេជោ ណែនាំថា ទីដែលមានទឹកប្រើប្រាស់​ដោយ​សារតែការធ្លាក់ភ្លៀង ត្រូវ​បង្វែរសកម្មភាពនៅទីនោះពីការផ្គត់ផ្គង់ទឹកតាមផ្ទះ នៅក្នុងតំបន់​កំពុង​ខ្វះ​ខាតទឹក ទៅជាសកម្មភាព​ជីក​អណ្តូង​ថ្មី ស្តារអណ្តូងចាស់ ជីកស្រះថ្មី ស្តារស្រះចាស់ និងស្តារប្រឡាយ ដើម្បី​ត្រៀមលក្ខណៈ​បង្ការដោះស្រាយ​បាតុ​ភូតបែបនេះ នៅឆ្នាំក្រោយៗទៀត។ សម្តេចតេជោ វាយ​តម្លៃថា នេះជាមហន្តរាយមិនធ្លាប់មានក្នុងរង្វង់ ១០០ ឆ្នាំនៅក្នុងប្រទេសកម្ពុជា ហើយ​បាន​ផ្តល់នូវមេ​រៀន​ធំណាស់ បន្ទាប់ពីជំនន់​សហ​ស្សវត្សរ៍ គឺជំនន់ឆ្នាំ ២០០០ ដែលនាំអោយការធ្វើផ្លូវ ការ​ធ្វើ​ស្ពាន​ ការធ្វើ​សា​លារៀន ការ​ធ្វើ​វត្តអារាម ត្រូវគិតពីកំពស់ទីតាំងអោយខ្ពស់ជាងទឹកជំនន់។ មេរៀន​គ្រោះ​រាំងស្ងួតឆ្នាំនេះ  ផ្តល់មេរៀនថា ត្រូវជីកអណ្តូងឲ្យជ្រៅជាងដង្ហើមទឹក នៅឆ្នាំ…

ហាមយានជំនិះគ្រប់ប្រភេទ ធ្វើដំណើរត្រង់ទៅមុខអង្គរ

រសៀលថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៦ សរសេរលើហ្វេសប៊ុក, សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដើម្បីរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យបានល្អ និងថែរក្សាសុវត្ថិភាពទេសចរ និងលើកសោភ័ណភាពនៅបរិវេណមុខប្រាសាទអង្គរវត្ត ចាប់ពីពេលនេះតទៅ យានជំនិះគ្រប់ប្រភេទនឹងមិនត្រូវបានអនុញ្ញាតឲ្យធ្វើ​ដំណើរត្រង់ទៅមុខប្រាសាទអង្គរវត្តទៀតទេ។ សម្តេចតេជោ បន្ថែមទៀតថា មានតែអ្នកទេសចរថ្មើរជើង និងអ្នកជិះកង់ប៉ុណ្ណោះ ដែល​អាចធ្វើដំណើរបាន។ នៅក្នុងករណីបន្ទាន់ រថយន្តសង្គ្រោះបន្ទាន់ និងរថយន្ត​ពន្លត់អគ្គិភ័យ អាចនឹងបានការអនុញ្ញាតអោយធ្វើដំណើរចូលបាន។ សម្តេចបញ្ជាក់ថា «យើងនាំគ្នាចូលរួមរៀបចំអោយមានសណ្តាប់​ធ្នាប់ចរាចរណ៍ល្អនៅមុខប្រាសាទអង្គរវត្ត ដើម្បីលើកស្ទួយកិត្យានុភាពនៃសម្បត្តិវប្បធម៌ពិភពលោក​ដ៏ល្បី​ល្បាញ»៕

មិនអោយនរណាបំផ្លាញសន្តិភាព នាំកម្ពុជាចូលភ្លើងសង្រ្គាមទៀតឡើយ

សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងម៉ឺងម៉ាត់ លើ Facebook នារសៀលថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៦ ថា នឹងការពារកម្ពុជា ដោយមិនបណ្តោយឲ្យនរណាបំផ្លិចបំផ្លាញសន្តិភាព ធ្វើឲ្យ(កម្ពុជា) ធ្លាក់ក្នុង​ភ្នក់ភ្លើងសង្គ្រាមតទៅទៀតឡើយ ព្រោះថា ប្រជាពលរដ្ឋបានរួមជាមួយសម្តេច ខិតខំធ្វើអោយមានការរីក​ចម្រើន និងឱកាសលូតលាស់ទាំងអស់គ្នា រហូតមកដល់សព្វថ្ងៃនេះ។ សម្តេចបន្តថា “នេះជាមោទនភាព​របស់​កម្ពុជា ដែលមានមេដឹកនាំនិយាយពិត ធ្វើពិត មិនរត់ចោលប្រជាពលរដ្ឋ ដើម្បីសម្ងំយកសុខតែខ្លួនឯង។ ច្បាស់ណាស់ នរណាក៏ចេះនិយាយដែរថា ខ្លួននឹងធ្វើនេះ នឹងធ្វើនោះ ដើម្បីបោកយកការគាំទ្រពីពលរដ្ឋ តែការពិត ពួកគេមិនមានស្នាដៃអ្វី … ក្រៅអំពីធ្វើឲ្យកម្ពុជាបែកបាក់។ ដែលកំពុងប្រើប្រាស់​នយោបាយ​ប្រជាភិថុត ឆ្កឹះឆ្កៀលមួលបង្កាច់ញុះញង់បំភ្លៃព័ត៌មានថា កម្ពុជាអាក្រក់ខ្លាំងណាស់នោះ បំណងពិតប្រាកដ​របស់ពួកគេ គឺដើម្បីអំណាចតែមួយមុខប៉ុណ្ណោះ។ សម្តេចតេជោ បន្តរៀបរាប់ថា ចាប់តាំងពីរំដោះប្រទេស​ចេញផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ យើងបានរួមគ្នាកសាង​ប្រទេសដ៏​អភ័ព្វ ដែលស្ទើររលត់រលាយដោយសារសង្គ្រាមមួយនេះ ឲ្យងើបស្មើមុខមាត់ជាមួយបណ្តាប្រទេសនានា ដូចជាពេលនេះ ទីក្រុងភ្នំពេញ…