មិនអោយនរណាបំផ្លាញសន្តិភាព នាំកម្ពុជាចូលភ្លើងសង្រ្គាមទៀតឡើយ

សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងម៉ឺងម៉ាត់ លើ Facebook នារសៀលថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៦ ថា នឹងការពារកម្ពុជា ដោយមិនបណ្តោយឲ្យនរណាបំផ្លិចបំផ្លាញសន្តិភាព ធ្វើឲ្យ(កម្ពុជា) ធ្លាក់ក្នុង​ភ្នក់ភ្លើងសង្គ្រាមតទៅទៀតឡើយ ព្រោះថា ប្រជាពលរដ្ឋបានរួមជាមួយសម្តេច ខិតខំធ្វើអោយមានការរីក​ចម្រើន និងឱកាសលូតលាស់ទាំងអស់គ្នា រហូតមកដល់សព្វថ្ងៃនេះ។ សម្តេចបន្តថា “នេះជាមោទនភាព​របស់​កម្ពុជា ដែលមានមេដឹកនាំនិយាយពិត ធ្វើពិត មិនរត់ចោលប្រជាពលរដ្ឋ ដើម្បីសម្ងំយកសុខតែខ្លួនឯង។ ច្បាស់ណាស់ នរណាក៏ចេះនិយាយដែរថា ខ្លួននឹងធ្វើនេះ នឹងធ្វើនោះ ដើម្បីបោកយកការគាំទ្រពីពលរដ្ឋ តែការពិត ពួកគេមិនមានស្នាដៃអ្វី … ក្រៅអំពីធ្វើឲ្យកម្ពុជាបែកបាក់។ ដែលកំពុងប្រើប្រាស់​នយោបាយ​ប្រជាភិថុត ឆ្កឹះឆ្កៀលមួលបង្កាច់ញុះញង់បំភ្លៃព័ត៌មានថា កម្ពុជាអាក្រក់ខ្លាំងណាស់នោះ បំណងពិតប្រាកដ​របស់ពួកគេ គឺដើម្បីអំណាចតែមួយមុខប៉ុណ្ណោះ។ សម្តេចតេជោ បន្តរៀបរាប់ថា ចាប់តាំងពីរំដោះប្រទេស​ចេញផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ យើងបានរួមគ្នាកសាង​ប្រទេសដ៏​អភ័ព្វ ដែលស្ទើររលត់រលាយដោយសារសង្គ្រាមមួយនេះ ឲ្យងើបស្មើមុខមាត់ជាមួយបណ្តាប្រទេសនានា ដូចជាពេលនេះ ទីក្រុងភ្នំពេញ…