ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកបដោយភាពជោគជ័យ

FN ៖ នាថ្ងៃពុធ ១៣ រោច ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញបិទព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ក្រោយដំណើរការបានជោគជ័យប្រកបដោយមោទនភាពជាប្រវត្តិសាស្ត្រ។ ក្នុងឱកាសអញ្ជើញបិទព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖ សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងពិធីបិទស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាម្ចាស់ផ្ទះ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ថ្ងៃនេះ យើងពិតជាបានយល់នូវអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើសិនជាចង់ឱ្យមានកីឡាបែបនេះ ត្រូវតែរួមជាមួយរាជរដ្ឋាភិបាល ការពារសន្តិភាពឱ្យបាន សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានខិតខំប្រឹងអស់លទ្ធភាព ក្នុងការបម្រើសេវា ស្នាក់នៅ…

ដកស្រង់ប្រសាសន៍ជាសង្កថា ក្នុងពិធីប្រគល់សញ្ញបត្រ និស្សិត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

(១) មោទនភាពនឹងការឈានឡើងនៃវិស័យសុខាភិបាល ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានមកចូលរួមដើម្បីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ១ ៣៩៦ នាក់។ នេះគឺជាសមទ្ធផលថ្មីមួយទៀតនៅក្នុងវិស័យសុខាភិបាលរបស់យើង។ តាមរយៈរបាយការណ៍ឯកឧត្តម ម៉ម ប៊ុនហេង និងការយល់ដឹងផ្ទាល់របស់ខ្ញុំពាក់ព័ន្ធនឹងដំណើរជាតិរបស់កម្ពុជា ខ្ញុំមានមោទនភាពចំពោះការឈានឡើងនៅក្នុងវិស័យសុខាភិបាលនេះ។ បើយើងពិនិត្យកាលពីឆ្នាំ១៩៧៩ ចំនួនគ្រូពេទ្យនៅសេសសល់តិចណាស់។ ពេលនោះនិយាយតាមត្រង់ មានអ្នកខ្លះតាំងខ្លួនជាវេជ្ជបណ្ឌិត។ ប៉ុន្ដែ​ចូលមកដល់ទីក្រុងភ្នំពេញ ជួបគ្រូពេទ្យ(ជាវេជ្ជបណ្ឌិត ក៏ដឹង)ថា (អ្នកហ្នឹង)នឹងមិនមែនជាវេជ្ជបណ្ឌិតទេ។ វេជ្ជបណ្ឌិតមាននិក្ខេបទរក្សានៅសាលាឯនោះ ហើយគ្រូពេទ្យនិងគ្រូពេទ្យគេស្គាល់គ្នា។ អញ្ចឹងទេបញ្ឈប់បញ្ហាអំពីគ្រូពេទ្យមិនមែនជាវេជ្ជបណ្ឌិត។ (២) ក្រោយឆ្នាំ១៩៧៩ បើកសន្និបាតសុខាភិបាលនិងដំណើរការសាលាវេជ្ជសាស្ត្រ ឥឡូវ យើងបានធ្វើការបណ្ដុះបណ្ដាល(គ្រូពេទ្យត្រឹមត្រូវ)។ បើខ្ញុំមិនច្រលំទេ ខ្លួនខ្ញុំផ្ទាល់តែម្ដងបានមកធ្វើសន្និបាតក្រសួងសុខាភិបាល នៅឯសាកលវិទ្យាល័យសុខាភិបាលសព្វថ្ងៃនេះ និងបើកអោយដើម្បីដំណើរការសាកលវិទ្យាល័យ(ឡើងវិញ)។ ពេលនោះ ជាសមាជិកអចិន្ដ្រៃយ៍របស់គណៈរដ្ឋមន្ដ្រី ខ្ញុំជាអធិបតីនៅក្នុងពិធីសន្និបាតនោះ។ ខ្ញុំសូមយកឱកាសនេះថ្លៃងនូវការកោតសរសើរចំពោះក្រសួងសុខាភិបាលក៏ដូចជាសាកលវិទ្យាល័យ ថ្នាក់ដឹកនាំ សាស្ដ្រាចារ្យដែលបានខិតខំក្នុងរយៈពេលកន្លងទៅ។ យើងបានវិនិយោគច្រើនទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាកិច្ចការទាក់ទងនឹងសុខភាពរបស់ប្រជាជន។ ប្រ​សិនបើយើងវិលទៅមើលរូបភាពដើមនៃស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាកាលពីពេលនោះ ជាពិសេសសុខភាពប្រជាជនរបស់យើង វាច្បាស់ណាស់ថាគួរឲ្យសង្វេគ។ យើងបានដើរឆ្ងាយចេញពីទីកន្លែងដែលយើងធ្លាប់លំបាក ប៉ុន្ដែវាមិនទាន់អស់រឿងត្រូវដោះស្រាយទេ។ នៅមានរឿងច្រើន។ (៣) ពង្រាយមន្ដ្រីសុខាភិបាលមានការហ្វឹកហាត់ជំ​នាញបច្ចេកទេសបម្រើសុខុមាលភាពប្រជាពលរដ្ឋ ប៉ុន្ដែ ប្រសិនបើយើងប្រៀបធៀបពីចំណុចចេញដំណើរដ៏លំបាករបស់យើងក្នុងស្ថានភាពនៃផលវិបាកដែលពួកខ្មែរក្រហមបានបន្សល់ទុក គឺពិតជាគួរឲ្យមានមោទនភាពអំពីកិច្ចខិតខំរួមគ្នារបស់យើង។ ពេលនេះ យើងមានមន្ដ្រីសុខាភិបាលពង្រាយទៅតាមទីកន្លែងនានា ដែលមានការហ្វឹកហាត់ជំ​នាញបច្ចេកទេស។…

សុន្ទរកថា សម្តេច តេជោ ហ៊ុន សែន ប្រកាសបិទការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣

[ចាប់ផ្ដើមអត្ថាធិប្បាយ១] បងប្អូនទាំងអស់គ្នា តើសប្បាយចិត្តទេ? តើនេះជាសមិទ្ធផលរួមរបស់ប្រជាជនកម្ពុជាមែនទេ? តើនេះជាផ្នែកមួយនៃសាមគ្គីភាព មិត្តភាព ក្នុងចំណោមបណ្ដាប្រទេសសមាជិតអាស៊ានមែនទេ? តើយើងចាត់តាំងព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ២០៤៣ ត្រូវនឹង២០ឆ្នាំខាងមុខទៀតឬទេ? ឯកឧត្ដម Prawit Wongsuwon តំណាងព្រះរាជាណាចក្រថៃ ដែលជាម្ចាស់ផ្ទះ SEA Games លើកទី៣៣ ឆ្នាំ២០២៥!សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ទាំងនៅទីនេះ ក៏ដូចជានៅទូទាំងប្រទេស និងនៅបរទេសជាទីស្រឡាញ់!       ថ្ងៃនេះ យើងពិតជាបានយល់ច្បាស់នូវន័យដែលហៅថា (១) «កីឡារស់នៅក្រោមសន្តិភាព»។ ចង់បានការរៀបចំនូវពិធីបែបនេះតទៅទៀត ចាំបាច់ណាស់ត្រូវរួមជាមួយរាជរដ្ឋាភិបាលការពារនូវសន្តិភាពឲ្យខាងតែបាន។ [បញ្ចប់អត្ថាធិប្បាយ១] ថ្ងៃនេះ ព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី៣២ បានមកដល់ទីបញ្ចប់ ប្រកបដោយថាមពល និងទទួលបានជោគជ័យដ៏ត្រចះត្រចង់។ ក្តីសប្បាយរីករាយ ពោរពេញដោយស្នាមញញឹម និងសម្រែកអបអរសាទរកងរំពង បានបង្កើតនូវមនោសញ្ចេតនា ដ៏ជ្រាលជ្រៅសម្រាប់គ្រប់ៗគ្នា។ ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានខិតខំប្រឹងប្រែងអស់លទ្ធភាពក្នុងការរៀបចំ និងបម្រើគ្រប់សេវាតម្រូវការ ដើម្បីធានាឱ្យការស្នាក់នៅ ហូបចុក និងបម្រើការងាររៀបចំប្រកួតប្រព្រឹត្តទៅដោយរលូន និងសម្រេចបានជោគជ័យ។ [ចាប់ផ្ដើមអត្ថាធិប្បាយ២] រួមជាមួយសម្ដេចពិជ័យសេនា…