ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌល អតីតយុទ្ធជនប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយឹង

FN ៖ បើកទំព័រការងារសាធារណៈដើមឆ្នាំ២០២៥ នាព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យ​ដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌល អតីតយុទ្ធជនប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយឹង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក្យ «អរគុណសន្តិភាព» ប្រើស័ក្តិសមបំផុតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើសិនគ្មានសុខសន្តិភាពទេ តើអតីតយុទ្ធជននៅភូមិនេះប៉ុន្មាននាក់ទៀត នឹងត្រូវបាត់បង់ជីវិត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រសិនបើគ្មានសុខសន្តិភាពរយៈពេល២៦ឆ្នាំទេនោះ តើភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង អាចប្រែក្លាយពីតំបន់ព្រៃ ទៅជាតំបន់អភិវឌ្ឍន៍បែបនេះបានដែរទេ? សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…