គ.ជ.ប នឹងប្រជុំផ្សព្វផ្សាយប្រតិទិន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នៅពាក់កណ្ដាលខែនេះ​

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសេចក្ដីជូនដំណឹងផ្លូវការមួយ អំពីការប្រជុំផ្សព្វផ្សាយប្រតិទិន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧។ តាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ ក្រៅពីការផ្សព្វផ្សាយខាងលើ គ.ជ.ប នឹងផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន។ កិច្ចប្រជុំនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ក្រោមអធិបតី

ប្រធាន គ.ជ.ប ស្នើឲ្យក្រសួងមហាផ្ទៃ ពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋ ដើម្បីប្រើពេលចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើដល់ក្រសួងមហាផ្ទៃ ពិសេសអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដែលជាស្ថាប័នមានសមត្ថកិច្ច ត្រូវពន្លឿងការធ្វើ និងផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋខ្មែរឲ្យបានគ្រប់គ្នា ដើម្បីយកទៅបញ្ជាក់នៅពេល ចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅឆ្នាំ២០១៨ ខាងមុខ។ លោកប្រធាន គ.ជ.ប អំពាវនាវបែបនេះ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ជាមួយតំណាងគណបក្សនយោបាយនៅកម្ពុជា អង្គការសង្គមស៊ីវិល ដៃគូជាតិ-អន្តរជាតិនានា ស្ថាប័នមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធមួយចំនួនទៀត នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧។ លោក ស៊ិក ប៊ុកហុក ថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមស្នើទៅក្រសួងមហាផ្ទៃ ជាពិសេសអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលជាអង្គភាពមានសមត្ថកិច្ច ក្នុងការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដែលជាឯកសារចម្បងតែមួយគត់ សម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោតនោះ ពន្លឿនដល់ការចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា»។ បើតាម គ.ជ.ប ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរចាំបាច់ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ បម្រើឲ្យការចុះឈ្មោះឆ្នោត។ លោក…

លោក ស៉ិក ប៊ុនហុក៖ គ.ជ.ប គ្មានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ឲ្យពលរដ្ឋរស់នៅក្រៅប្រទេស អាចបោះឆ្នោតបានទេ, អ្នកមានសិទ្ធិស្នើ មានតែ តំណាងរាស្ត្រប៉ុណ្ណោះ!

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសបដិសេធថា ពាក់ព័ន្ធរឿង ធ្វើវិសោធនកម្មច្បាប់ ស្ដីពីការបោះឆ្នោតនោះ គ.ជ.ប គ្មានសមត្ថកិច្ចស្នើទៅរដ្ឋសភាបានទេ ព្រោះផ្ទុយពីបទបញ្ញត្តិច្បាប់ជាធរមាន ការងារទាំងអស់ គឺ គ.ជ.ប អនុវត្តទៅតាមច្បាប់សុទ្ធសាធ ហើយលោកបានចង្អុលប្រាប់ថា អ្នកដែលមានសិទ្ធិតាមច្បាប់នោះ គឺក្រុមអ្នកតំណាងរាស្រ្ត។ លោកប្រតិកម្មបែបនេះ បន្ទាប់ពីអំឡុងពេលថ្មីៗនេះ មានមជ្ឈដ្ឋានសាធារណៈ ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ចេះតែទទូចឲ្យ ស្ថាប័ន គ.ជ.ប ស្នើទៅកាន់រដ្ឋសភា សុំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីឲ្យ គ.ជ.ប ចុះឈ្មោះបោះឆ្នោតឲ្យពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅក្រៅប្រទេស និងតម្រូវឲ្យពួកគាត់ មានសិទ្ធិបោះឆ្នោតនៅក្រៅប្រទេស បានដូចប្រជាពលរដ្ឋនៅក្នុងប្រទេសដែរ។ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ លោក ស៊ិក ប៊ុនហុក បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបកស្រាយនូវចម្ងល់មួយចំនួន ដែលបានលើកឡើងកន្លងមក ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត អ្នកនៅក្រៅប្រទេស ខ្ញុំសូមឆ្លើយ ឲ្យហើយ ដើម្បីកុំឲ្យមានការស្រពិចស្រពិល…