សម្តេចតេជោ ហ៊ុន សែន៖ «កម្ពុជាអត់មានវិបត្តិផ្ទៃក្នុងទេ មានតែ កឹម សុខា ត្រូវតុលាការកាត់ទោស»

FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅល្ងាចថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៦ នេះ បានលើកឡើងថា បច្ចុប្បន្ននេះប្រទេសកម្ពុជាអត់មានវិបត្តិផ្ទៃក្នុងនោះទេ មានតែលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកាត់ទោស។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា​ «កម្ពុជាអត់មានវិបត្តិផ្ទៃក្នុងទេ មានតែ កឹម សុខា ត្រូវតុលាការកាត់ទោស។ លោកនិយាយថា ម្ខាងមានទ័ព ម្ខាងមានប្រជាជនគឺខុសហើយ។ ធម្មតាបក្សកាន់រដ្ឋាភិបាលមានប្រជាជនគាំទ្រច្រើនជាងបក្សប្រឆាំង។ រដ្ឋាភិបាលមានទាំងប្រជាជនទាំងកម្លាំងប្រដាប់អាវុធ ទើបរក្សាសន្តិភាពឲ្យប្រទេសបាន»។ ការលើកឡើងរបស់សម្តេចតេជោ នៅពេលនេះធ្វើឡើងដោយឆ្លើយតបចំពោះអ្នក Comment ដែលចូលទៅកាន់ Facebook របស់សម្តេច ឈ្មោះ Ekareach Thach ដោយបានសរសេរថា «សម្តេចជាទីគោរពរាប់អាន ខ្ញុំនៅកម្ពុជាក្រោម តែងតាមដានជាប់ជានិច្ចនូវព្រឹត្តិការណ៍ពីប្រទេសកម្ពុជា ហើយក៏តែងតែដឹងច្បាស់ថា យួនវាកំពុងមើលងាយសម្តេចរឿងសមុទ្រចិនខាងកើត។ វាឃើញសម្តេច និង សម រង្ស៉ី…

សម្តេចតេជោ ហ៊ុន សែន៖ កាត់ដីជូនប្រជាពលរដ្ឋ ១.២៦០ គ្រួសារ ឲ្យមានប្លង់កាន់កាប់ស្របច្បាប់, ខេត្តរតនគិរី

FB៖ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កំពុងជួបជុំជាមួយមន្រ្តី រាជការនៅខេត្តរតនគិរី។ មុននឹងចាប់ផ្តើមកិច្ចប្រជុំសំណេះសំណាល សម្តេចតេជោនាយករដ្ឋមន្រ្តី បាន សម្រេចកាត់ដីនៅសង្កាត់កាចាញ ដែលមានភូមិចំនួន ៥ គឺភូមិលេខ ១, ភូមិលេខ ២, ភូមិលេខ ៣, ភូមិលេខ ៤, និងភូមិលេខ ៥ ដែលមានប្រជាពលរដ្ឋ ចំនួន ១.២៦០ គ្រួសារ គឺកាត់ចេញពីក្របខ័ណ្ឌដី ចំការកៅស៊ូរបស់រដ្ឋ ហើយប្រគល់ទៅអោយប្រជាពលរដ្ឋទៅតាមទំហំដីជាក់ស្តែង ដែលប្រជាពលរដ្ឋបាន កាន់កាប់រស់នៅជាយូរឆ្នាំមកហើយ។ ក្រសួងដែនដី និងអាជ្ញាធរខេត្ត នឹងរៀបចំប្លង់កម្មសិទ្ធិដីស្របច្បាប់ ជូនប្រជាពលរដ្ឋអោយមានសិទ្ធិកាន់កាប់រស់នៅ និងអភិវឌ្ឍលំនៅដ្ឋានអោយបានល្អសមរម្យ។ ជានិច្ចជាកាល សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាផ្សេងៗ ដែលជាកង្វល់ ជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទូទាំងប្រទេស៕

សម្តេចតេជោ ហ៊ុន សែន ៖ “យកថ្ងៃ ២១ កញ្ញា ជួបក្មួយៗប្រឡងមធ្យមសិក្សាទុតិយភូមិ បាន និទ្ទេស A”

FB ៖ តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ថ្ងៃ ១៣ កញ្ញា សម្តេចតេជោ បានសរសេរថា “ក្មួយៗ ដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទេ្ទស(A) ជាទីស្រឡាញ់។ ដំបូង ពូសូមចូលរួម​អប​អរសាទរចំពោះក្មួយៗដែលទទួលបាននូវលទ្ធផលដ៏ល្អប្រសើរនេះ។ ពូបានកំណត់យក ម៉ោង ៨:៣០ ព្រឹក ថ្ងៃ ២១ កញ្ញា ២០១៦ ជួបក្មួយៗ នៅវិមានសន្តិភាព។ សូមក្រសួងអប់រំ យុវជន​ និង​កីឡា ព្រមទាំងអភិបាលរាជធានី ខេត្ត ទាំងអស់ដែលមានសិស្សប្រឡងជាប់និទ្ទេស(A) រៀបចំឱ្យបានល្អនូវការធ្វើដំណើរ និងការស្នាក់នៅ ធានាឱ្យបាននូវសុវត្ថិភាព ពិសេស​សិស្សមក​ពីខេត្ត។ ឆ្លៀតយកឱកាសនេះ សូមចូលរួមអបអរសាទរចំពោះក្មួយៗដែលប្រឡងជាប់ទាំងអស់​នៅទូទាំងប្រទេស និងសំដែងការសោកស្តាយចំពោះក្មួយៗដែលប្រឡងមិនជាប់ ហើយសង្ឃឹម​ថាក្មួយៗនឹងប្រឹងរៀនដើម្បីប្រឡងនៅឆ្នាំក្រោយទៀត”៕