FB៖ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កំពុងជួបជុំជាមួយមន្រ្តី រាជការនៅខេត្តរតនគិរី។ មុននឹងចាប់ផ្តើមកិច្ចប្រជុំសំណេះសំណាល សម្តេចតេជោនាយករដ្ឋមន្រ្តី បាន សម្រេចកាត់ដីនៅសង្កាត់កាចាញ ដែលមានភូមិចំនួន ៥ គឺភូមិលេខ ១, ភូមិលេខ ២, ភូមិលេខ ៣, ភូមិលេខ ៤, និងភូមិលេខ ៥ ដែលមានប្រជាពលរដ្ឋ ចំនួន ១.២៦០ គ្រួសារ គឺកាត់ចេញពីក្របខ័ណ្ឌដី ចំការកៅស៊ូរបស់រដ្ឋ ហើយប្រគល់ទៅអោយប្រជាពលរដ្ឋទៅតាមទំហំដីជាក់ស្តែង ដែលប្រជាពលរដ្ឋបាន កាន់កាប់រស់នៅជាយូរឆ្នាំមកហើយ។ ក្រសួងដែនដី និងអាជ្ញាធរខេត្ត នឹងរៀបចំប្លង់កម្មសិទ្ធិដីស្របច្បាប់ ជូនប្រជាពលរដ្ឋអោយមានសិទ្ធិកាន់កាប់រស់នៅ និងអភិវឌ្ឍលំនៅដ្ឋានអោយបានល្អសមរម្យ។ ជានិច្ចជាកាល សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាផ្សេងៗ ដែលជាកង្វល់ ជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទូទាំងប្រទេស៕
Share this post