សម្តេចតេជោ ហ៊ុន សែន ៖ “យកថ្ងៃ ២១ កញ្ញា ជួបក្មួយៗប្រឡងមធ្យមសិក្សាទុតិយភូមិ បាន និទ្ទេស A”

FB ៖ តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ថ្ងៃ ១៣ កញ្ញា សម្តេចតេជោ បានសរសេរថា “ក្មួយៗ ដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទេ្ទស(A) ជាទីស្រឡាញ់។ ដំបូង ពូសូមចូលរួម​អប​អរសាទរចំពោះក្មួយៗដែលទទួលបាននូវលទ្ធផលដ៏ល្អប្រសើរនេះ។ ពូបានកំណត់យក ម៉ោង ៨:៣០ ព្រឹក ថ្ងៃ ២១ កញ្ញា ២០១៦ ជួបក្មួយៗ នៅវិមានសន្តិភាព។ សូមក្រសួងអប់រំ យុវជន​ និង​កីឡា ព្រមទាំងអភិបាលរាជធានី ខេត្ត ទាំងអស់ដែលមានសិស្សប្រឡងជាប់និទ្ទេស(A) រៀបចំឱ្យបានល្អនូវការធ្វើដំណើរ និងការស្នាក់នៅ ធានាឱ្យបាននូវសុវត្ថិភាព ពិសេស​សិស្សមក​ពីខេត្ត។ ឆ្លៀតយកឱកាសនេះ សូមចូលរួមអបអរសាទរចំពោះក្មួយៗដែលប្រឡងជាប់ទាំងអស់​នៅទូទាំងប្រទេស និងសំដែងការសោកស្តាយចំពោះក្មួយៗដែលប្រឡងមិនជាប់ ហើយសង្ឃឹម​ថាក្មួយៗនឹងប្រឹងរៀនដើម្បីប្រឡងនៅឆ្នាំក្រោយទៀត”៕