សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋនាំកូនទៅចុះឈ្មោះចូលរៀន និងចូលរួមតាមដានការសិក្សាកូនចៅឲ្យបានច្បាស់លាស់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ នាំកូនចៅទៅចុះឈ្មោះ ចូលរៀនឲ្យបានគ្រប់ៗគ្នា ព្រមទាំងស្នើឲ្យអាណាព្យបាលចូលរួមតាមដានការសិក្សាកូនចៅឲ្យបានច្បាស់លាស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងសារបើកបវេសនកាលឆ្នាំសិក្សា ២០១៦-២០១៧ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលត្រូវបានផ្សព្វផ្សាយនៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ។ សម្តេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងនោះ យើងបានប្តេជ្ញាហើយថា មិនទុកឲ្យកូនចៅយើងណាម្នាក់ ស្ថិតនៅក្រៅ ឬ មិនបានទទួលសេវាអប់រំឡើយ។ ទម្ទឹមនឹងនោះ ខ្ញុំព្រះករុណា ខ្ញុំ សូមអំពាវនាវឲ្យជនរួមជាតិ យើងទាំងអស់គ្នា ចូលនាំគ្នាយកកូនចៅទៅចុះឈ្មោះចូលរៀន ក្នុងដើមបវេសនការឆ្នាំសិក្សាថ្មីនេះ ឲ្យបានគ្រប់ៗគ្នា និងចូលរួមតាមដានការសិក្សារបស់កូនចៅយើងថែមទៀត ក្នុងនោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវជួយសម្របសម្រូល និងផ្តល់លទ្ធភាពដល់ពួកគេឲ្យបានចូលរៀន និងរៀនបានចប់តាមកម្រិតថ្នាក់ និងចប់ភូមិសិក្សាប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ឲ្យសមនឹងពាក្យថា «ចំណេះវិជ្ជាជាទ្រព្យគាប់ប្រសើរ»។ ក្នុងស្មារតីនេះ យើងត្រូវបន្តចូលរួមទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍វិស័យអប់រំ ឲ្យមានការរីកចំរើន និងលូតលាស់ ទៅមុខ បន្ថែមទៀត»។ សម្តេចតេជោ ហ៊ុន សែន…

នាយករដ្ឋមន្រ្តី បន្តអំពាវនាវដល់ប្រជាពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោត បានគ្រប់ៗគ្នា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០១៦នេះ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនោះ សូមទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា។ យោងតាម Facebook Page នាព្រឹកថ្ងៃអាទិត្យនេះ សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា «សូមជូនពរជនរួមជាតិបានសប្បាយរីករាយនៅក្នុងថ្ងៃចុងសប្តាហ៍គ្រប់ៗគ្នា ហើយសូម​បើកបរគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិ​ភាពទាំងអស់គ្នា។ ទន្ទឹមនឹងនោះ សូមកុំភ្លេចទៅចុះឈ្មោះបោះឆ្នោតផង ចំពោះបងប្អូនដែលមិនទាន់បានទៅចុះឈ្មោះនៅ​ឡើយ»។ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ត្រូវជាថ្ងៃទី៥៨ នៃការចុះឈ្មោះបោះឆ្នោត ហើយ គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ ដែលទៅចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេសកម្ពុជាបានកើនដល់ជាង ៦.៥លាននាក់ នេះបើតាមសេចក្តីប្រកាសរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ សម្តេចតេជោ ក៏បានបង្ហាញរូបភាពវាយកូនគោល នៅប្រទេសឡាវកាលពីពេលថ្មីៗនេះ ហើយសូមឲ្យពលរដ្ឋលេងកីឡាបានគ្រប់ៗគ្នា ដើម្បីសុខភាព។ សម្តេចបានថ្លែងថា «ចំពោះខ្ញុំ បើនិយាយពីកិច្ចការរវល់នោះ គឺច្រើនខ្លាំងណាស់ សឹងតែរកពេលទទួល ទានបាយគ្មាន។ ហើយប៉ុន្មានអាទិត្យចុងក្រោយនេះ ពេលដែលចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការនៅតាមខេត្តគឺគីឡូខ្ញុំហាក់ដូចជាឡើង។ តើ…

​សម្តេចតេជោ ហ៊ុន​ សែន៖ «ខ្ញុំនិងភរិយា សូមលើកទឹកចិត្ត និងគាំទ្រកីឡាករ កីឡាការិនី និងក្មួយៗយុវជន ចូលរួមលើកស្ទួយកីឡាជាតិឲ្យកាន់តែរីកចម្រើន និងល្បីរន្ទឺ»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចថា នៅម៉ោង៥ រសៀលថ្ងៃនេះសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួម នៅក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី ២៥ តុលា-៥ វិច្ឆិកា ២០១៦។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា​ សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងដល់កីឡាករ កីឡាការិនី និងយុវជន ក្នុងការចូលរួមលើកស្ទួយកីឡាជាតិ ឲ្យកាន់តែរីកចម្រើន និងល្បីរន្ទឺទាំងកម្រិតជាតិ និងអន្តរជាតិ។ សម្តេចតេជោ បានបញ្ជាក់តាមរយ Facebook ថា «ខ្ញុំ និងភរិយា សូមលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ដល់កីឡាករ កីឡាការិនី និងក្មួយៗយុវជន ក្នុងការចូលរួមលើកស្ទួយកីឡាជាតិយើង ឲ្យកាន់តែរីកចម្រើន និងល្បីរន្ទឺទាំងនៅក្នុងកម្រិតជាតិ និងអន្តរជាតិ…