សម្ដេចតេជា ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរសម្រួលតម្លៃទឹក ភ្លើង ឲ្យមកនៅកម្រិតទាប ដើម្បីជួយដល់ជីវភាពរបស់កម្មករ-និយោជិត

FN ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តកណ្ដាល ដោយសម្តេចបានជំរុញឲ្យអាជ្ញាធរ យកចិត្តទុកដាក់ដល់ជីវភាពរបស់កម្មករ កម្មការិនី ដោយធ្វើកែសម្រួលតម្លៃទឹក ភ្លើង ឲ្យបានទាប ដើម្បីលើកកម្ពស់ជីវភាពរបស់កម្មករ-និយោជិត។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា «ខេត្តកណ្ដាល គឺជាខេត្តដែលសំបូរទៅដោយរោងចក្រជាង១៥០ ដូច្នេៈអាជ្ញាធរត្រូវយកចិត្តទុកដាក់ ដល់ការរស់នៅរបស់បងប្អូនកម្មករ ឲ្យបានល្អប្រសើរដោយការសម្រួលតម្លៃទឹក ភ្លើង ឲ្យមកនៅទាប ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់»។ សម្តេចតេជោ បានលើកឡើងទៀតថា ខេត្តកណ្តាល មានព្រំប្រទល់ជាប់ប្រទេសវៀតណាម ដូច្នេះអាជ្ញាធរខេត្ត ត្រូវមានទំនាក់ទំនងល្អ ជាមួយអាជ្ញាធរវៀតណាម ពិសេសយកចិត្តទុកដាក់ នូវដំណើរការបោះបង្គោលព្រំដែនឲ្យបានលឿន និងបញ្ឈប់ឲ្យបាននូវការជួលដី ពីសំណាក់ប្រជាពលរដ្ឋរបស់យើង ឲ្យទៅប្រជាពលរដ្ឋវៀតណាម។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានកោតសរសើរ ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការ គ្នាអភិវឌ្ឍន៍ខេត្តកណ្ដាល ឲ្យកាន់តែរីកលូតលាស់លឿនទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អ…

​សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានភ័ព្វសំណាង​បំផុត ដែលមាន​ព្រះមហាក្សត្រ​គង់ប្រថាប់​ជាម្លប់ដ៏ត្រជាក់ត្រជុំ​ដល់ប្រជារាស្រ្ត​ទូទាំងប្រទេស ជាមួយ​សន្តិភាព និង​ការអភិវឌ្ឍ

FN ៖ បន្ទាប់ពីបានដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ ថ្វាយព្រះរាជកុសលដល់ ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ នៅព្រឹកមិញនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលនេះ បានលើកឡើងថា កម្ពុជាមានភ័ព្វសំណាងបំផុតដែលមានព្រះមហាក្សត្រ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តទូទាំងប្រទេស ជាមួយសន្តិភាព និងការអភិវឌ្ឍ ដែលធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនខ្លាំងឡើង។ សម្តេចបានសរសេរយ៉ាងដូច្នេះថា «កម្ពុជាយើងមានភ័ព្វសំណាងដ៏មហាថ្លៃថ្លាបំផុត ដែលយើងមានព្រះហាក្សត្រទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តទូទាំងប្រទេស ជាមួយសន្តិភាព និងការអភិវឌ្ឍដែលធ្វើអោយកម្ពុជា យើងកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត»។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារនេះ នៅលើបណ្តាញសង្គម Facebook នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ ជាមួយនឹងរូបភាពជាច្រើនសន្លឹក ដែលសម្តេចបានដង្ហែ ព្រះមហាក្សត្រ និង សម្តេចម៉ែ ថ្វាយព្រះរាជកុសលដល់ ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ ដែលចំនឹងថ្ងៃប្រសូត្ររបស់ អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា «ព្រះរាជពិធីនេះធ្វើឡើងដើម្បីយើងទាំងអស់គ្នាបានចងចាំ…

សម្តេចតេជោ ហ៊ុន សែន៖ «ការអប់រំល្អ គឺជាកូនសោ សម្រាប់ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ»

FN ៖ «ខ្ញុំនៅតែយល់ឃើញថា ការអប់រំល្អ គឺជាកូនសោ សម្រាប់ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ»។ នេះជាប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៦-២០១៧ ០១ ខែវិច្ឆិកា ឆ្នាំ២០១៦។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ការសិក្សារៀនសូត្រ មិនត្រឹមតែអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែជាការងារមួយតម្រូវឲ្យ មានការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ​ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព មានសក្តាបុពលសម្រាប់ការអភិវឌ្ឍសង្គមឲ្យមានការរីកចម្រើន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងយុគសម័យសេដ្ឋកិច្ចពុទ្ធិ និង បច្ចេកវិទ្យានេះ ឧត្តមភាពប្រកួតប្រជែង របស់ប្រជាជាតិមួយ នៅតែអាស្រ័យជាសំខាន់លើកត្តាធនធានមនុស្ស ដែលមានចំណេះដឹង ចំណេះធ្វើ ទូលំទូលាយ មានភាពច្នៃប្រឌិត និងមានជំនាញច្បាស់លាស់»។ សម្តេចតេជោបន្តទៀតថា សង្គមជាតិមួយរីកចម្រើនទៅបាន មិនប្រាកដថា សង្គមនោះ ត្រូវសម្បូរណ៍ទៅដោយធនធានធម្មជាតិនោះទេ តែផ្ទុយទៅវិញ សង្គមជាតិ ដែលសម្បូរណ៍ដោយ ធនធានមនុស្ស ប្រកបដោយសក្តានុពល អាចប្រែក្លាយ សង្គមជាតិរបស់ខ្លួនឲ្យមានការអភិវឌ្ឍន៍ជឿនលឿនបានយ៉ាងរឹងមាំ។ សម្តេចតេជោបន្តថា…