សេចក្តីដកស្រង់ប្រសាសន៍ ពិធីបុណ្យសមុទ្រលើកទី ៨ ជុំទី ២

“… អ្នកដែលមានការពាក់ព័ន្ធតែងស្នើសុំមកខ្ញុំ អំពីការវិនិយោគដាំសារាយនៅក្នុងសមុទ្រ … តើតំបន់ដែលមានការវិនិយោគបែបនេះ ជាតំបន់ហាមឃាត់ចំពោះប្រជាជនក្នុងការនេសាទឬអត់? ហេតុអ្វីបានជាមកធ្វើការវិនិយោគខេត្តកំពត ខេត្តព្រះសីហនុ? … ដោយសារតែការសួររបស់ខ្ញុំនោះហើយ ដែលរក្សាបានធនធានធម្មជាតិនៅក្នុងសមុទ្រ និងបាតសមុទ្រ។ បន្ថែមលើនោះ ការជំទាស់របស់ខ្ញុំមិនឱ្យបូមខ្សាច់នៅក្នុងសមុទ្រ ក៏បានថែទាំជីវៈចម្រុះនៅក្នុងសមុទ្រ …”

“… មានប្រមាណជា ៧ ពាន់ហិកតា ដែលគ្របដណ្ដប់ទៅដោយស្មៅសមុទ្រ និងមានអ្វីៗនៅទីនោះ ដែលចាំបាច់ដាក់ជាតំបន់ការពារដើម្បីធានាថាកន្លែងនោះ ទាក់ទាញទេសចរដែលមកមុជទឹកផ្នែកកំសាន្ត ព្រោះឥឡូវ ចាប់ផ្ដើមមានទេសចរដែលមុជទឹក ដើម្បីទៅមើលអ្វីនៅក្រោមបាតសមុទ្រផងដែរ …”

” … ប្រទេសរបស់យើងពិតជាមានធនធានដ៏កម្រ … យើងមិនធ្វើសេដ្ឋកិច្ចដោយពឹងផ្អែកលើវិស័យណាតែមួយនោះទេ ហើយយើងក៏មិនធ្វើវិស័យទេសចរណ៍ ដោយពឹងផ្អែកទៅលើអង្គរវត្ត និងប្រាង្គប្រាសាទតែម្យ៉ាងនោះដែរ … ខេត្តនៅជាប់មាត់សមុទ្រ ពិតមែនតែគ្មានប្រាង្គប្រាសាទ ក៏ប៉ុន្តែមានមាត់សមុទ្រ សម្រាប់ការកំសាន្តរបស់អ្នកទេសចរ ទាំងក្នុងស្រុកនិងមកពីក្រៅស្រុក។ ខេត្តមិនមានមាត់សមុទ្រ ក៏មានប្រាង្គប្រាសាទ មានបឹងបួ មានព្រៃភ្នំ ក្រំថ្ម ទាក់ទាញទេសចរទៅកំសាន្ត …”

សម្ដេចតេជោ ហ៊ុន សែន, បើកពិធីបុណ្យសមុទ្រលើកទី ៨ ជុំទី ២ ខេត្តកំពត, ២១ ធ្នូ ២០១៩

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជិត៣ពាន់នាក់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ប្រមាណ ២,៨៣១នាក់ ក្នុងនោះនារីមានចំនួន១,៦១៤នាក់។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ មានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់បញ្ចប់ការសិក្សា ក្នុងឆ្នាំ២០១៧-២០១៨ និងឆ្នាំសិក្សា២០១៨-២០១៩។ ពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន បានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News ថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការផ្តល់កិត្តិយសធំធេងសម្រាប់សាកលវិទ្យាល័យ ជាពិសេសសម្រាប់និស្សិតដែលបញ្ចប់ការសិក្សា។ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះមានសមយុទ្ធចំនួនពីរ រួមមានសមយុទ្ធសង្គ្រោះមហន្តរាយពេលមានធ្លាក់យន្តហោះនៅក្នុងខេត្តសៀមរាប និងសមយុទ្ធសង្គ្រោះពេលមានគ្រោះមហន្តរាយនៅតាមព្រំដែនជាមួយវៀតណាម។ * សម្តេចតេជោ ហ៊ុន សែន ស្នើកុំឱ្យមានការផ្សព្វផ្សាយមូលបង្កាច់តាមបណ្តាញសង្គមពាក់ព័ន្ធការសមយុទ្ធនៅក្នុងខេត្តសៀមរាប ដូចជា មានការធ្លាក់យន្តហោះជាដើម ព្រោះសមយុទ្ធនេះធ្វើឡើងពាក់ព័ន្ធការជួយសង្គ្រោះពេលមានធ្លាក់យន្តហោះ។…

សម្ដេចតេជោ ហ៊ុន សែន ស្នើក្រុមហ៊ុនស្មាត ពិចារណាដាក់អ៉ីនធើណេត តាមសាលារៀន និងមន្ទីរពេទ្យ

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើក្រុមហ៊ុនស្មាត (Smart Axiata) ពិចារណាដាក់អ៉ីនធើណេតនៅតាមសាលារៀន និងមន្ទីរពេទ្យរបស់រដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលដល់គ្រូបង្រៀន និងសិស្ស ក៏ដូចជាគ្រូពេទ្យសិក្សាស្រាវជ្រាវស្រូបយកចំណេះវិជ្ជា និងស្វែងយល់ពីបញ្ហាសង្គម។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអនុញ្ញាតឱ្យលោក តាន់ស្រ៊ី ចាម៉ាលូឌីន អ៉ីប្រាហ៉ីម (TanSri Jamaludin Ibrahim) នាយកចាត់ចែងទូទៅ និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad និងជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន Smart ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។ ក្រុមហ៊ុនស្មាត ជាក្រុមហ៊ុនដ៏ធំមួយដែលកំពុងដំណើរការរកស៊ីនៅក្នុងប្រទេសកម្ពុជា ដោយបានបោះទុនវិនិយោគនៅកម្ពុជាប្រមាណ ១,៤០០លានដុល្លារ។ ក្រុមហ៊ុនកំពុង មានគម្រោងបង្កើតវិនិយោគថែមទៀត ដោយវិនិយោគទៅលើបច្ចេកវិទ្យាថ្មី ទំនើប រួមទាំងប្រព័ន្ធហ្វាយជី (5G) ផងដែរ។ បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបនេះ លោក…