សម្តេចតេជោ ហ៊ុន សែន និងភរិយា ព្រមទាំងក្រុមអង្គរក្ស-ក្រុមអ្នកបើកបរចំនួន១៨នាក់ ដែលមានទំនាក់ទំនងជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី លទ្ធផល «អវិជ្ជមានកូវីដ១៩»

FN ៖ លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងភរិយា ព្រមទាំងក្រុមអង្គរក្ស-ក្រុមអ្នកបើកបរចំនួន១៨នាក់ ដែលមានទាក់ទងជាមួយលោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី បានចេញហើយ ដោយលទ្ធផលអវិជ្ជមាន ទាំងអស់គ្នា។ នេះតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម Facebook នាយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន រៀបរាប់នៅលើបណ្តាញសង្គម Facebook ផ្លូវការមានខ្លឹមសារយ៉ាងដូច្នេះថា៖ គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! បន្ទាប់ពីទទួលបានព័ត៌មានថា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៣ វិច្ឆិកា ២០២០ម្សិលលម៉ិញមានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃ បន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។ ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ ដើម្បីយកសំណាកទៅ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំ និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់ មិនមានអ្នកណាឆ្លងជម្ងឺកូវីដ១៩នោះទេ។…

ឯកសារចំនួន៣ រវាងកម្ពុជា-ហុងគ្រី ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន

FN ៖ ឯកសារសំខាន់ៗចំនួន៣ រវាងរដ្ឋាភិបាលកម្ពុជា និង ហុងគ្រី ត្រូវបានចុះហត្ថលេខា នៅវិមានសន្តិភាព នារសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំឡុងពេលលោក ភីធើ ស៉ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី បំពេញទស្សនកិច្ច។ ឯកសារចំនួន៣នេះរួមមាន៖ ១៖ កិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។ (Air Services Agreement between the Government of Cambodia and the Government of Hungary) ដែលចុះហត្ថលេខាដោយ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង លោក Péter Szijjártó រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី។ ២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងក្រសួងកសិកម្ម…

ទូតសិង្ហបុរី ចង់ឃើញទំនាក់ទំនងកម្ពុជា-សិង្ហបុរី កាន់តែល្អប្រសើរ

FN ៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, លោក ម៉ៃឃើល តាំងខេងស៊ុង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ទើបចប់អាណត្តិការងារ បានបង្ហាញនូវចេតនារបស់ខ្លួនចង់ឃើញទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី កាន់តែល្អប្រសើរ និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត។ លោក ម៉ៃឃើល តាំងខេងស៊ុង បានថ្លែងបង្ហាញនូវបំណងរបស់ខ្លួនបែបនេះ ក្នុងឱកាសអញ្ជើញចូលជួបជម្រាបលាសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបជម្រាបលាក្រោយបញ្ចប់ការងារនៅប្រទេសកម្ពុជានេះ លោក ម៉ៃឃើល បានបង្ហាញនូវមោទនភាពដែលបានបំពេញការងារនៅកម្ពុជាក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ។ លោកឯកអគ្គរដ្ឋទូតសិង្ហបុរី បានគូសបញ្ជាក់ថា ក្នុងពេលបំពេញការងារនៅកម្ពុជា លោកបានបំពេញការងារយ៉ាងស្និទ្ធស្នាលជាមួយប្រជាជន មិត្តភក្កិ មន្ត្រីរាជការ ថ្នាក់ដឹកនាំ។ ជាពិសេសបានទទួលការគាំទ្រ ក៏ដូចជាការសហការយ៉ាងល្អពីរាជរដ្ឋាភិបាល ដែលនាំឲ្យបេសកកម្មកាទូតរបស់លោកនៅកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នោះគឺនាំមកនូវទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក៏ដូចជាវិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស បានឡើងខ្ពស់មួយកម្រិតទៀត។ លោកឯកអគ្គរដ្ឋទូតចប់អាណត្តិរូបនេះ ដោយសារក្នុងឆ្នាំចុងក្រោយនៃបេសកកម្មរបស់លោកចំពេលពិភពលោក…