សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តជប៉ុនឲ្យសិក្សាលើការប្រើប្រាស់ការទូទាត់ប្រាក់ តាមប្រព័ន្ធឌីជីថល ឲ្យមានដំណើរការប្រសើរ និងសុក្រឹត្យភាពនៅកម្ពុជា

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យលោកយ៉ាម៉ាម៉ូតុ កូហ្សូ (Yamamoto Kozo) សមាជិកសភាជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ បើតាមប្រសាសន៍លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងថាលោក យ៉ាម៉ាម៉ូតុ បានគោរពជម្រាបជូនសម្ដេចតេជោថា លោកបានជួបជាមួយសម្តេចតេជោ កាលពីឆ្នាំ២០០៧ ហើយលោកពិនិត្យឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័សបំផុត។ លោកបន្ថែមថា ដំណើរទស្សនកិច្ច មកកាន់កម្ពុជានៅពេលនេះ គឺមានគោលដៅពីរ៖ ទី១៖ គឺដើម្បីសិក្សាពីសេវាទូទាត់ប្រាក់ តាមប្រព័ន្ធទូរស័ព្ទដៃ និងការអភិវឌ្ឍន៍ប្លុកឆេន (ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល) នៅកម្ពុជា។ ការអភិវឌ្ឍប្លុកឆេន នៅកម្ពុជានេះ លោកបានបញ្ជាក់ថា បើសិនដាក់ឲ្យដំណើរការ រួចហើយនោះ កម្ពុជាគឺជាប្រទេសទីមួយហើយ ដែលដាក់ចេញឲ្យប្រើប្រាស់ នូវប្រព័ន្ធឌីជីថលទំនើបមួយនេះ។ ទី២៖ គឺលោកមកធ្វើការសិក្សាអំពីបញ្ហាការផ្គត់ផ្គង់ទឹកស្អាត នៅទីក្រុងភ្នំពេញ។ លោកក៏បានស្នើអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ នៅបញ្ហាទាំងពីរខាងលើ។ ជាការឆ្លើយតបសម្ដេចតេជោ បានលើកទឹកចិត្តលោក…

ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុន បានលើកឡើង នៅចំពោះមុខសម្តេចតេជោថា កម្ពុជាបានទទួលនូវសុខសន្តិភាពពិតប្រាកដហើយ ប្រជាជនកម្ពុជាមានទឹកមុខស្រស់ស្រាយ និងរស់រវើក

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ បានអនុញ្ញាតឲ្យលោកស្រី អូប៉ូជី ជីហ្សូកុ (Obuchi Chizuko) ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុនអូប៊ូជី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ បើតាមប្រសាសន៍ លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងថា លោកស្រី អូប៊ូជី បានគោរពជម្រាបជូនសម្ដេចតេជោថា លោកស្រី ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងខួប២០ឆ្នាំ បន្ទាប់ពីលោកស្រី និងស្វាមី បានមកកាន់កម្ពុជាកាលពី២០ឆ្នាំមុន។ លោកស្រីបានថ្លែងអំណរគុណជូនសម្ដេចតេជោ ដែលតំណាងឱ្យព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបំពាក់នូវគ្រឿងឥស្សរិយយស ជូនលោកស្រី។ លោកស្រី បានមានប្រសាសន៍ថា លោកជំទាវមានការចងចាំយ៉ាងរស់រវើក អំពីដំណើរទស្សនកិច្ចរបស់លោកជំទាវ ទៅកាន់អង្គការ CMAC កាលពី២០ឆ្នាំមុន ជាមួយនឹងស្វាមីរបស់លោកជំទាវ ហើយក្នុងដំណើរទស្សនកិច្ចលើកនេះក៏បានទៅធ្វើទស្សនកិច្ច នៅ CMAC ផងដែរ។ លោកស្រី បានកត់សម្គាល់ថា ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជាផង ដំណើរទស្សនកិច្ចទៅស៊ីម៉ាក់ផង…

សេចក្តីដកស្រង់ប្រសាសន៍ ពិធីជួបជុំលើកទី ៤ ជាមួយអ្នកសារព័ត៌មាន

“… ចាត់ទុកថា (នេះ)ជាពាក្យស្លោក ឬក៏គាថា … ពង្រឹងវិជ្ជាជីវៈ និងជំនឿទុកចិត្តពីសាធារណជន និងការពារខ្លួនចំពោះមុខច្បាប់ គឺ “អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”។ នេះជាបាលីការពារខ្លួនរបស់អ្នកសារព័ត៌មាន …”

“… ឥឡូវ ករណីលេចឡើង(ថ្មីៗ) ខ្ញុំបានបញ្ជាទៅ កែវ រ៉េមី ខ្ញុំបានបញ្ជាទៅ សៅ សុខា ឱ្យចាត់តាំងគណៈកម្មការស្រាវជ្រាវមួយជាបន្ទាន់ លើបញ្ហាថា មានមនុស្សស្លាប់នៅឯខេត្តបន្ទាយមានជ័យ ដោយសារការធ្វើទារុណកម្ម។ បើសិនយ៉ាងដូច្នេះមែន អ្នកដែលធ្វើឱ្យគេរបួសស្នាមរហូតដល់ស្លាប់ ត្រូវតែចាប់យកមកផ្តន្ទាទោសឱ្យខាងតែបាន ដោយមិនមានការអត់ឱនទេ។ ខ្ញុំបានជម្រាបហើយថា រឿងរ៉ាវជម្លោះដីធ្លី មិនត្រូវទទួលនូវការឃុំខ្លួនទេ … តែមិនមែននិយាយពីបញ្ហាព្រហ្មទណ្ឌឡើយ …”

“… យើងត្រូវចូលរួមរក្សាសន្តិភាព ដែលជាកិច្ចការដែលត្រូវធ្វើទាំងអស់គ្នា។ មិនមែនកិច្ចការត្រឹមតែនាយករដ្ឋមន្រ្តី ហ៊ុន សែន ម្នាក់ ឬមនុស្សប៉ុន្មាននាក់នៅក្នុងរាជរដ្ឋាភិបាល ឬថ្នាក់រដ្ឋបាលនោះទេ អ្នកកាសែតក៏ត្រូវការដូចគ្នាទៅក្នុងការរក្សាសន្តិភាព …”

“… ខ្ញុំស្នើឱ្យអ្នកសារព័ត៌មាន (និង/ឬ)ស្ថាប័នព័ត៌មាន ចូលរួមក្នុងដំណើរការរក្សាសន្តិភាព ចូលរួមដំណើរការនៃការរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចូលរួមរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច … ដើម្បីរក្សានូវបញ្ហាហ្នឹងបាន … ព័ត៌មានក្លែងក្លាយដែលជាកង្វល់របស់ពិភពលោក ក៏ដូចជារបស់កម្ពុជា ត្រូវជំនួសដោយព័ត៌មានពិត វិភាគឱ្យត្រូវនឹងការពិត …”

“… ពិភពលោកកំពុងខ្វាយខ្វល់ អំពីព័ត៌មានក្លែងក្លាយ។ ប្រទេសខ្លះនៅក្នុងតំបន់របស់យើង សាំងហ្គាពួរជាអ្នកបង្កើតច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយមុនគេ។ ឯយើងអត់មានទេ។ យើងកំពុងពិនិត្យពិចារណាថា គប្បីធ្វើ ឬមិនធ្វើ។ ប៉ុន្តែ ប្រហែលជាលទ្ធភាពធ្វើច្រើន …”

“… ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិត្រូវមានអ្នកនាំពាក្យច្បាស់លាស់មួយ ក្នុងការឆ្លើយតបជាមួយសារព័ត៌មាននានា តាមរយៈការផ្តល់ដំណឹង ឬរឿងរ៉ាវអ្វីមួយដែលកើតចេញពីស្ថាប័នរបស់ខ្លួន។ យើងមិនត្រូវខ្លាចអ្នកសារព័ត៌មាននោះទេ ត្រូវចាត់ទុកអ្នកសារព័ត៌ជាដៃគូ មិនអាចខ្វះបានរបស់ស្ថាប័នខ្លួន …”

សម្តេចតេជោ ហ៊ុន សែន,
ជួបជុំលើកទី ៤ ជាមួយអ្នកសារព័ត៌មាន, ថ្ងៃទី ១៤ មករា ២០២០ ។