​សម្តេចតេជោ ហ៊ុន សែន៖ បើអស់លោកមិនយល់អំពីផែនទី គួររៀនសូត្របន្ថែមជាការល្អ ដើម្បីជៀសវាងការលើកយោបល់ដោយឆោតល្ងង់ ឬបង្កជម្លោះ

FN ៖ នៅរាត្រីរំលងអាធ្រាត្រចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់បានពន្យល់រួចហើយ អំពីការផ្ទេរ ឬចម្លងពីផែនទីពីខ្នាត 1/100,000 មកផែនទីខ្នាត 1/50,000 បានបន្តពន្យល់ជូនបងប្អូនប្រជាពលរដ្ឋតាមរយៈ Comment នៅលើ Facebook របស់ ​Fresh News ក្នុងអត្ថបទព័ត៌មាន៖ «ទេសរដ្ឋមន្រ្តី វ៉ា គឹមហុង៖ គ្មានការស្នើកែ​ប្រែរដ្ឋ​ធម្មនុញ្ញ ដើម្បីផ្លាស់ប្តូរខ្នាត​ផែនទីនោះទេ, ផែនទីបោន ១/១០០០០០ នៅតែប្រើប្រាស់ដដែល» ដោយសម្តេចតេជោបានលើកឡើងថា «ការផ្ទេរ ឬចម្លងពីផែនទីនេះ ដើម្បីងាយស្រួលវាស់វែង, បើអស់លោកមិនយល់គួររៀនសូត្របន្ថែម ឬស្វែងយល់បន្ថែមទើបជាការល្អ ដើម្បីជៀសវាង ការលើកយោបល់ ដោយឆោតល្ងង់ ឬបង្កជម្លោះ»។ សម្តេចតេជោ បានបញ្ជាក់ថា មាត្រា២ នៃរដ្ឋធម្មនុញ្ញ មិនត្រូវបានកែប្រែនោះទេ ព្រោះយើងនៅតែប្រើប្រាស់ផែនទីខ្នាត 1/100,000 ដដែល។ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ Comment នៅលើ…

សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំមិនត្រឹមតែចង់​ឲ្យកម្ពុជាមាន​សុខសន្តិភាព​ទេ តែក៏ចង់ឲ្យពិភព​លោកទាំងមូល​មានសុខសន្តិភាព​ទាំងអស់គ្នា

FN ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់នៅលើ Facebook Page ផ្លូវការរបស់សម្តេចនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា សម្តេចតេជោ មិនត្រឹមតែចង់ឲ្យកម្ពុជាមានសុខសន្តិភាពទេ គឺក៏ចង់ឲ្យពិភពលោកទាំង មូលមានសុខសន្តិភាពទាំងអស់គ្នា។ យោងតាម Facebook Page ផ្លូវការរបស់សម្តេច បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែនមិនត្រឹមតែចង់ បានកម្ពុជាមានសុខសន្តិភាពទេ គឺចង់អោយពិភពលោកទាំង មូលមានសុខសន្តិភាពទាំងអស់គ្នា។ព្រោះកម្ពុជាឆ្អែតហើយ ដោយសារសង្គ្រាម។ ការមិនពេញចិត្ត ចំពោះមេដឹកនាំប្រទេសណាមួយ ហើយយកសង្រ្គាមជាដំណោះស្រាយ គឺបាននឹងកំពុងបំផ្លិចបំផ្លាញ ប្រទេសជាតិ និងអាយុជីវិតពលរដ្ឋស្លូតត្រង់យ៉ាងដំណំ។ សូមសុខសន្តិភាពកើត មានចំពោះកម្ពុជា និងពិភពលោកយើងទាំងមូលជានិច្ចនិរន្ត»។ សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងទៅកាន់ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា មកពីបណ្ដាប្រទេសជាសមាជិក សភាតំបន់អាស៊ី ​បណ្ដាប្រទេសជាអ្នកសង្កេតការណ៍ និងអង្គការជាដៃគូរជាច្រើននាក់ ក្នុងមហាសន្និបាតសភាតំបន់អាស៊ី APA (Asian Parliamentary Assembly) លើកទី៩…

​សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកម្ពុជា-វៀតណាម អភិវឌ្ឍធនធានមនុស្សលើវិស័យអធិការកិច្ច ឆ្លើយតបនឹងល្បិចជនខិលខូច

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យកម្ពុជា-វៀតណាម ផ្លាស់ប្តូរបទពិសោធន៍គ្នា ក្នុងអភិវឌ្ឍធនធានមនុស្សលើវិស័យអធិការកិច្ច ដើម្បីឆ្លើយតបនឹង ល្បិចជនខិលខូចនាពេលបច្ចុប្បន្ននេះ។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបជាមួយ លោក ផាន់ វ៉ាន់ស៊ាវ អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ ក្រោយបញ្ចប់កិច្ចជំនួបនេះ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះ ទស្សនកិច្ចរបស់ អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាម ហើយសម្តេចបានគាំទ្រដល់កិច្ចសហប្រតិបត្តិការ របស់អធិការកិច្ចនៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នា ជាពិសេសជំរុញ អភិវឌ្ឍធនធានមនុស្ស លើវិស័យអធិការកិច្ច ដើម្បីឆ្លើយតបទៅនឹងល្បិចរបស់ជនខិលខូច។ សូមបញ្ជាក់ថា នៅព្រឹកមិញនេះ លោក ផាន់ វ៉ាន់ស៊ាវ ក៏បានដឹកនាំប្រតិភូចូលពិភាក្សាការងារជាមួយ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជាផងដែរ។…