សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរដល់កីឡាករប៉េតង់ សុខ ចាន់មាន ដែលដណ្តើមបាន «មេដាយមាសពិភពលោក»

FN ៖ បន្ទាប់ពីកីឡាករប៉េតង់របស់កម្ពុជា សុខ ចាន់មាន ដណ្តើមបានមេដាយមាសពិភពលោក ក្នងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-០៤ ខែធ្នូ ឆ្នាំ ២០១៦ នៅប្រទេស ម៉ាដាកាស្ការ នៅពេលនេះនាយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមសម្តែងការអបអរសាទរ និងកោតសរសើរដល់កីឡាករប៉េតង់ សុខ ចាន់មាន ដែលដណ្តើមបាន «មេដាយមាសពិភពលោក» ព្រមទាំងទទួលស្វាគមន៍នៅថ្ងៃទី០៩ ខែធ្នូ វេលាម៉ោង៤៖០០នាទី នៅវិមានសន្តិភាព។ សម្តេចតេជោ ហ៊ុន​ សែន បានសរសេររៀបរាប់នៅលើ Facebook ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរ និងកោតសរសើរដល់កីឡាករប៉េតង់ សុខ ចាន់មាន ដែលដណ្តើមបាន «មេដាយមាសពិភពលោក» នៅក្នងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោក ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១-៤ ខែធ្នូ ឆ្នាំ ២០១៦ នៅប្រទេស ម៉ាដាកាស្ការ (Madagascar) ដែលមានកីឡាករចូលរួមប្រកួតមកពី៤៨ប្រទេស។ ទន្ទឹមនឹងនេះដែរ សូមអរគុណដល់គ្រូបង្វឹក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា…

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ផ្ទះ ៣ខ្នងជូនអតីតយុទ្ធជនទីទ័លក្រក្នុងស្រុកបរសេដ្ឋ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន បានសម្រេចផ្តល់ផ្ទះ ៣ខ្នងជូន អតីតយុទ្ធជន ៣រូបនៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលកំពុងមានជីវភាពទីទ័លក្រខ្លាំង។ ការសម្រេចផ្តល់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមសំណើរបស់នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតី តយុទ្ធជន ដែលបានចុះទៅមើលឃើញដោយផ្ទាល់ពីការខ្វះខាតរបស់អតីតយុទ្ធជនទាំង៣រូប។ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះថា ក្នុងជំនួបសំណេះសំ ណាលដោយផ្ទាល់ជាមួយអតីតយុទ្ធជននាព្រឹកមិញ លោកបានរកឃើញអតីតយុទ្ធជន៣រូប មានជីវភាពខ្វះខាតខ្លាំង ហើយមិនមាន លំនៅឋាន។ បើតាមនាយឧត្តមសេនីយ៍ គន់ គីម ក្រោយរកឃើញអតីតយុទ្ធជនកំពុងជួបបញ្ហាលំបាកក្នុងជីវភាពបែបនេះ លោក ក៏បានទូរស័ព្ទស្នើសុំការសម្រេចពីសម្តេចតេជោ ហ៊ុន សែន ហើយសម្តេចក៏បានសម្រេចប្រគល់លំនៅឋានជូនអតីតយុទ្ធជនទាំង៣រូបភ្លាមៗផងដែរ។ អតីតយុទ្ធជនទាំង ៣រូប ដែលសម្តេចតេជោ ហ៊ុន សែន ប្រគល់លំនៅឋានជូននោះរួមមាន៖ ១- ឈ្មោះ…

សម្តេចតេជោ ហ៊ុន សែន៖ «ទាំងរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងវិស័យឯកជន គឺយើងរួមគ្នាជួយជនពិការ និងក្រុមគ្រួសារ ឱ្យទទួលបាននូវគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង»

FN ៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារចូលរួម អបអរសាទរខួបទី១៨ នៃទិវាជនពិការកម្ពុជា និងទិវាជនពិការអន្តរជាតិ លើកទី៣៤ (៣ ធ្នូ ១៩៨២- ៣ ធ្នូ ២០១៦)។ សម្តេចតេជោ ហ៊ុន​ សែន បានបន្តឲ្យដឹងថា ទិវាដ៏សំខាន់ថ្ងៃនេះ គឺដើម្បីលើកកម្ពស់នូវសិទ្ធិសេរីភាព និង សុខុមាលភាពជនពិការ ព្រមទាំងផ្តល់នូវការគាំទ្រ ដោយគ្មានការរើសអើង ចំពោះជនពិការដែលជាធនធានដ៏សំខាន់​ មិនអាចមើលរំលងបានក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន​ សែន បានបង្ហោះឲ្យដឹងនៅលើ Facebook Page ផ្លូវការរបស់សម្តេចតេថា «ទាំងរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងវិស័យឯកជនគឺយើងរួម គ្នាជួយជនពិការ និងក្រុមគ្រួសារឱ្យទទួលបាននូវគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង និងទទួលបាននូវសេវាសង្គម និងសេវាសាធារណៈស្មើៗគ្នា ដើម្បីជនពិការមានឱកាសក្នុងការចូលរួមគ្រប់សកម្ម ភាពសង្គម»។ បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន​ សែន បានមានប្រសាសន៍ថា «ខ្ញុំសូមចូលរួមកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្រ្តីរាជការទាំងអស់ នៃក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច…