ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប៥ឆ្នាំ នៃការបើកប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀរ

FN ៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ៥ឆ្នាំ នៃការបើកប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀរ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុនមីនីបៀរ ដែលមានការវិវឌ្ឍន៍ឈានឡើងជាបន្តបន្ទាប់ តាំងពីការបោះទុនប្រមាណ២៣លានដុល្លារ រហូតដល់ប្រមាណ ២៥០លានដុល្លារអាមេរិក។ * សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីវត្តនៃការចាប់ផ្តើមដំណើរការវិនិយោគ របស់ក្រុមហ៊ុនមីនីបៀរផងដែរ។ សម្តេចថ្លែងថា កាលពីមានសំណើវិនិយោគរបស់ ក្រុមហ៊ុននេះ មានការរារាំងនាំមិនឲ្យក្រុមហ៊ុននេះដំណើរការ ដោយចាំយកក្រុមហ៊ុនមួយផ្សេងដែលមានការវិនិយោគធំជាងក្រុមហ៊ុនមីនីបៀរ។ ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅខាងក្រុមហ៊ុនមីនីបៀរថា កម្ពុជា ត្រីតូច ត្រីធំ គឺកម្ពុជាចាប់ស្ងោរទាំងអស់ ពោលក្រុមហ៊ុនណាមកមុន គឺត្រូវតែទទួលយកមុន។ សម្តេចតេជោ បានបញ្ជាក់ថា ប្រសិនបើសម្តេចមិនមានការប្រាកដនិយម និងការស្មោះត្រង់ទេនោះ ក្រុមហ៊ុនមីនីបៀរមិនអាចដំណើរការបានទេ។ * សម្តេចតេជោ ហ៊ុន សែន បានហៅភាពរីកចម្រើនរបស់មីនីបៀរ ដោយសារតែកត្តាប្រទេសជាតិមានសុខសន្តិភាព…

ទស្សនៈមតិ៖ លទ្ធផលនៃភាពជោគជ័យ៦ចំណុច របស់អ្នកនយោបាយចេះបត់បែន និងមានរាសីខ្ពស់ កឹម សុខា !

FN ៖ រាសីរបស់អ្នកក្តោបក្តាប់បក្សប្រឆាំងនាពេលនេះ លោក កឹម សុខា ហាក់បីដូចជាឡើងខ្ពស់ត្រដែត ខណៈរាសីប្រធានបក្សដែលកំពុងថមថយអំណាច និងនិរទេសខ្លួននៅក្រៅប្រទេសទណ្ឌិត សម រង្ស៊ី ហាក់បីដូចជាដាំក្បាលចុះ ហើយនឹងបន្តធ្លាក់អាចដល់បាតដាល។ ការចេះបត់បែនតាមកាលៈទេសៈ ចេះបន្ទន់ឥរិយាបទរបស់លោក កឹម សុខា រួមផ្សំជាមួយនឹងការឆ្លៀតឱកាស ធ្វើឱ្យគាត់មានប្រៀបយ៉ាងខ្លាំងទៅលើដៃគូធំរបស់គាត់ ទណ្ឌិត សម រង្ស៊ី ដែលគិតខ្លី ងប់ងល់តែទៅនឹងកំហឹង គំនុំ និងការសងសឹក។ ខាងក្រោមនេះគឺជាលទ្ធផលនៃភាពជោគជ័យ របស់លោក កឹម សុខា កន្លងមក និងនៅពេលខាងមុខ៖ ១៖ សុំចរចាលើកលែងទោសបានសម្រេច៖ ដោយសារតែភាពចេះបត់បែនតាមកាលៈទេសៈ ចេះបន្ទន់ឥរិយាបទ ទើបលោក កឹម សុខា អាចសុំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យស្នើការលើកលែងទោសទៅព្រះមហាក្សត្របានជោគជ័យ។ នេះវាជាសញ្ញាណល្អសម្រាប់ឱ្យ កឹម សុខា ពង្រឹងកូតាបក្សសិទ្ធិមនុស្ស ផ្តួលរំលំអំណាចបក្សសម រង្ស៊ី ដែលជាញឹកញាប់តែងតែប៉ះទង្គិចគ្នានៅក្នុងបក្សសង្គ្រោះជាតិ។ ២៖ មានការចុះចូលច្រើនពីសកម្មជនកូតាបក្ស សម រង្ស៊ី៖ សមាជិកបក្សប្រឆាំងកូតា សម…

ដៃគូសន្ទនាថ្មីសម្តេចតេជោ ហ៊ុន សែន-លោក កឹម សុខា នាំពន្លឺថ្មីនៃឆាកនយោបាយនៅកម្ពុជា ខណៈលោក សម រង្ស៊ី ក្លាយជាតួអង្គក្រៅឆាក

FN ៖ វិមានរដ្ឋសភា ដែលធ្លាប់តែមានសភាពហាក់អួរអ័ព្ទអស់រយៈពេលជាងមួយឆ្នាំមកហើយ ព្រោះតែកិច្ចប្រជុំភាគច្រើនត្រូវបានពហិការដោយតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ដែលជាសំឡេងភាគតិចនោះ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានទទួលពន្លឺភ្លឺចិញ្ចែងចិញ្ចាចជាថ្មី ដោយសារទទួលបានវត្តមានរបស់តំណាងរាស្រ្ត នៃគណបក្សជាប់ឆ្នោតទាំងពីរដឹកដៃគ្នាយ៉ាងត្រសងចូលទៅអង្គុយតាមកៅអីរៀងៗខ្លួន ដើម្បីជជែកដោះស្រាយការងារជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ នៅក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី៧ នៃនីតិកាលទី៥ នាព្រឹកមិញនេះ តំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិសរុប ១០៤រូប បានចូលប្រជុំរួមគ្នា តែអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះ គឺការវិលត្រឡប់ចូលវិមានរដ្ឋសភាជាថ្មីរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលទើបទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ត្បិតលោក កឹម សុខា បានខកខានចូលប្រជុំសភាអស់រយៈពេលជាងមួយឆ្នាំមកហើយ បន្ទាប់ពីរូបលោកត្រូវបានដកចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា។ ការវិលត្រឡប់ចូលក្នុងវិមានរដ្ឋសភាជាថ្មីរបស់លោក កឹម សុខា នាពេលនេះ មិនមែនក្នុងនាមជាអនុប្រធានទី១ នៃរដ្ឋសភាដូចពេលមុនទៀតនោះទេ គឺចូលក្នុងនាមជាប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិច ជាតំណែងធ្លាប់គ្រប់គ្រងដោយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ។ តំណែងថ្មីនៅក្នុងវិមានរដ្ឋសភាសម្រាប់ លោក កឹម សុខា បានធ្វើឲ្យរូបលោកមានសិទ្ធិជជែកពិភាក្សាការងារប្រទេសជាតិ…