សម្តេចតេជោ ហ៊ុន សែន ចាត់ទុកស្តេចប្រដាល់ ប៉ាក់គីអាវ ជាមនុស្សសាមញ្ញ និងសុភាពរាបសារគួរឲ្យស្រឡាញ់រាប់អាន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកលោក ប៉ាក់គីអាវ សមាជិកព្រឹទ្ធសភាហ្វីលីពីន និងជាស្តេចកីឡាប្រដាល់ពិភពលោកថា ជាមនុស្សសាមញ្ញ និងសុភាពរាបសារ គួរឱ្យស្រឡាញ់រាប់អានយ៉ាងខ្លាំង។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្រោយពីសម្តេចបានជួបចរចាផ្លូវការ ជាមួយប្រធានាធិបតីហ្វីលីពីន ក្នុងឱកាសនោះ សម្តេចតេជោបានមានប្រសាសន៍ទៅកាន់ លោក ប៉ាក់គីអាវ ដោយស្នើឲ្យលោកវិលត្រឡប់មកកាន់កម្ពុជាសារជាថ្មីម្តងទៀត ដើម្បីជួយដល់វិស័យកីឡាផង និងជួយដល់ការអប់រំទប់ស្កាត់គ្រឿងញៀន និងបញ្ហាចរាចរណ៍ ដោយការថតស្ពតអប់រំខ្លីៗ។ នេះបើយោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហោះឲ្យដឹងនៅមុននេះបន្តិច។ Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែនបាន បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាននិយាយទៅកាន់ ប៉ាក់គីអាវ សមាជិកព្រឹទ្ធសភាហ្វីលីពីន និងជាស្តេច កីឡាប្រដាល់ពិភពលោកថា សូមឯកឧត្តមវិលត្រឡប់មកកាន់កម្ពុជា សារជាថ្មីម្តងទៀត ដើម្បីជួយដល់វិស័យកីឡាផង និងជួយដល់ការអប់រំទប់ស្កាត់ គ្រឿងញៀន និងបញ្ហាចរាចរណ៍ផង។ ការអប់រំទប់ស្កាត់បទល្មើសគ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារថ្មីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ FN

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារថ្មីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅខណ្ឌដូនពេញ (នៅជាប់សាលារាជធានីភ្នំពេញ)។ អគារទីស្តីការក្រសួងប្រៃសណីយ៍ ដែលជាអគារស្រស់ស្អាតប្លែកភ្នែកមួយ ត្រូវបានសាងសង់អស់ទឹកប្រាក់ប្រមានជាង៧.៦លានដុល្លារអាមេរិក។ ចំពោះអគារ A ខាងមុខ មានកម្ពស់៤ជាន់, អគារ B មានកម្ពស់ ៥ជាន់, អគារ C មានកំពស់៤ជាន់៕ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដីទីតាំងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ថ្មី ប្រសិនបើសម្តេចមិនម៉ឹងម៉ាត់ទេ មិនអាចរក្សាបាននោះទេ ព្រោះមានក្រុមហ៊ុនជាច្រើន បានព្យាយាមទិញយកដីនេះ តែសម្តេចមិនព្រម ព្រោះរក្សាទុកសម្រាប់ធ្វើអគាររបស់រដ្ឋ។ * សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរផងដែរ ចំពោះការរីកចម្រើន និងការវិវឌ្ឍន៍ជាបន្តបន្ទាប់លើវិស័យប្រៃសនីយ៍ និងទូរគមនាគមន៍នៅកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…

MOU ចំនួន៤ បានចុះហត្ថលេខា នៅរសៀលនេះ ក្នុងជំនួបពិសេសរវាងសម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតីហ្វីលីពីន

FN ៖ នៅក្នុងជំនួបពិសេសពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក រ៉ូឌ្រហ្គោ ឌូតឺតេ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋាភិបាលកម្ពុជា-ហ្វីលីពីន បានយល់ព្រមចុះកិច្ចព្រមព្រៀងចំនួន៤ជាមួយគ្នា ដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការលើវិស័យទាំងនោះ។ អនុស្សារណៈនៃការយោគយល់គ្នាទាំង៤នោះ រួមមាន៖ ១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលចុះហត្ថលេខារវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន។ ២៖ អនុស្សារណៈនៃកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលចុះហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន។ ៣៖ អនុស្សារណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡា ដែលចុះហត្ថលេខាដោយ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីន។ ៤៖ ការអនុវត្តកម្មវិធីនៃកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ដែលចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង រដ្ឋមន្រ្តីទេសចរណ៍ហ្វីលីពីន៕