ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីចែកសញ្ញាបត្រនិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង សម្ពោធអគារទេពកោសល្យវិស្វកម្ម

ដំបូងខ្ញុំគួរតែបញ្ជាក់ជូនបន្ដិចថា​ តាមពិតទៅ បើសិនជាមានអ្នកជំនួស គឺខ្ញុំមិនបានមកចូលរួមទេ ដោយ សារតែយប់មិញនេះ ខ្ញុំសម្រាកបានប្រហែលជាមួយម៉ោងគត់ ហើយមិនដឹងថា វាជាជំងឺអី? ក្អកក៏មិនក្អក ឈឺក្បាលក៏មិនឈឺក្បាល ប៉ុន្តែ បែរឈឺខ្លួនទៅវិញ ហើយឈឺពោះ។ តែដើម្បីបង្គ្រប់នូវកិច្ចនៃកម្មវិធីនេះ ខ្ញុំត្រូវមកចូលរួម ដោយមិនផ្ទេរភារកិច្ចអោយឧបនាយករដ្ឋមន្រ្តីណាមួយមកជំនួសនោះទេ។ ថ្ងៃនេះ ខ្ញុំមិនថ្លែងសុន្ទរកថាវែងនោះទេ។ វឌ្ឍនភាព​ និងការខិតខំធ្វើអោយវិទ្យាស្ថានបច្ចេកវិទ្យារស់ឡើងវិញ ខ្ញុំពិតជាមានការរីករាយ ដោយថ្ងៃនេះ បានមកចូលរួមក្នុងកម្មវិធីពីរជាមួយគ្នា។ ទី ១ គឺការប្រគល់នូវសញ្ញាបត្រ សម្រាប់និស្សិតជ័យលាភី ចំនួន ២.៣២៨ នាក់។ ហើយទី ២ ការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារទេពកោសល្យវិស្វកម្ម ១ ខ្នង កម្ពស់ ៦ ជាន់ មាន ៦០ បន្ទប់។ ដែលនេះ ចាត់ទុកថា ជាសមិទ្ធផលថ្មីមួយ ទាំងធនធានមនុស្ស ទាំងធនធានសម្ភារៈសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណាក់កាលថ្មីរបស់យើង។ ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះវឌ្ឍនភាព​ នៃវិទ្យាស្ថានបច្ចេកវិទ្យា ដែលខ្ញុំគួរតែរំលឹកបន្ដិចថា វិទ្យាស្ថាននេះ ខ្ញុំត្រូវធ្វើការងារច្រើនពីដំណាក់កាលរៀបចំអោយវារស់ឡើងវិញ​…

ការដកស្រង់សេចក្តីអធិប្បាយ សង្កថាសម្ពោធអគារសិក្សា នៃវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស

ខ្ញុំព្រះករុណាខ្ញុំ សូមក្របថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគុណ ព្រះអនុគុណ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា អ៊ំ មា មីង បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណខ្ញុំ! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកសម្ពោធដាក់អោយប្រើប្រាស់នូវសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ដែលក្នុងនោះ អម្បាញ់មិញទើបនឹងដឹងថា អគារសិក្សា ១ ខ្នង ២ ជាន់ ១២ បន្ទប់ ដែល ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ បានស្ថាបនាកាលពីពេលមុននៅខាងនេះ មិនទាន់បានសម្ពោធនៅឡើយទេ ដូច្នេះ ថ្ងៃនេះ យើងរួមគ្នាសម្ពោធជាមួយនឹងអគារ ៣ ជាន់ ១៨ បន្ទប់ ជាមួយនឹងអគារ ២ ជាន់…

ការដកស្រង់សេចក្តីអធិប្បាយ ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A

ក្រោកឈរគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗ ចៅៗ ទាំងនៅកន្លែងនេះ និងផ្នែកខាងក្រោម មេត្តា ក្រោកឈរឡើង ដើម្បីស្មឹងស្មាធិគោរពព្រះវិញ្ញាណក្ខន្ធរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត។ ការសោយទិវង្គតរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត នៃយើង ដែលថ្ងៃស្អែកនេះ ប្រជាជនកម្ពុជានៅទូទាំងប្រ ទេសត្រូវចូលរួមជារៀងរាល់ឆ្នាំ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។ យើងបានដឹងហើយថា ព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា សម្តេចឪ សម្តេចតា សម្តេចតាទូត នៃយើង ព្រះអង្គបានបូជាពេញមួយជីវិត របស់ព្រះអង្គ ដើម្បីឯករាជ្យ សេរីភាព ការបង្រួបបង្រួមជាតិរបស់កម្ពុជា។ ប្រសិនបើគ្មានព្រះរាជបូជនីយកិច្ច នេះទេ យើងដាក់ជាសញ្ញាសួរថា តើអនាគតកម្ពុជាមកដល់ពេលនេះវាយ៉ាងម៉េច? ជាពិសេស អវត្តមាន​របស់ព្រះអង្គក្នុងការតស៊ូទាមទារឯករាជ្យ ថ្ងៃទី ៩ វិច្ឆិកា ១៩៥៣ ដែលពេលនោះ ជាកាលបរិច្ឆេទចុងក្រោយ ការដកចេញនៃកម្លាំងរបស់បារាំង ចេញពីប្រទេសកម្ពុជា។ ការតស៊ូរបស់ព្រះអង្គមានតាំងពីពេលមុន តាមរយៈចលនាជាច្រើន ទាំងផ្ទៃក្នុងប្រទេស និងនៅលើឆាក អន្តរជាតិ។ ប្រសិនបើគ្មានវត្តមានរបស់ព្រះអង្គទេ ចំណោទចោទសួរថា តើមកដល់ពេលនេះ…