ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះទស្សនកិច្ចមជ្ឈមណ្ឌលបង្កាត់ពូជត្រី និងសំណេះសំណាលជាមួយកសិករនៅខេត្តព្រៃវែង
FN ៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជាមួយប្រជាកសិករដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបជាមួយកសិករនៅព្រឹកនេះ គឺជាស្ថានភាពប្រក្រតីនៃជីវភាពតាមគន្លងថ្មី។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាំងពីរងការរាតត្បាតនៃជំងឺកូវីដ១៩ កម្ពុជាមិនដែលបិទសេដ្ឋកិច្ចនោះឡើយ ត្រឹមតែមានការរឹតបន្តឹងខ្លះប៉ុណ្ណោះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលមិនទាន់មានជំងឺកូវីដ១៩ ពេលសម្តេចជួបប្រជាពលរដ្ឋមានភាពស្និទ្ធស្នាល តែឥឡូវត្រូវរក្សាគម្លាតសុវត្ថិភាព។ * សម្តេចតេជោ ហ៊ុន សែន បានដាក់ឈ្មោះដើមឈើមួយដើមដែលសម្តេចជួបសំណេះសំណាលជាមួយកសិករពីខាងក្រោមនៅព្រឹកនេះថា «ដើមឈើចងចាំ»។ «ដើមឈើចងចាំ» ចង់បង្ហាញពីការចងចាំលើដំណើរទស្សនកិច្ចរបស់សម្តេចចុះពិនិត្យមជ្ឈមណ្ឌលវារីវប្បកម្ម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរសម្តេចនាព្រឹកនេះ…