សារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ពីវិមានរដ្ឋសភា

FN ៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋសភាជាតិបើកសម័យប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំពេញអង្គនៃរដ្ឋសភានេះក៏មានវត្តមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ បន្ទាប់ពីរដ្ឋសភាជាតិបិទសម័យប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើសន្និសីទសារព័ត៌មានពិសេសមួយដោយថ្លែងសារជូនជនរួមជាតិ។ ខាងក្រោមជាសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សហរដ្ឋអាមេរិក បានស្ថិតនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេ ខណៈអ៉ីតាលីលេខ២ និងចិនលេខ៣ * សម្តេចតេជោ ហ៊ុន សែន បានព្យាករណ៍ថា នៅថ្ងៃស្អែក ឬខានស្អែក អេស្បាញអាចនឹងឡើងមកលេខ៣ នៃប្រទេសដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេ * សម្តេចតេជោ…

សន្និសីទសារព័ត៌មាន ក្រោយអញ្ជើញចូលរួមកិច្ចប្រជុំសភា

ការកែសំរួលសមាជិករាជរដ្ឋាភិបាលជាដំណើរការធម្មតា ថ្ងៃនេះ ខ្ញុំមានការចាំបាច់ ដើម្បីនិយាយទៅកាន់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជានិយាយទៅកាន់បណ្ដាស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ អស់លោក លោកស្រីដែលជាអ្នកសារព័ត៌មាន បានតាមដានហើយ។ ថ្ងៃនេះ ខ្ញុំមិនមែនតែចង់និយាយជាមួយនឹងអស់លោកទេ ក៏ប៉ុន្តែពិធីនេះ ខ្ញុំចង់និយាយទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ អម្បាញ់មិញ អស់លោកបានដឹងហើយ អំពីការកែសម្រួលសមាជិករាជរដ្ឋាភិបាល តាមការចាំបាច់។ បញ្ហានេះ ក៏ត្រូវបានបោះឆ្នោតនៅព្រឹកនេះផ្ដល់ការជឿទុកចិត្តពីសំណាក់សភារួចរាល់ហើយ។ វាជាដំណើរការធម្មតាមួយ ដែលខ្ញុំគិតថា មិនមានការចាំបាច់ ដើម្បីនឹងធ្វើការបកស្រាយទេ។ ខ្ញុំក៏បានដឹងថា មនុស្សមួយចំនួន ទាល់តែខ្ញុំដកមនុស្សចេញទាំងអស់ ហើយដាក់ពួកគេមកធ្វើរដ្ឋមន្រ្តីនោះ ទើបពួកគេអាចសប្បាយចិត្តទៅបាន។ ប៉ុន្តែសូម(ចាំពេល)អ្នកធ្វើនាយករដ្ឋមន្រ្តីខ្លួនឯងទៅចុះ ចាំធ្វើបែបនោះ ឬធ្វើបែបណាក៏បាន តាមបំណងរបស់គេ។ (២) ហេតុអ្វី ត្រូវធ្វើច្បាប់ “ដាក់ប្រទេសក្នុងគ្រាមានអាសន្ន” អ្វីដែលខ្ញុំចង់បញ្ជាក់ជូននៅថ្ងៃនេះ សម្រាប់ប្រជាពលរដ្ឋកម្ពុជា គឺទាក់ទងជាមួយនឹងការរៀបចំច្បាប់ ដើម្បីគ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន។ កាលពីសប្ដាហ៍មុន ខ្ញុំបាននិយាយជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហើយខ្ញុំបានកំពុងសិក្សាអំពីលទ្ធភាពនៃការអនុវត្តមាត្រាទី ២២ នៃរដ្ឋធម្មនុញ្ញ។ ឥឡូវសេចក្ដីព្រាងច្បាប់បានធ្វើរួចរាល់ហើយ។ ខ្ញុំនឹងដឹកនាំការប្រជុំអចិន្ត្រៃយ៍គណៈរដ្ឋមន្រ្តីនៅថ្ងៃស្អែក ថ្ងៃទី ៣១ នេះ ដើម្បីពិនិត្យ មុនពេលដាក់ប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រក្នុងសប្ដាហ៍នេះតែម្ដង។ ហេតុអ្វីបានជាយើងត្រូវធ្វើច្បាប់នេះឡើង? ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះប្រជាពលរដ្ឋ…

រដ្ឋបាលរាជធានីភ្នំពេញ និងសាលាខេត្តព្រះសីហនុ ចេញមកទាត់ចោលទាំងស្រុងចំពោះព័ត៌មានបំពុលថា អាជ្ញាធរនឹងបិទទីក្រុង

FN ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសតាមរយៈបណ្ដាញព័ត៌មាន Fresh News ច្រានចោលនូវការផ្សព្វផ្សាយព័ត៌មានប្រឌិតម្ដងទៀតថា អាជ្ញាធរមានផែនការបិទទីក្រុង ដោយសារតែកូវីដ-១៩ (Covid-19)។ ការចេញមកប្រកាសជាថ្មី របស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនេះ ក្រោយពីមានការចែកចាយសម្លេងតាម Messenger Facebook និងតាមបណ្ដាញសង្គមមួយចំនួនទៀត នៅរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះថា អាជ្ញាធរមានផែនការបិទទីក្រុង ដោយសារតែកូវីដ-១៩។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ទាំងអស់មេត្តាជ្រាបថា សារសំលេងដែលកំពុងចែកចាយតាម Messenger និងគ្រុប Social Media មួយចំនួនទៀត ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះថា នឹងមានការបិទក្រុងនោះ ជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចលវឹកវរ ក្នុងសង្គមតែប៉ុណ្ណោះ និងក៏ជាចេតនាធ្វើឲ្យមានការសំរុកទិញទំនិញ មកស្តុកបម្រុងទុកដែលនាំឲ្យជនឆ្លៀតឱកាសឡើងតំលៃថ្លៃផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលព័ត៌មានក្លែងក្លាយនេះទាំងស្រុង និងសូមអំពាវនាវជនរួមជាតិទាំងអស់ មេត្តាកុំជឿ និងកុំបន្តចែកចាយ នាំមានការយល់ច្រឡំដល់ប្រជាពលរដ្ឋដទៃទៀត ហើយចូលរួមទប់ស្កាត់ការចរាចរព័ត៌មានអកុសលទាំងនេះ ដោយសហការផ្តល់អត្តសញ្ញាណជនល្មើស…