ឯកឧត្ដម ហ៊ុន ម៉ាណែត៖ “គណបក្សប្រជាជនកម្ពុជាបានស្រោចស្រង់ជីវិតប្រជាជនពីសោកនាដកម្មធំៗ ចំនួន ៤ដង”

នាថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងទៅកាន់សមាជិកគណបក្សប្រជាជនកម្ពុជានៅស្រុកបាធាយថា “គណបក្សប្រជាជនកម្ពុជាបានស្រោចស្រង់ជីវិតប្រជាជនពីសោកនាដកម្មធំៗ ចំនួន ៤ដង” នៅក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម ហេង សួរ ជាប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកបាធាយ និងលោក ឡូញ សារ៉ូ ជាប្រធានក្រុមការងារយុវជនស្រុកបាធាយ ខេត្តកំពង់ចាម។ ឯកឧត្ដម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជាត្រូវមានមោទនភាពចំពោះគណបក្សប្រជាជនកម្ពុជា ពីព្រោះក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជាបានជួយ៖ ទី១- ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបញ្ចប់ភ្លាមៗនូវការកាប់សម្លាប់ជីវិតប្រជាជនខ្លួនឯងយ៉ាងរង្គាល នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ប្រសិនជារបបនេះបន្តបាន១ថ្ងៃនោះប្រជាជនកម្ពុជារាប់ម៉ឺននាក់នឹងត្រូវពួកឃាតករនេះយកទៅសម្លាប់ចោលដោយមិនរើសមុខ។ ទី២- ក្រោយការផ្តួលរំលំរបបប៉ុលពតភ្លាម គណបក្សបានខិតខំកសាងប្រទេសជាតិពីបាតដៃទទេ ពិសេសបានកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច និងកសិកម្ម ដោយសង្រ្គោះប្រជាជនឱ្យរួចផុតពីគ្រោះទុរ្ភិក្ស…

កុំព្យូទ័រយួរដៃអំណោយឯកឧត្តមហ៊ុន ម៉ាណែត ជូនសិស្សនិទ្ទេស A ក្នុងខេត្តត្បូងឃ្មុំ

FN ៖ កុំព្យូទ័រយួរដៃ (computer laptop) ចំនួន៥៤គ្រឿង ព្រមទាំងថវិកា ជារង្វាន់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាំយកទៅផ្តល់ជូនសិស្សានុសិស្សប្រលងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និទ្ទេស A ទាំង៥៤នាក់ ក្នុងឆ្នាំសិក្សា២០២០-២០២១។ នេះជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលខិតខំសិក្សា ប្រលងជាប់ទទួលបាននិទ្ទេសល្អ ក្នុងចំណោមសិស្សដែលប្រលងជាប់ជាស្ថាពរសរុប ២៩៤៤នាក់ ក្នុងខេត្តត្បូងឃ្មុំទាំងមូល បើទោះបីជាស្ថិតក្នុងការលំបាកសិក្សារៀនសូត្រ ក្នុងបរិបទឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាសកលនេះ។ ក្នុងឱកាសសំណេះសំណាលផ្តល់រង្វាន់ និងថវិកាលើកទឹកចិត្ត នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តត្បូងឃ្មុំ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានចែកថវិកា ដល់លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស ដែលខិតខំបង្ហាត់បង្រៀន អប់រំទូន្មានណែនាំ រហូតទទួលបានលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះផងដែរ។ លោកអភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ កោតសរសើរសិស្សានុសិស្សទាំង ៥៤រូប និងលោកគ្រូអ្នកគ្រូ ព្រមទាំងអាណាព្យាបាលសិស្ស ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី…