ខ្លឹមសារនៃបទចម្រៀង «ឆ្នួនផ្ទុះសន្តិភាព»

អរគុណវីរជនស្នេហាជាតិទាំងអស់ដែលបានលះបង់គ្រប់យ៉ាងដើម្បីសន្តិភាពពេញផ្ទៃប្រទេស។ សូមបងប្អូនជនរួមជាតិស្វែងយល់នូវបទចំរៀង ១ បទ មានចំណងជើងថា “ឆ្នួនផ្ទុះសន្តិភាព” ដែលនិយាយពីរឿងរ៉ាវ នៃនយោបាយឈ្នះឈ្នះ ដែលបាននាំកម្ពុជាទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសមកទល់សព្វថ្ងៃ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។ ឆ្នួនផ្ទុះសន្តិភាព I. សង្រ្គាមអាវុធ ប្រយុទ្ធបែកផ្សែង ម្ដងគេម្ដងឯងតែងបង្ហូរឈាមនយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាម គ្មានបង្ហូរឈាម នាមខ្មែររួមជាតិៗ។ II. សម្ដេចអគ្គ មគ្គុទេសក៏បញ្ចប់ សង្រ្គាមធុញថប់ ចប់វាលពិឃាដសំឡេងអាវុធ បិទលែងឮទៀត ឆ្នួនផ្ទុះសន្តិភាព រាបដល់ទល់ដែនៗ។ III. សមាហរណកម្ម ឆ្នាំ ៩៨ ឯកភាពទឹកដី ថ្វីដៃតេជោសែនម៉ាឡៃប៉ៃលិន កំរៀងព្រំដែន ដីឃុំតាសែន សំពៅលូនភ្នំព្រឹកៗ។ IV. សំឡូតតាសាញ់ សំឡាញ់ជួបជុំ ជួរភ្នំចិនយំ បារាំងធ្លាក់ទឹកតេជោតេជៈ អគ្គស្ថាបនិក សន្តិភាពពន្លឹក ពន្លឺឈ្នះឈ្នះៗ។ V. នយោបាយសន្តិភាព ពហុវិជ្ជាមាន គុណធម៌សម្បទាន មេរៀនប្រវត្តិសាស្រ្តវីរភាពតេជោ នយោបាយឈ្នះឈ្នះ ខ្ពង់ខ្ពស់ជ្រៅជ្រះ ត្រចះត្រចង់ៗ។ VI.បោះបង់រឹតត្អឹង ចាប់យករឹងមាំ…

ខ្លឹមសារនៃបទចម្រៀង «គុណជាតិវីរជនខ្មែរ»

សូមបងប្អូនជនរួមជាតិស្វែងយល់ពីបទចំរៀងទី ១ បទដែលមានចំណងជើងថា “គុណជាតិវីរជន” ដែលបានបង្ហាញនូវរឿងរ៉ាវតស៊ូងរបស់បងប្អូនវីរជនក្នុងការសង្គ្រោះប្រជាពលរដ្ឋ។ គុណជាតិវីរជនខ្មែរ I. អំពៅទោះបីវានៅក្នុងឃ្នាប មិនដែលចោលភាពជាតិផ្អែមវាឡើយ គុណជាតិវីរជន ទោះទុក្ខផ្ទួនហើយ មិនបោះបង់ឡើយការជួយសង្គ្រោះ។ II. ជម្រើសបួនយ៉ាង សំណាងផ្សេងគ្នា មួយជ្រើសបញ្ជា កម្លាំងគ្រានោះវាយយកទ្រមូង មេមត់ស្នួលព្រោះ នៅតំបន់នោះ កងវរសេនាធំ។ III. ជម្រើសទីពីរ ជម្រើសដកខ្លួន នុចថន ញឹកហួន ប៉ោអ៊ានសាញ់ ខ្ញុំរៀបចំតស៊ូ ប្ដូរទ្រង់ទ្រាយធំ ហើយផ្ដុំកម្លាំង ប្រឆាំងអង្គការ។ IV. ជម្រើសទីបី ទុកឲ្យគេចាប់ យកទៅសម្លាប់ កាប់បាញ់ប្រហារហាក់បានសម្រេច អារសាច់ជូនខ្លា គ្មានមនសិកា ស្នេហាជាតិសោះ។ V. ជម្រើសទីបួន នាំខ្លួនចោរម្សៀត ការធ្វើអត្តឃាត អន់ជាតិបុរសខ្ញុំសម្រេចចិត្ត ជួសមិត្តទាំងអស់ យកទីពីរចុះ រំដោះជាតិបាន។ VI. ញឹកហួន សនសាញ់ សម្លាញ់ចាកលោក យើងសែនវិយោគ លោកពន់ប្រមាណ យុទ្ធមិត្តឧត្តម មិនរួមលេណដ្ឋាន សូមវិញ្ញាណក្ខន្ធក្សាន្ត…

ខ្លឹមសារបទចម្រៀង «សំបុត្រលំបាកសរសេរបំផុត»

ជិតដល់ខួបលើកទី ៤០ នៃថ្ងៃរំដោះ ៧មករា ខាងក្រោមនេះ គឺជាអត្ថន័យនៃបទចំរៀងដែលបានកើតឡើងនៅថ្ងៃទី២០ និង ២១ ខែមិថុនា ឆ្នាំ១៩៧៧ ដែលមានចំណងជើងថា “សំបុត្រលំបាកសរសេរបំផុត” ខ្ញុំសូមបងប្អូនជនរួមជាតិអានស្វែងយល់អំពីរឿងពិតរបស់ខ្ញុំ និងភរិយា ដូចខាងក្រោម៖ * I. សំបុត្រលំបាក សរសេរពណ៌នា ផ្ញើជូនភរិយា ជាទីស្រឡាញ់ បញ្ហាពេលនេះ ចាក់សែ្រះកណ្តាញ់ សូមអូនសំឡាញ់ អត់ទោសប្តីណា។ * II. គ្រាន់តែចាប់ផ្តើម ដង្ហើមដង្ហក់ ទឹកភ្នែកចាប់ស្រក់ ដក់ដាមអក្ខរា ខ្ញុំយំម្នាក់ឯង កន្លែងអនុស្សា បងនិងកន្និដ្ឋា និន្រ្ទាប្រក្រតី។ * III. មកដល់រ៉ានី ប្រពន្ធកម្សត់ របស់បងមួយគត់ កបកល្យាណី ពេលអានសំបុត្រ កុំស្លុតចិត្តអី ពេលនេះរូបប្តី នៅឆ្ងាយកន្លង។ * IV. រហូតដល់រូបបង ក៏មិនដឹងថា ខ្លួនប្រាណរៀមរ៉ា នៅទីណាផង វាលវដ្តវិលវល់ យល់ហើយនួនល្អង ជីវិតរបស់បង លើសអ្នកផ្សងព្រេង។…