សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី ៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០១៧)

សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ សម្តេចព្រះរាជា–គណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ គណៈចាងហ្វាងជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃសាសនិកឥស្លាម សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទិញ និងបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្នេហា !   ថ្ងៃ ២៨ ខែ មិថុនា ឆ្នាំ ២០១៧ នេះ គឺជាថ្ងៃគម្រប់ខួប ៦៦ ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ ដើម្បីដឹកនាំការតស៊ូដណ្តើមឯករាជ្យពីពួកអាណានិគមនិយម ជូនជាតិ មាតុភូមិ និងប្រជាជន។ ចាប់តាំងពីថ្ងៃបដិសន្ធិរហូតមកដល់ពេលនេះ គឺមានរយៈពេល ៦៦ ឆ្នាំហើយ ដែលគណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ឥតប្រែប្រួល នូវសារជាតិរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ហើយបានសម្រេចសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តយ៉ាងច្រើនជូន​ជាតិ។ ប្រការនេះហើយដែលធ្វើឲ្យប្រជាជនគាំទ្រ និងផ្តល់នូវតួនាទីដឹកនាំប្រទេសដល់គណបក្សប្រជាជនកម្ពុជា ក្នុង រយៈពេលជាង ៣៨ ឆ្នាំ មកនេះ ។ យើងប្រារព្ធខួបអនុស្សាវរីយ៍នេះឡើង…

សេចក្តីដកស្រង់សង្កថា ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យ បញ្ញាជាតិ

រួមគ្នាកសាងធនធាន​​មនុស្សសម្រាប់ការអភិវឌ្ឍកម្ពុជា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមប្រគល់សញ្ញាបត្រ សម្រាប់និស្សិត (ចំនួន) ១.៣៦២ នាក់ សម្រាប់សាកលវិទ្យាល័យ បញ្ញាជាតិ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវ ការកោតសរសើរ ចំពោះការខិតខំទាំងអស់របស់សាកលវិទ្យាល័យ ក៏ដូចជា សាស្ត្រាចារ្យ និងថ្នាក់ដឹកនាំ គ្រប់គ្រង។ ដូចដែល លោកបណ្ឌិត រ៉ុន រ័ត្នវាសនា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ បញ្ញា ជាតិ បានរាយការណ៍អម្បាញ់មិញ យើងពិតជាបានប្រឹងប្រែងរួមគ្នាលើដំណើរផ្លូវដ៏វែងឆ្ងាយមួយ ទើបមាន​ថ្ងៃនេះ ហើយនេះ គឺជាការខិតខំរួម ទាំងវិស័យរដ្ឋ និងវិស័យឯកជន ដែលរួមគ្នាកសាងឡើង​នូវធនធាន​​មនុស្សសម្រាប់ការអភិវឌ្ឍកម្ពុជានៅពេលនេះផង ហើយនឹងសម្រាប់ពេលវែងទៅខាងមុខផង។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បាន បញ្ជាក់កាលពីមុនហើយថា ប្រសិនបើយើងមិនមានគោលនយោបាយត្រឹមត្រូវទេ មិនផ្តល់លទ្ធភាពឲ្យវិស័យឯកជនចូលរួមនោះទេ យើងពិតជាគ្មានលទ្ធភាពស្រូបអស់យកសិស្សដែល​ប្រ​ឡងជាប់នូវមធ្យមសិក្សាទុតិយភូមិ ដែលពួកគេមួយឆ្នាំៗ រាប់ម៉ឺននាក់ រុញចូលមកក្នុងកម្រិតឧត្តមសិក្សា។ ឆ្លងកាត់ នៃការធ្វើកិច្ចការងារទាំងអស់នេះ ប្រជាពលរដ្ឋបានចូលរួមគាំទ្រ ដែលក្នុងនោះ និស្សិតខ្លួនឯងក៏​បានចូលរួមគាំទ្រដំណើរការនៃការចុះឈ្មោះ និងបង់ថ្លៃចូលរៀន។ មួយផ្នែកក៏ត្រូវបានទទួលអាហារូប​ករណ៍ ការឧបត្ថម្ភពីផ្នែកនេះ ផ្នែកនោះ…

សុន្ទរកថា ក្នុងពិធីបិទវេទិកាជាតិស្តីពីស្ត្រីជាថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈ និងនយោបាយ

លោកជំទាវ ឯកឧត្តម ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឯកឧត្តម អ្នកអង្គម្ចាស់ លោកស្រី អស់លោក និង អង្គវេទិកាទាំមូលជាទីមេត្រី !