សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ ពិធីបិទសន្និសីទអន្តរជាតិលើកទី ២ ស្តីពី «កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍ឤស៊ាន ក្រោមប្រធានបទ៖ អភិវឌ្ឍធនធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព»

– សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ – អង្គសន្និសីទទាំងមូល ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី ២ ស្តីពី កិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍ឤស៊ាន ក្រោមប្រធានបទ៖ អភិវឌ្ឍធន​ធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ដែលបានរៀបចំឡើងរយៈពេលពីរថ្ងៃនេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកទេសចរ ណ៍​នៃបណ្តាប្រទេសសមាជិកឤស៊ាន ព្រមទាំងដៃគូឤស៊ាន មានឤស៊ាន-ចិន និងឤស៊ាន-ជប៉ុន។ ខ្ញុំក៏សូមអរគុណដល់ក្រសួង ស្ថាប័ន សមាគមទេសចរណ៍ជាតិ-អន្តរជាតិ សាកលវិទ្យាល័យនានាក្នុងតំបន់ ចំពោះការចូលរួមជាភ្ញៀវកិត្តិយស និងជាវាគ្មិន នៃកិច្ចពិភាក្សាក្នុងកម្មវិធីសន្និសីទអន្តរជាតិនេះ។ វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជា មាសបៃតង និងជាការនាំចេញនៅនឹងកន្លែង ដែលបានចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតប្រាក់ចំណូល បង្កើតឱកាសការងារ បង្កើនការវិនិយោគក្នុងប្រទេស លើកកម្ពស់ការថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ និងធម្មជាតិ ចូលរួមកាត់បន្ថយការកើនឡើងកំដៅភពផែនដី និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ ជាងនេះទៀត វិស័យទេស​ចរណ៍ក៏ជាកត្តាមួយសំខាន់ ក្នុងការចូលរួមជំរុញសកលភាវូបនីយកម្ម សមាហរណកម្មតំបន់ ការផ្សារភ្ជាប់គ្នារវាងប្រជាជាតិ និងប្រជាជាតិ។ ផ្អែកលើតួនាទីដ៏សំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលនយោបាយអភិវឌ្ឍវិស័យទេសចរណ៍របស់ខ្លួន តាមទស្សនាទាន ស្អាត និងបៃតង ឈរលើគោលការណ៍ចីរ​ភាព និងការទទួលខុសត្រូវ ដែលបង្ហាញពី ទស្សនៈអភិវឌ្ឍ និងអភិរក្ស។ ក្នុងកម្រិតពិភពលោក វិស័យទេសចរណ៍ ត្រូវបានចាត់ទុក ជាវិស័យដែលមានភាពធន់នឹងវិបត្តិ ជាសសរស្តម្ភទ្រទ្រង់កំណើនសេដ្ឋកិច្ចពិភពលោក និងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាក់ស្តែង ទោះបីបច្ចុប្បន្ននេះ មានអស្ថិរភាពក្នុងប្រទេសមួយចំនួន…

សុន្ទរកថា និងសេចក្តីអធិប្បាយ ក្នុងពិធីបើក សន្និសីទជាតិស្តីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អង្គពិធីទាំមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើក «សន្និសីទជាតិស្តីពីការអភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលបានប្រារព្ធឡើងនាពេលនេះ។ គិតមកដល់ពេលនេះ គឺមានរយៈពេល ១០ ឆ្នាំគត់ បន្ទាប់ពីសន្និសីទជាតិស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០០៦ ដែលយើងបានប្រកាសថា ឆ្នាំ ២០០៦ ជាឆ្នាំមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ហើយ​ពេលនេះ យើងបានមកជួបជុំគ្នាជាថ្មីម្តងទៀត ដើម្បីអបអរសាទរសមិទ្ធផលដែលសម្រេចបាន ព្រមទាំង​ត្រៀមខ្លួនដោះស្រាយបញ្ហាប្រឈមចំពោះមុខថ្មីៗទៀត ក្នុងបុព្វហេតុបន្តជំរុញការអភិវឌ្ឍ​វិស័យមីក្រូហិរញ្ញ​វត្ថុកម្ពុជាឱ្យកាន់តែរីកចម្រើន។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការកោតសរសើរចំពោះធនាគារជាតិនៃកម្ពុជា ដែលបានផ្តួចផ្តើមរៀបចំ​សន្និសីទនេះឡើង ក្នុងគោលបំណងជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ អំពីវឌ្ឍនភាពក្នុងការ​អភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ក៏ដូចជាការបន្តពង្រឹងនូវជំនឿ​ទុក​ចិត្តរបស់សាធារណជនទូទៅមកលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។​ ខ្ញុំក៏សូមកោតសរសើរ​ចំពោះ​ធនាគារជាតិនៃកម្ពុជា និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជាឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស, ទាំងទំហំមូលធន និងវិសាលភាពគ្របដណ្តប់។ ជាក់ស្តែង វិស័យធនាគារនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់​ក្នុងការកៀរគរ​ប្រាក់សន្សំ​របស់​សាធារណ-​ជន និងប្រភពទុនផ្សេងៗទៀតនៅក្នុងទីផ្សារអន្តរជាតិ មកចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ តាមរយៈការ​ផ្តល់​ហិរញ្ញប្បទាន និងឥណទានដល់ការវិនិយោគនានា ពិសេសដល់វិស័យផលិតកម្មនៃសហគ្រាសធុនតូច…