គ.ជ.ប កំណត់គោលការណ៍ សម្រាប់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ដែលមានបំណងលក់ ឬជួលម៉ោងឲ្យគណបក្សនយោបាយ សម្រាប់ឃោសនាបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញគោលការណ៍ សម្រាប់បណ្ដាស្ថានីយវិទ្យុ និងទូរទស្សន៍​ ដែលមានបំណង រៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្ស ដោយការលក់ ឬជួលម៉ោងផ្សព្វផ្សាយទៅឲ្យ គណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ។ បើតាមសេចក្ដីប្រកាសរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ដែលមានបំណងលក់ ឬជួលម៉ោងផ្សាព្វផ្សាយ ឲ្យគណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតខាងមុខនេះ ស្ថានីយវិទ្យុ និងទូរទស្សន៍ត្រូវគោរពលក្ខខណ្ឌគោលការណ៍ចំនួន៤ចំណុចរួមមាន៖ ទី១៖ ត្រូវប្រកាសជាសាធារណៈ អំពីចំនួនម៉ោងដែលខ្លួនមានសម្រាប់លក់ ឬជួលក្នុងរយៈពេល១ថ្ងៃ និងចំនួនម៉ោងដែលមានសម្រាប់លក់ ឬជួលក្នុងរយៈពេល២១ថ្ងៃ នៃដំណាក់កាលឃោសនាបោះឆ្នោត។ ទី២៖ ត្រូវប្រកាសផ្សព្វផ្សាយជាសាធារណៈ អំពីតម្លៃដែលលក់ ឬជួលនោះ។ ទី៣៖ ត្រូវជូនដំណឹងអំពីការលក់ ឬជួលម៉ោងផ្សាយនេះ ទៅគ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ក្នុងរយៈពេលយ៉ាងតិច៣ថ្ងៃ មុនថ្ងៃចាប់ផ្ដើមឃោសនាបោះឆ្នោត ហើយសេចក្ដីជូនដំណឹងនេះ ត្រូវចម្លងជូនមក គ.ជ.ប ចំនួន១ច្បាប់ផងដែរ។…