សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ព្រៃទា

ចូលរួមការប្រជុំអាស៊ានឥណ្ឌា ការចូលរួមបុណ្យជាតិរបស់ឥណ្ឌា និងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា ដំបូង អនុញ្ញាតអោយខ្ញុំបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្មួយៗកម្មករ/ការិនី ថ្នាក់ដឹកនាំនៃស្ថាប័នរាជរដ្ឋាភិបាល​ អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាថ្នាក់ដឹកនាំនៃរោងចក្រ ម្ចាស់រោងចក្រ ដែលបានចូលរួមនៅក្នុងឱកាសនេះ។ ខ្ញុំពិតជាមានការរីករាយ ដោយថ្ងៃនេះ បានមកជួបជុំជាមួយនឹងក្មួយៗកម្មករ/ការិនី ដែលមកពី ២០ រោងចក្រ ចំនួនជាង ១៦ ០០០ នាក់​ ហើយក៏អាចនិយាយបានថា អាទិត្យក្រោយនេះ មិនមានកម្មវិធីនៃការជួបជុំណាមួយកើតឡើងដូចថ្ងៃនេះ និងកាលពីអាទិត្យមុននោះទេ។ ជូនដំណឹងសម្រាប់ពីទីនេះ ទៅកាន់កន្លែងដទៃទៀត ដែលមានការទន្ទឹងរង់ចាំ។ តាមកម្មវិធីគ្រោងទុកកាលពីមុនៗមក គឺត្រូវជួបជុំជាមួយនឹងកម្មករ/ការិនីរបស់យើង ក៏ប៉ុន្តែថ្ងៃពុធ អាទិត្យក្រោយនេះ គឺជាថ្ងៃចេញដំណើរទៅចូលរួមការប្រជុំអាស៊ាន-ឥណ្ឌា ការចូលរួមបុណ្យជាតិរបស់ឥណ្ឌា និងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា។ ចេញថ្ងៃពុធ ហើយថ្ងៃអាទិត្យទើបត្រឡប់មកវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយ កាលពីថ្ងៃសៅរ៍ ក៏បានឆ្លៀតដើម្បីជួបជាមួយនឹងកម្មករធាក់ស៊ីក្លូ ដែលពេលនោះ យើងបានបង្កើតនូវមូលនិធិស៊ីក្លូ ដើម្បីជួយទ្រទ្រង់ទៅដល់ជីវភាពកម្មករស៊ីក្លូរបស់យើង។ ថ្ងៃអាទិត្យកន្លងទៅនេះ ក៏បានឆ្លៀតជួបជាមួយនឹងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានជាង ៤ ០០០ នាក់។ ថ្ងៃនេះ ក៏បានជួបជុំជាមួយនឹងកម្មករ/ការិនី និងថ្នាក់ដឹកនាំរបស់យើងជាង ១៦ ០០០ នាក់។…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃនេះក្នុងឱកាសចុះជួបកម្មករ-កម្មការិនីជិត២ម៉ឺននាក់ មកពីរោងចក្រចំនួន២០ នៅតំបន់ព្រៃទា ខណ្ឌពោធិ៍សែនជ័យ

FN ៖ នៅថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី សរុបប្រមាណ១៦,៩០៩នាក់ មកពីរោងចក្រសហគ្រាសចំនួន២០ នៅតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅសប្តាហ៍ក្រោយនឹងមិនមានកម្មវិធីជួបជាមួយកម្មករ កម្មការិនីនោះទេ ព្រោះនៅថ្ងៃពុធ ទី២៤ ខែមករា សម្តេចនឹងត្រូវចេញដំណើរទៅចូលរួមកិច្ចប្រជុំ អាស៊ាន-ឥណ្ឌា បុណ្យជាតិឥណ្ឌា ត្រឡប់មកវិញនៅថ្ងៃអាទិត្យ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កម្មករ កម្មការិនី និងឪពុកម្តាយរបស់ពួកគេ ដែលបានរួមដំណើរជាមួយសម្តេច និងគណបក្សប្រជាជនកម្ពុជាចាប់តាំងពីថ្ងៃរំដោះ៧ មករា ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្ន ដើម្បីស្តារប្រទេសចេញពីស្ថានភាពដ៏លំបាកលំបិន។ * សម្តេចតេជោ បានថ្លែងថា…