នាយករដ្ឋមន្រ្តី អំពាវនាវឲ្យកម្លាំងនគរបាល ទៅបោះឆ្នោតគ្រប់គ្នា

DAP ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវ ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវចូលរួមបោះឆ្នោត បំពេញកាតព្វកិច្ចជាពលរដ្ឋ ឲ្យបានគ្រប់ៗគ្នា ។ យោងតាមសារលិខិតជូនពរ របស់សម្ដេចតេជោ ផ្ញើជូនកងកម្លាំង នគរបាលជាតិទូទាំងប្រទេស ក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃថ្ងៃបដិសន្ធិរបស់ កងកម្លាំងនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៧) បានឲ្យដឹងថា “កងកម្លាំងនគរបាលគ្រប់រូប ត្រូវអញ្ជើញទៅបោះឆ្នោត បំពេញកាតព្វកិច្ចជាពលរដ្ឋ” ។ ក្នុងឱកាសនោះដែរ សម្ដេចតេជោ មានប្រសាសន៍ថា ចាប់ពីថ្ងៃទី២០ ឧសភា រហូតដល់ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ដែលជាយុទ្ធនាការ ឃោសនាបោះឆ្នោត និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នោះ កងកម្លាំងនគរបាលគ្រប់រូប ត្រូវលើកកម្ពស់ស្មារតី យកចិត្តទុកដាក់ក្នុងការធានា ឲ្យបាននូវបរិយាកាសសន្តិសុខ សម្រាប់ព្រឹត្តការណ៍នេះ ។ សម្ដេចក៏បានក្រើនរំលឹកដល់ មន្ត្រីនគរបាលជាតិកម្ពុជា ត្រូវខិតខំលើកកម្ពស់…

សម្តេចតេជោ ហ៊ុន សែន ប្រាប់នគរបាលធានាសន្តិសុខឲ្យបាន ទាំងក្នុងយុទ្ធនាការរកសំឡេងឆ្នោត និងពេលបោះឆ្នោតឃុំ-សង្កាត់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់នគរបាលនៅទូទាំងប្រទេស​ត្រូវធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ទាំងអំឡុងពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល ១៤ថ្ងៃ និងនៅក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ ក្នុងសារលិខិតជូនពរនគរបាលជាតិក្នុងឱកាសប្រារព្ធខួប ៧២ឆ្នាំថ្ងៃកំណើតនគរបាលជាតិ ដែលផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខឆាប់ៗនេះ គឺជាយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដូចនេះកងកម្លាំងនគរបាលគ្រប់រូប ត្រូវលើកកម្ពស់ស្មារតីយកចិត្តទុកដាក់ក្នុងការធានាឲ្យបាននូវបរិយាកាសសន្តិសុខ សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះ»។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់នគរបាលទាំងអស់ឲ្យអញ្ជើញទៅបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។ សូមបញ្ជាក់ថា ការឃោសនារកសំឡេងឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះហើយ។ គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងរកសំឡេងឆ្នោតបានត្រៀមលក្ខណៈសម្បត្តិរួចរាល់អស់ហើយ ដើម្បីធ្វើសកម្មភាពស្វែងរកការគាំទ្រតាមយុទ្ធសាស្ត្ររៀងខ្លួន។ ដើម្បីបញ្ចៀសនូវបញ្ហាប៉ះទង្គិចនានានោះ កម្លាំងសមត្ថកិច្ច ក៏បានពង្រីកកម្លាំងជាច្រើនផងដែរ ដើម្បីរក្សានូវសន្តិសុខ និងសណ្តាប់ធ្នាប់៕

អភិបាលរាជធានីភ្នំពេញ កំពុងដឹកនាំកិច្ចប្រជុំជាមួយតំណាង គណបក្សនយោបាយ ស្តីពីតម្រាយផ្លូវសម្រាប់ដង្ហែក្បួនឃោសនាបោះឆ្នោត ចាប់ពីថ្ងៃស្អែក

FN ៖ អភិបាលរាជធានីភ្នំពេញលោក ប៉ា​ សុជាតិវង្ស នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បាននិងកំពុងដឹកនាំកិច្ចប្រជុំជាមួយតំណាង គណបក្សនយោបាយ ដើម្បីពិភាក្សាពីតម្រាយផ្លូវ សម្រាប់ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២០ ខែឧសភាស្អែកនេះ រហូតដល់ថ្ងៃទី២ ខែមិថុនា។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News ថា «ឯកឧត្តមអភិបាល កំពុងដឹកនាំមន្រ្តី សាលាក្រុង ប្រជុំជាមួយតំណាងគណបក្សនយោបាយ ជុំវិញការដង្ហែក្បួនឃោសនាបោះឆ្នោត សម្រាប់ថ្ងៃស្អែក ហើយមិនទាន់សម្រេចនៅឡើយទេ រង់ចាំបន្តិចទៀត»។ សូមជំរាបថា កាលពីពេលថ្មីៗនេះ សាលារាជធានីភ្នំពេញ បានចេញលិខិតស្នើដល់ គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោតរាជធានីភ្នំពេញ ឱ្យណែនាំដល់គណបក្ស នយោបាយទាំង១២ បញ្ចៀសការប្រមូលផ្តុំ និងការដង្ហែក្បួនឃោសនាតាមបណ្តាទីតាំង និងផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញក្នុងអំឡុងពេលធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤។ លិខិតរបស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ការស្នើនេះធ្វើឡើងដើម្បីធានាបាន នូវការប្រព្រឹត្តទៅនៃការឃោសនា រកសំលេងឆ្នោត ក្នុងយទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់…