កម្ពុជា-ចិន ដាក់ផែនការ៥ឆ្នាំ រួមគ្នាស្រាវជ្រាវ និងអភិរក្សរុក្ខជាតិឱសថ ដើម្បីកែច្នៃជាឱសថព្យាបាលសុខភាព នៅជំហានក្រោយៗ

FN ៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្ត នៃក្រសួងសុខាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយសួនរុក្ខជាតិឱសថបុរាណ ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន រួមគ្នាអនុវត្តកិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំ ដើម្បីចែករំលែកព័ត៌មាន ស្រាវជ្រាវបច្ចេកទេស និងអភិរក្សធនធានឱសថ ដែលមានលើដែនដីកម្ពុជា សំដៅរៀបចំមូលដ្ឋានមួយក្នុងការធ្វើទំនើបកម្មរុក្ខជាតិទាំងនោះ កែច្នៃទៅជាឱសថព្យាបាលសុខភាព នៅជំហានក្រោយៗទៀត។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោក លី ហ្គ័រជាន អគ្គនាយកនៃគណៈកម្មការផែនការគ្រួសារ និងសុខភាព នៃខេត្តក្វាងស៊ី នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ។ កិច្ចព្រមព្រៀងនេះ បង្កើតឡើងក្នុងគោលបំណងចំនួន ៣ចំណុច រួមមាន៖ ១៖ បង្កើតយន្តការកិច្ចសហប្រតិបត្តិការ ដើម្បីចែករំលែកព័ត៌មានរុក្ខជាតិឱសថ បច្ចេកទេសស្រាវជ្រាវ និងអភិវឌ្ឍធនធានរុក្ខជាតិឱសថ និងសេវាផ្ដល់ព័ត៌មាន។ ២៖ ស្វែងរកវិធីបង្កើតយន្តការកិច្ចសហប្រតិបត្តិការគម្រោងរវាងប្រទេសទាំង២ ក្នុងវិស័យវេជ្ជសាស្រ្តបុរាណ ដូចជាការស្រាវជ្រាវអំពីធនធានមនុស្សរុក្ខជាតិឱសថ ការស្រាវជ្រាវ និងចងក្រងចំណេះដឹងស្ដីពី វេជ្ជសាស្រ្តបុរាណ ការកែលំអហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្តបុរាណ និងគម្រោងពាក់ព័ន្ធផ្សេងទៀត។ ៣៖ ស្ថាបនាមូលដ្ឋានការពារធនធានឱសថក្នុងប្រទេសកម្ពុជា ដូចជា ឧទ្យានឱសថថ្នាក់ជាតិ ការអភិរក្សរុក្ខជាតិឱសថ ជាដើម។ រដ្ឋមន្ត្រីម៉ម…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកម្មពិធីអបអរសាទរខួប១០ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានសម្តែងសមាណទុក្ខយ៉ាងក្រៀមក្រំចំពោះការទទួលមរណភាពរបស់ឧត្តមសេនីយ៍ មាស ក្រូច។ សម្តេចបានគូសបញ្ជាក់ថា ឧត្តមសេនីយ៍ មាស ក្រូច បានចូលរួមតួនាទីយ៉ាងសំខាន់ក្នុងចលនារំដោះជាតិមាតុភូមិ។ * សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការសោកស្តាយ និងមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព របស់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា៤នាក់ ដែលបានស្លាប់ នៅប្រទេសអាហ្រ្វិកកណ្តាល។ សម្តេចបានថ្លែងថា ការពលីជីវិតរបស់កងកម្លាំងរក្សាសន្តិភាពនៅប្រទេសអាហ្រ្វិកកណ្តាល គឺជាការពលីពោរពេញដោយកិត្តិយសសម្រាប់ជាតិមាតុភូមិ និងជាការបាត់បង់ដ៏ធំធេងរបស់ជនជាតិកម្ពុជា ដ៏អង់អាចក្លាហាន។ * សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើដល់អតីតយុទ្ធជន ដែលបានចូលរួមអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជាទាំងអស់ ក្រោកឈរស្មឹងស្មាធិ៍ ដើម្បីគោរពវិញ្ញាណក្ខន្ធសពទាំងអស់។ * សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្កោលទោសទំព័រ Facebook…