ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការបរិច្ចាគ​ឈាមរបស់កងទ័ព​ជូនប្រជាជន បានឆ្លុះបញ្ចាំង​ឃើញថា កងទ័ពប្រសូត្រ​ចេញពីប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន

FN ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រធាននាយកដ្ឋានពិសេស និងជាមេបញ្ជាការដ្ឋានកម្លាំងពិសេសប្រឆាំងភេរវកម្ម ក្នុងពិធីបរិច្ចាគដោយស្ម័គ្រចិត្តនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧នេះ បានថ្លែងថា ការស្ម័គ្រចិត្តបរិច្ចាគឈាមជូនប្រជាជន ដោយ​កាយវិការមនុស្សធម៌របស់កងទ័ព បានឆ្លុះបញ្ចាំងឱ្យឃើញថា កងទ័ពប្រសូត្រចេញពីប្រជាជន និងធ្វើអ្វីៗដើម្បី​ប្រជាជន។ ពិធីបរិច្ចាគឈាមខាងលើ ប្រារព្ធឡើងក្រោមប្រធានបទ «ឈាមរបស់យើង គឺជាឱសថដ៏ស័ក្តិសិទ្ធ សម្រាប់សង្គ្រោះជីវិត​មនុស្ស» នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម រាជធានីភ្នំពេញ ដែលមានការចូលរួមបរិច្ចាគឈាម ពីកម្លាំងយោធានៃបញ្ជា​ការដ្ឋានកម្លាំងពិសេសប្រឆាំងភេរវកម្ម ជាង៣៥០នាក់។ លោកឧត្តមសេនីយ៍ឯកបានលើកឡើងថា «ការស្ម័គ្រចិត្តបរិច្ចាគឈាម ដោយកាយវិការមនុស្សធម៌របស់យើង ថ្ងៃនេះគឺជាការ​ឆ្លុះបញ្ចាំងឱ្យឃើញថា កងទ័ពប្រសូត្រចេញពីប្រជាជន និងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីប្រជាជន»។ តាមរយៈកម្មវិធីការបរិច្ចាគឈាមនេះ លោកឧត្តមសេនីយ៍មេបញ្ជាការសង្ឃឹមថា នាយទាហាន នាយទាហានរង និងពល​ទាហាន​ទាំងអស់ នឹងបានយល់កាន់តែច្បាស់ អំពីអត្ថប្រយោជន៍ និងសារៈសំខាន់ នៃការផ្តល់ឈាមដែលអ្នកទាំងអស់គ្នា អាចធ្វើបានក្នុងនាមជាមនុស្សជាតិ ជាពលរដ្ឋរួមជាតិសាស្រ្ត និងជាកងយោធពលខេមរភូមិន្ទ ដើម្បីជាតិ និងប្រជាជន។ លោកបន្តថា «ការបរិច្ចាគឈាម គឺជាការចែករំលែកផ្នែកមនុស្សធម៌ ដើម្បីសង្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តី​ស្រលាញ់ ហើយកាដូមួយនេះ គឺបានហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា»។ សូមបញ្ជាក់ថា…

សហព័ន្ធស្រូវអង្ករកម្ពុជា៖ អឺរ៉ុបនឹងហាមការនាំចូលអង្ករ ដែលមានកាកសំណល់ថ្នាំកសិកម្ម TRICYCLAZOLE លើស ០.០១​មីលីក្រាម​ក្នុង​១គីឡូក្រាម ​ចាប់​ពីដើម​ខែកក្កដា ឆ្នាំ២០១៧

FN ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និង គម្រោង​ខ្សែរ​សង្វាក់កសិកម្មកម្ពុជា (CAVAC) បានរៀបចំសិក្ខាសាលា​ពិគ្រោះ​យោបល់ស្តីពី ការប្រើប្រាស់ថ្នាំគីមីកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) នៅក្នុង​ការដាំដុះស្រូវ ដើម្បីត្រៀមរកដំណោះស្រាយថ្មី សម្រាប់​និរន្តរ​ភាព​កសិកម្មដំណាំ​ស្រូវនិងការនាំចេញ​អង្ករទៅ​​កាន់ទីផ្សារអឺរ៉ុប។ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា សហភាពអឺរ៉ុបនឹងបញ្ឈប់រាល់ការនាំចូលអង្ករដែលមានកាកសំណល់ ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ដែលមានកម្រិតលើស ០.០១​មីលីក្រាម (ដែលពីមុនកម្រិតមិនលើស០.១មីលីក្រាម ក្នុង១គីឡូក្រាម) ចាប់​ពីដើម​ខែ​កក្កដា​ឆ្នាំ​២០១៧។ កាកសំណល់ថ្នាំកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ជាថ្នាំមានប្រសិទ្ធភាពបំផុតក្នុងការសម្លាប់ជម្ងឺប្លាស់ (Blast) ក្នុងដំណាំស្រូវ ហើយ ក៏ជាថ្នាំដែលមានតម្លៃទាប​សម្រាប់ការប្រើប្រាស់ដែរ។ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា សិក្ខាសាលារួមគ្នានេះ​ ដោយមានការចូលរួមពីមន្ត្រី ពាក់ព័ន្ធជាច្រើន រួមមាន តំណាងពីសហភាពអឺរ៉ុប ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ តំណាង​ក្រសួង​​ពាណិជ្ជកម្ម ក្រុមហ៊ុននាំចេញអង្ករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និង តំណាង​ក្រុមហ៊ុនលក់ជីកសិកម្មជាច្រើនទៀត ត្រូវបាន​កំណត់រក​ដំណោះ​ស្រាយ​សម​ស្របដើម្បីបញ្ជៀសផល់ប៉ះពាល់កិត្តិយសទីផ្សារអង្ករកម្ពុជា។ កិច្ចពិភាក្សាជាង៣ម៉ោងនៅរសៀលនេះ បានលើកឡើងនូវចំណុច​ជាច្រើននិង ​ឧបសគ្គជាច្រើនកើតចេញពីការប្រើប្រាស់ ថ្នាំផ្សិត…

រដ្ឋមន្រ្តីអូស្រ្ដាលី៖ រដ្ឋាភិបាលអូស្រ្តាលី នឹងបន្តផ្ដល់ជំនួយមកកម្ពុជា នៅលើវិស័យបោសសំអាតមីន

FN ៖ លោកស្រី Concetta Fierravanti-Wells សមាជិកព្រឹទ្ធសភា និងជារដ្ឋមន្រ្តីទទួលបន្ទុកអភិវឌ្ឍអន្តរជាតិ និងតំបន់ប៉ាស៊ីហ្វិករបស់អូស្រ្តាលី បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលី នឹងនៅតែបន្តផ្ដល់ជំនួយមកប្រទេសកម្ពុជា នៅលើវិស័យបោសសំអាតមីន បន្តទៅទៀត។ ការបញ្ជាក់បែបនេះ របស់រដ្ឋមន្រ្តីអូស្រ្តាលី បានធ្វើឡើងខណៈលោកស្រី ជួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា ក្នុងឱកាសលោកស្រី មកទស្សនកិច្ចនៅកម្ពុជា កាលពីចុងសប្ដាហ៍ កន្លងទៅនេះ។ លោកស្រី Concetta Fierravanti-Wells បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់ រាជរដ្ឋាភិបាលកម្ពុជានៅលើវិស័យការបោសសំអាតគ្រាប់មីននេះ ដែលទទួលបានលទ្ធផលដ៏ល្អប្រសើរ។ លោក ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានជម្រាបជូនលោកស្រី អំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលដែលទទួល បានក្នុងការកាត់បន្ថយ ជនរងគ្រោះ ដោយសារគ្រាប់មីនពីចំនួនជាង ៤០០០នាក់ ក្នុងឆ្នាំ១៩៩៦ និងបានថយចុះជាបន្តបន្ទាប់ និងរហូតដល់ឆ្នាំ២០១៦កន្លងមកនេះ មានចំនួននៅសល់តិចជាង១០០នាក់។ លោកទេសរដ្ឋមន្រ្តី ក៏បានសម្ដែងអំណរគុណចំពោះ រដ្ឋាភិបាលអូស្រ្តាលី ដែលបានបន្តផ្ដល់ជំនួយដល់កម្ពុជា លើវិស័យនេះផងដែរ៕