សារក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២០

ថ្ងៃនេះ ជាទិវាជាតិនៃការចងចាំ ២០ ឧសភា! ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣ លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត ៣ ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្ដល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ…

កម្ពុជាអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ដែលហាមចូលកន្លងមក អាចចូលមកកាន់ប្រទេសខ្លួនឡើងវិញហើយ

FN ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសមួយ អនុញ្ញាតឲ្យភ្ញៀវបរទេស មកពីប្រទេសចំនួន៦ រួមមាន អ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ជនបរទេសនៅប្រទេសទាំងនោះ ត្រូវបានរដ្ឋាភិបាលកម្ពុជា បិទមិនឱ្យចូលមកកម្ពុជាឡើយ ចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីមានការផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងក្លា នាពេលកន្លងមក។ ការអនុញ្ញាតឱ្យភ្ញៀវបរទេស មកពីប្រទេសនេះ ចូលមកកម្ពុជាឡើងវិញ ធ្វើឡើងតាមចំណារឯកភាព និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ និងយោងតាមការវិវត្តន៍សភាពការណ៍ នៃការរីករាលដាលជំងឺកូវីដ១៩។

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង និងណែនាំម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ត្រូវបន្តអនុវត្ដវិធានការការពារជំងឺកូវីដ-១៩

FN​ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានចេញជូនដំណឹង ដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ ខណៈដែលសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនហាក់មិនមានការភ័យខ្លាច និងបាត់ការប្រុងប្រយ័ត្ន។ បើតាមសេចក្ដីជូនដណឹង, រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា ប្រជាពលរដ្ឋមិនមានការភ័យខ្លាច និងបាត់ការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ ហើយនៅតាម ភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួន ខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់ភោជនីយដ្ឋាន និងភ្ញៀវ ដោយពុំបានអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ដូច្នេះ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) ឲ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ដូចតទៅ៖ *ទី១៖ ម្ចាស់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ នៅរាជធានីភ្នំពេញ ត្រូវគោរពឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពី ផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19)។ *ទី២៖ ត្រូវរៀបចំឲ្យមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃ នៅមុខច្រកទ្វារចេញ-ចូល និងត្រូវចាត់តាំង…