រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង និងណែនាំម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ត្រូវបន្តអនុវត្ដវិធានការការពារជំងឺកូវីដ-១៩

FN​ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានចេញជូនដំណឹង ដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ ខណៈដែលសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនហាក់មិនមានការភ័យខ្លាច និងបាត់ការប្រុងប្រយ័ត្ន។ បើតាមសេចក្ដីជូនដណឹង, រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា ប្រជាពលរដ្ឋមិនមានការភ័យខ្លាច និងបាត់ការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ ហើយនៅតាម ភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួន ខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់ភោជនីយដ្ឋាន និងភ្ញៀវ ដោយពុំបានអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ដូច្នេះ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) ឲ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ដូចតទៅ៖ *ទី១៖ ម្ចាស់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ នៅរាជធានីភ្នំពេញ ត្រូវគោរពឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពី ផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19)។ *ទី២៖ ត្រូវរៀបចំឲ្យមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃ នៅមុខច្រកទ្វារចេញ-ចូល និងត្រូវចាត់តាំង…