ក្នុងសប្តាហ៍នេះ គម្រោងវិនិយោគថ្មីៗចំនួន១០ សរុបទុនវិនិយោគ៤០លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត

FN ៖ នៅសប្តាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន១០ទៀត សរុបទុនវិនិយោគចំនួន៤០.២លានដុល្លារអាមេរិក។ គម្រោងវិនិយោគទាំង១០នោះរួមមាន៖ ១៖ ក្រុមហ៊ុន Mountain Moon Millwork Co., Ltd. គម្រោងបង្កើតរោងចក្រផលិតស៊ុមទ្វារ បង្អួច ក្តារបន្ទះ ក្តារប៉ាកេរ គ្រឿងតុបតែងធ្វើអំពីបន្ទះឈើ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២០កន្លែង។ ២៖ ក្រុមហ៊ុន Lodi Pet Products (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតចំណីសត្វចិញ្ចឹម និងសម្ភារ:សម្រាប់សត្វចិញ្ចឹម, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ២.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៥កន្លែង។ ៣៖ ក្រុមហ៊ុន NEWPROKIN (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរនាងហ៊ីង ឃុំត្រាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ…

សារចំពោះជនរួមជាតិស្ដីពី «ខឿនការពារសុខភាពរបស់ប្រជាជនគឺជាគោលនយោបាយគន្លឹះក្នុងសមរភូមិប្រយុទ្ធជាមួយជំងឺឆ្លង កូវីដ១៩ ដ៏កាចសាហាវនេះ»

ជនរួមជាតិជាទីគោរព! ក្នុងវិស័យការពារជាតិ យើងមានខឿនការពារជាតិរបស់ប្រជាជន ដែលផ្សារភ្ជាប់ប្រជាជនជាមួយកងកម្លាំងប្រដាប់អាវុធ។ ពេលនេះក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លង កូវីដ-១៩ យើងពិនិត្យឃើញថា យើងមានខឿនការពារសុខភាពសាធារណៈរបស់ប្រជាជនសាជាថ្មីម្តងទៀត តាមរយៈការចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។ សម្រាប់ការចូលរួមពីសប្បុរសជន ដែលនាំមុខដោយព្រះមហាក្សត្រ និងសម្តេចម៉ែ គិតត្រឹមថ្ងៃនេះ ទទួលបាននូវជំនួយចំនួន ១៣.៩៩៨.៦៩៨ ដុល្លារ។ សម្រាប់វិភាគទានស្ម័គ្រចិត្តតាមរយៈការបរិច្ចាគបៀវត្ស គិតត្រឹមម៉ោង ១៧ ថ្ងៃទី ២៤ មេសា ២០២០ ម្សិលមិញមានចំនួន ២២.០៦១ នាក់ ដែលមានទំហំទឹកប្រាក់ ២៨.៨១៤.០២៥​.០០០ រៀល។ សម្រាប់សកម្មភាពឆ្ពោះទៅជួយប្រជាជននៅមូលដ្ឋានរាប់ទាំងកម្មករចំណាកស្រុកមកពីថៃ និងកម្មករមួយចំនួនតូច ដែលទៅលេងស្រុកកំណើតក្នុងឱកាសចូលឆ្នាំខ្មែរ ត្រូវបានក្រសួង ស្ថាប័ន គ្រូពេទ្យ មន្ត្រីថ្នាក់ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យកចិត្តទុកដាក់ដោះស្រាយបានយ៉ាងល្អ។ សម្រាប់ប្រជាជនម្នាក់ៗសុទ្ធតែបានរួមចំណែកទប់ស្កាត់ជំងឺឆ្លងនេះ តាមរយៈការធ្វើអនាម័យផ្ទាល់ខ្លួន និងតាមក្រុមគ្រួសារតាមការណែនាំពីក្រសួងសុខាភិបាល។ បងប្អូនចំណាកស្រុកមកពីថៃ និងកូនក្មួយកម្មករ-កម្មការិនី ដែលទៅលេងស្រុកក្នុងពេលចូលឆ្នាំ ក៏ត្រូវបានយកចិត្តទុកដាក់ពិនិត្យសុខភាព និងរស់នៅដាច់ដោយឡែក រយៈពេល ១៤ ថ្ងៃ ដើម្បីធានាថា មិនមានកូវីដ-១៩…

សុន្ទរកថា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្ដីពី កូវីដ-១៩

ព្រះចៅ ស៊ុលតង់ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសអាស៊ានបូកបី ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្ដែងនូវក្ដីរីករាយ ដោយបានចូលរួមក្នុងជំនួបថ្នាក់ដឹកនាំអាស៊ាន ជាមួយថ្នាក់ដឹកនាំ នៃប្រទេសបូកបី តាមរយៈវីដេអូខនហ្វេរ៉ីន (Video Conference) នាពេលនេះ។ ជាមួយគ្នានេះ ខ្ញុំក៏សូមអរគុណចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្ដួចផ្ដើមរៀបចំឱ្យមានកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស អំពីជំងឺកូវីដនេះឡើង ដើម្បីពិភាក្សាអំពីការឆ្លើយតបរួមរបស់យើង សំដៅទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ កូវីដ-១៩។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសបូកបី ដែលបានខិតខំទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នូវការរីករាលដាលនៃជំងឺនេះ និងបន្តការអនុវត្តវិធានការបង្ការប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ជាក់ស្ដែង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជូនក្រុមគ្រូពេទ្យជំនាញប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងស៊ីវិល និងយោធា មកជួយកម្ពុជា រួមទាំងសម្ភារៈបរិក្ខារពេទ្យ និងម៉ាស ខណៈដែលរដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២០ លានដុល្លារអាមេរិក ដែលនឹងផ្ដោតលើការទិញសម្ភារៈបរិក្ខារពេទ្យ ថ្នាំ និងរថយន្តសង្គ្រោះបន្ទាន់ ជាដើម។ ពិតណាស់ថា…