ការត្រៀមបច្ឆា ឬដីកប់ គឺជាការគោរពចំពោះអ្នកដែលបានស្លាប់ដោយសារ កូវីដ-១៩ និងជាការទទួល ខុសត្រូវការពារសុវត្ថិភាព និងសុខភាពចំពោះប្រជាជនដែលកំពុងរស់នៅ
ពិតមែនហើយមានមនុស្សមួយក្រុម គឺបានចេញមកនិយាយថា នៅពេលដែលខ្ញុំឲ្យត្រៀមលក្ខណៈបែប នេះគឺជាការប្រមាថជីវិតរបស់ប្រជាជន។ ខ្ញុំសុំយកឱកាសនេះជម្រាបជូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ខ្ញុំ មិនបានប្រមាថជីវិតរបស់ប្រជាជនទេ ប៉ុន្តែផ្ទុយទៅវិញ នេះជាការគោរពទៅដល់ប្រជាជននៅពេលដែល មានឧបសគ្គកើតឡើងទាក់ទិនជាមួយនឹងមរណភាពរបស់អ្នកជំងឺដោយសារ កូវីដ – ១៩ យើងមិនត្រូវបាត់ម្ចាស់ការ ហើយនាំទៅដល់ការចម្លងមេរោគទៅកាន់ក្រុមគ្រួសារ ឬអ្នកដទៃនោះទេ ដែលយើងត្រូវត្រៀមបម្រុងទុក។ នៅក្នុងទំនៀមទម្លាប់ប្រពៃណីរបស់យើងភាគច្រើនមានឪពុកម្តាយចាស់ តែងតែធ្វើក្តារ មឈូសទុកជូនពួកគាត់ តែងតែធ្វើចេតិយ៍ មុនពេលដែលគាត់ស្លាប់ទៅទៀត តើនោះវាជាការប្រមាថចំ ពោះជីវិតឪពុកម្តាយ ចំពោះជីវិតជីដូនជីតា ឬទេ? ខ្ញុំសុំពន្យល់បងប្អូនឲ្យបានជ្រាប ភាគច្រើនណាស់នៅ ក្នុងប្រទេសរបស់យើង ដែលឪពុកម្តាយ ជីដូនជីតាចាស់ បានត្រៀមរួចជាស្រេចនូវក្តារមឈូស បានត្រៀម រួចជាស្រេចនូវចេតិយ៍ ឬក៏របស់របរផ្សេងទៀត ដើម្បីត្រៀមជូនដំណើរឪពុកម្តាយនៅពេលដែលគាត់ទទួល មរណភាពទៅ។ ដូច្នេះនៅក្នុងពេលដែលខ្ញុំរៀបចំនេះ គឺការរៀបចំដើម្បីជាការគោរព និងទទួលខុសត្រូវ ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋយើងផង និងទទួលខុសត្រូវចំពោះអ្នកដែលទទួលមរណភាពទៅ ផង ដោយត្រៀមរៀបចំការធ្វើបច្ឆាសម្រាប់ការបូជាឲ្យបានសមរម្យ។ ឥឡូវត្រូវជ្រើសរើសដីធ្លីឲ្យបានសម រម្យ មិនមែនជាការប្រមាថជីវិតរបស់ប្រជាជន ដូចមនុស្សមួយចំនួនបានអះអាងនោះទេ។ សុំអ្នកទាំងនោះ កុំរៀបចំសម្រាប់ម្តាយស្លាប់ កុំរៀបចំឪពុកម្តាយខ្លួនឯងស្លាប់ ហើយទុកឲ្យពួកគាត់គ្មានក្តារមឈូសទៅចុះ។ អាហ្នឹងគឺជារឿងរបស់អ្នក តែខ្ញុំមានភារកិច្ចទទួលខុសត្រូវសម្រាប់ប្រជាជនកម្ពុជាដែលកំពុងរស់នៅក្នុងប្រទេសនេះតែម្តង យើងត្រូវតែមានការទទួលខុសត្រូវ រាប់ទាំងយើងត្រៀមក្តារមឈូសទាំងឡាយដើម្បីជូនដំណើរអ្នកដែលទទួលមរណភាពដោយ កូវីដ – ១៩ ឲ្យបានសមរម្យ។ នៅក្រុមហ៊ុនមួយចំនួនបានធ្វើក្តារមឈូសទុក មិនមែនគ្រាន់តែនៅកម្ពុជាទេ នៅលើពិភពលោកសុទ្ធតែមានការត្រៀមក្តារមឈូសទុកជា ស្រេច តើនោះជាការប្រមាថជីវិតប្រជាជនឬទេ? ខ្ញុំគ្រាន់តែលើកចំណុចនេះ មិនមែនចង់ឆ្លើយតបទេ តែខ្ញុំ ចង់ពន្យល់ប្រជាពលរដ្ឋរបស់យើងឲ្យបានជ្រាបថា នេះគឺជាការគោរពចំពោះអ្នកដែលបានស្លាប់ដោយសារ កូវីដ – ១៩ និងជាការទទួលខុសត្រូវការពារសុវត្ថិភាព និងសុខភាពចំពោះប្រជាជន ដែលកំពុងរស់នៅ។
ជាចុងក្រោយខ្ញុំសុំបញ្ជាក់សាជាថ្មីថា យើងត្រូវរៀបចំឲ្យស្របទៅនឹងទំនៀមទម្លាប់របស់បងប្អូនយើង ដោយមួយផ្នែកត្រូវរៀបចំបច្ឆាដើម្បីត្រៀមលក្ខណៈបូជាសម្រាប់សាកសព អ្នកដែលបានស្លាប់ដោយ កូវីដ – ១៩ និងមួយផ្នែកទៀតត្រៀមដី សម្រាប់កប់ទៅតាមទំនៀមទម្លាប់របស់បងប្អូនឥស្លាម របស់បងប្អូន ជនជាតិដើមភាគតិច ទៅតាមទំនៀមទម្លាប់របស់បងប្អូន។ នេះជាអ្វីដែលខ្ញុំចង់បញ្ជាក់ថាយើងមានការ ទទួលខុសត្រូវ៕