ក្រសួងសុខាភិបាល និងក្រុមហ៊ុន General Electrics របស់អាមេរិក ចុះចែកជូនប្រព័ន្ធទឹកស្អាត ដល់មន្ទីរពេទ្យចំនួន១០ នៅប្រទេសកម្ពុជា

FN ៖ ក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុនGeneral Electrics បានចែកជូននូវប្រព័ន្ធទឹកស្អាតទៅដល់បណ្ដាមន្ទី​រ​ពេទ្យចំនួន១០នៅកម្ពុជា ដើម្បីផ្តល់នូវទឹកស្អាតគ្រប់គ្រាន់ ក្នុងការបម្រើដល់គ្រប់ផ្នែកសំខាន់ៗទាំងអស់ ជាពិសេសផ្នែកវះកាត់ និងផ្នែកសម្ភព។ លោកស្រីវេជ្ជបណ្ឌិតឱវណ្ណ ឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល តំណាងឲ្យលោក ម៉ម ប៊ុន ហេង បានថ្លែងថា ប្រព័ន្ធទឹកស្អាតនេះពិតជាមានសុវត្ថិភាព និងមានសារសំខាន់ណាស់ សម្រាប់តំហែ​ទាំ​ អ្នកជំងឺ។ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាលទាំងឡាយ ដែលកំពុងធ្វើការជាមួយអ្នក​តំណាងមកពីក្រសួង និងមូលនិធិជេណេរ៉ល អេឡិកទ្រិក មកដល់បច្ចុប្បន្ននេះមានអ្នកជំងឺច្រើនជាង៥០០នាក់ ហើយនៅក្នុងមន្ទីពេទ្យបង្អែក នានា ក៏ដូចជាមន្ទីពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រកាកោង មានលទ្ធភាពទទួលបានទឹកស្អាត ជារៀងរាល់ថ្ងៃ។ លោក Wouter Van Wersch ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន GE ប្រចាំអាស៊ាន បានឲ្យដឹងថា «ខ្ញុំមើលឃើញ ប្រទេសកម្ពុជាមានប្រជាពលរដ្ឋវ័យក្មេង ជាច្រើនហើយនេះគឺជាកម្លាំងជំរុញយ៉ាងសំខាន់មួយឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍ និងកំណែទម្រង់ បរិយាកាសធុរកិច្ច ខ្ញុំសូមការប្តេជ្ញាចិត្តថា ខ្ញុំនៅតែបន្ដជាដៃគូមួយសម្រាប់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជារហូត»​។ លោក លីម ដារារិទ្ធ…

រដ្ឋមន្រ្តីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន បារម្ភពីការបង្កអសន្តិសុខក្នុងតំបន់ពី​ក្រុមឥស្លាម​ជ្រុលនិយម

FN ៖ រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន លោក Xu Bu បានបង្ហាញក្តីបារម្ភ ដូចគ្នាពីការបង្កអសន្តិសុខ និងអំពើភេរវកម្មនៅក្នុងតំបន់ពីសំណាក់ក្រុមឥស្លាមជ្រុលនិយម។ ការបង្ហាញក្តីព្រួយបារម្ភនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ប្រាក់ សុខុន និងលោក Xu Bu នៅទីស្តីការក្រសួងការបរទេសនារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ។ លោក កាន់ ផារិទ្ធ អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបពិភាក្សានោះ លោក ប្រាក់ សុខុន និងលោក Xu Bu បានពិភាក្សាផ្តោតជាសំខាន់អំពីបញ្ហាសន្តិសុខនៅក្នុងតំបន់។ ទាំងលោក ប្រាក់ សុខុន និងលោក Xu Bu បានចាត់ទុកការធ្វើភេរវកម្មដោយក្រុមឥស្លាមជ្រុលនិយម គឺជាការបង្កអសន្តិសុខនៅក្នុងតំបន់ ដែលទាមទារឲ្យប្រទេសជាសមាជិកអាស៊ាន និងប្រទេសក្នុងតំបន់ដទៃទៀតបង្កើនការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត។ បើតាមលោក កាន់ ផារិទ្ធ ក្នុងជំនួបនោះ ក៏បានពិភាក្សាពីទំនាក់ទ្វេភាគីកម្ពុជា-ចិនផងដែរ។ ទាំងលោក ប្រាក់ សុខុន និងលោក…

អភិបាលរាជធានីភ្នំពេញ ក្រើនរំឭកដល់ពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ពិសេសនៅឱកាសបុណ្យចូលឆ្នាំខ្មែរ ព្រោះខែនេះជារដូវក្ដៅ

FN ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតគ្រប់ពេលវេលា ចំពោះគ្រោះអគ្គិភ័យ ពិសេសនៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខ ដោយសារអំឡុងពេលនេះជារដូវក្ដៅ ដាច់ខាតកុំមានការធ្វេសប្រហែសឲ្យសោះ។ លោក ប៉ា សុជាតិវង្ស ទទូចហើយទទូចទៀតបែបនេះត្រូវបានលើកឡើងក្នុងពិធីសម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសែនសុខ ខណ្ឌសែនសុខ ដែលមានតម្លៃ១៦២,៣៤៨ដុល្លារ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។ លោកអភិបាលថា «ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្ការ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ នៅរដូវក្តៅនេះ ពិសេសបុណ្យចូលឆ្នាំខ្មែរ ដែលនឹងឈានមកដល់ ប្រមាណ២០ថ្ងៃទៀត»។ ក្រៅពីនេះ លោក ប៉ា សុជាតិវង្ស ក៏បានជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយ ឲ្យភូមិសង្កាត់មានសុវត្ថិភាព ធ្វើយ៉ាងណាកុំឲ្យភូមិដ្ឋានមានគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត បានក៏សំណូមឲ្យព្រះសង្ឃ គួរបញ្ចូលកម្មវិធីភូមិសង្កាត់មានសុវត្ថិភាពនេះ ក្នុងព្រះធម៌ទេសនា និងជួយរំឭករាល់ពេលទេសនាម្ដងៗ។ អភិបាលរាជធានីភ្នំពេញបានរំឭក «រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខ រាជធានីមានរថយន្តក្រុង សម្រាប់ដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃ…