​នាយឧត្តមសេនីយ៍ គន់ គីម ជួបសំណេះសំណាល​ជាមួយអតីតយុទ្ធជន​ក្នុងខេត្តព្រះសីហនុ និងសម្រេចសាងសង់ផ្ទះ៤ខ្នង ជូនអតីតយុទ្ធជនក្រលំបាក

FN ៖ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាយឧត្តមសេនីយ៍ គន់ គីម នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជន ២៥២នាក់ នៅក្នុងខេត្តព្រះសីហនុ ព្រមទាំងបានសម្រេច​សាងសង់ផ្ទះចំនួន ៤ខ្នង ជូនអតីតយុទ្ធជន ៤គ្រួសារដែលកំពុងជួបការលំបាកក្នុងជីវភាព។ ក្នុងកិច្ចសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម បានស្នើឲ្យថ្នាក់ដឹកនាំសមាគម ថ្នាក់ខេត្ត ក្រុង ស្រុក និងសាខា ឃុំ សង្កាត់ បន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជនតាមភូមិ ឃុំ ដែលទទួលខុសត្រូវ ដើម្បីស្វែងយល់​ពីស្ថានភាព​ជីវភាព ស្ថានភាពសុខភាពរបស់អតីតយុទ្ធជន ហើយត្រូវរិះរកគ្រប់លទ្ធភាព​ជួយអន្តរាគមន៍ឲ្យបាន​ទាន់ពេលវេលា​ក្នុងករណីក្រុមគ្រួសារអតីតយុទ្ធជន ជួបការលំបាកក្នុងជីវភាព ឬ មានគ្រោះថ្នាក់ មានជំងឺ ត្រូវការជំនួយ​សង្គ្រោះបន្ទាន់ ឬ បើមានបងប្អូនអតីតយុទ្ធជនណាម្នាក់ទទួលមរណភាព ត្រូវចលនាគ្នាជួយរៀប​ចំបុណ្យសពឲ្យបានឧឡារិកបំផុត ជាកិត្តិយសចុងក្រោយឲ្យស័ក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងរបស់ពួកគាត់។ នាយឧត្តមសេនីយ គន់ គីម បញ្ជាក់ថា «ទាំងអស់នេះ សុទ្ធតែជាអំពើសប្បុរស ជាវប្បធម៌ចែករំលែក ក្នុងស្មារតីសាមគ្គី ជួយគ្នាទៅវិញ ទៅមក របស់សមាគមយើង…

​អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្តសម្ដេចតេជោ ចុះជួយពិនិត្យជំងឺជូនពលរដ្ឋជាង៣ពាន់នាក់ នៅស្រុកកោះធំ ខេត្តកណ្តាល

FN ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះធំ និងជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ ដឹកនាំ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេច​តេជោ ហ៊ុន សែន ជួយពិនិត្យជំងឺ និងចែកថ្នាំជូនប្រជាជនដោយឥតគិតថ្លៃ នៅអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាដួង (ទល់មុខវត្តព្រែកតាដួង) ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាលនេះមានចំនន៣,២១៧នាក់ ក្នុងនោះ ពិនិត្យអ្នកជំងឺទូទៅបាន ២,១៨៧នាក់, អ្នកជំងឺភ្នែក ៣០៥នាក់, អ្នកជំងឺត្រចៀក ច្រមុះ បំពង់ក ៩៥នាក់, អ្នកជំងឺសម្ភព ​រោគស្រ្តី ៦៨នាក់, ពិគ្រោះអ្នកជំងឺវះកាត់៨១នាក់, ​​វះកាត់តូចបាន៩នាក់, ពិនិត្យព្យាបាលធ្មេញបាន១៨០នាក់, ពិនិត្យអេកូបេះដូងបានចំនួន៧២នាក់, ​អេកូពោះបានចំនួន៨៩នាក់ និងពិនិត្យជំងឺកុមារបានចំនួន១៤០នាក់។ ជាមួយគ្នានោះ ប្រជាជនមានសេចក្តីត្រេកអរ និងពេញចិត្តជាពន់ពេកចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច​តេជោ និងបានគោរពថ្លែងអំណរគុណដ៏ជ្រាល ជ្រៅជាទីបំផុតចំពោះ សម្តេច​ ដែលតែងតែ​យកចិត្តទុកដាក់ខ្ពស់ ដល់សុខមាលភាពប្រជាជនទូទៅ ពិសេសនៅថ្ងៃនេះឃុំព្រែកថ្មី…

តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំ UN ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការចោទប្រកាន់កម្ពុជាថា រំលោភសិទ្ធិមនុស្ស

FN ៖ លោក ណី សំអុល តំណាងអចិន្រ្តៃយ៍របស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍មួយចំនួន ដែលបានរិះគន់កម្ពុជាអំពីបញ្ហាសិទ្ធិមនុស្ស។ លោក ណី សំអុល បានបញ្ជាក់ថា «សេចក្តីថ្លែងការណ៍ទាំងនោះ បកស្រាយយ៉ាងអយុត្តិធម៌ ក្នុងន័យអវិជ្ជមានមកលើស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលតែលើព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ដែលប្រើប្រាស់ទាំងស្រុងទៅនឹងអ្វីបានកើតឡើងជាក់ស្តែង ដោយព្រងើយកន្តើយទៅនឹងការអភិវឌ្ឍន៍ទាំងឡាយ ដែលបានសម្រេចរហូតដល់បច្ចុប្បន្ន និងការតាំងចិត្តដ៏សុចរិតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស»។ លោកបានបន្ថែមទៀតថា «កម្ពុជា​បានយល់ច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវទាំងឡាយ ដែលមានចែងនៅក្នុងសន្ធិសញ្ញាអន្តរជាតិនានាដែលខ្លួនជាសមាជិក។ ប៉ុន្តែយើងខ្ញុំក៏ជឿផងដែរថា សិទ្ធិគឺមានដែនកំណត់ មិនមែនដាច់ខាតនោះទេ ដូច្នេះហើយ បុគ្គលគ្រប់រូប គួរតែប្រើប្រាស់សិទ្ធិរបស់ពួកគេ ដោយទំនួលខុសត្រូវ»។