ប្រជាពលរដ្ឋខ្មែរជាង៤ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតថ្មី នៅរយៈពេល៧ថ្ងៃដំបូង!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៧ថ្ងៃដំបូង នៃដំណើរការចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ឆ្នាំ២០១៧ មានប្រជាពលរដ្ឋជាង៤ម៉ឺននាក់ហើយ បានទៅចុះឈ្មោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ។ គ.ជ.ប បានឲ្យដឹងថា រយៈពេល៧ថ្ងៃដំបូងនៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១ ដល់ទី០៧ ខែកញ្ញា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ៤៣៤៦១នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅត្រូវបានប៉ាន់ស្មានថា មានប្រមាណ ៩.៨លាននាក់៕

ប្រធាន គ.ជ.ប ​អំពាវនាវឲ្យប្រជាពលរដ្ឋ ទៅធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះ​ឆ្នោត​ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ឆ្នាំ​២០១៧ នៅឃុំ-សង្កាត់ទូទាំងប្រទេស

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅតាមឃុំ-សង្កាត់ទូទាំងប្រទេស។ លោក ស៊ិក ប៊ុនហុក បានថ្លែងថា ការចុះឈ្មោះបញ្ជីបោះឆ្នោតចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយការចុះឈ្មោះបោះ​ឆ្នោត គឺធ្វើនៅតាមឃុំ-សង្កាត់ និងក្នុងភូមិមួយចំនួននៅក្នុងឃុំ-សង្កាត់ ទូទាំងប្រទេស។ ក្នុងឱកាសការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាព​បោះឆ្នោតនេះ គ.ជ.ប សូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់​ខ្លួន ដែលបិទផ្សាយនៅតាមសាលាឃុំ-សង្កាត់ ដើម្បីឲ្យប្រាកដថា ខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។ ប្រធាន គ.ជ.ប បានបន្តថា ក្នុងករណីដែលឈ្មោះ និងទិន្នន័យបងប្អូនពុំត្រឹមត្រូវ បងប្អូនត្រូវស្នើសុំក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវ ឲ្យបាន​ត្រឹមត្រូវតាមឯកសារសំអាងច្បាស់លាស់។ ចំពោះការចុះឈ្មោះបោះឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត និងអ្នកមិនទាន់ចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ និងប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំ គីតដល់ថ្ងៃបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឬអ្នកកើតមុននិងកើតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ ប្រធាន គ.ជ.ប…

ថ្ងៃនេះ ជាថ្ងៃទី៦នៃការចាប់ផ្តើមដំណើរការចុះឈ្មោះបោះឆ្នោតថ្មី និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត, សូមបងប្អូនទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា !

FN ៖ ថ្ងៃទី០៦ ខែកញ្ញានេះ ជាថ្ងៃទី៦នៃដំណើរការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ដែលមានរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោតថ្មី ធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋណាដែល៖ ១៖ គ្រប់អាយុបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ពោលគឺអាយុ១៨ឆ្នាំ (គិតដល់ថ្ងៃបោះឆ្នោត)។ ២៖ អ្នកគ្រប់អាយុយូរហើយ តែមិនទាន់បានចុះឈ្មោះបោះឆ្នោតនឹងគេ កាលពីឆ្នាំ២០១៦ កន្លងទៅ។ ៣៖ អ្នកដែលចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ រួចហើយ តែបានផ្លាស់ប្ដូរទីលំនៅ ឬទីសំណាក់ទៅឃុំ-សង្កាត់ផ្សេង។ ប្រសិនបើអ្នកមានទីលំនៅច្រើនជាងមួយកន្លែង អ្នកត្រូវជ្រើសរើសយក ទីតាំងលំនៅដ្ឋានណាមួយ ដើម្បីចុះឈ្មោះរបស់អ្នកក្នុងបញ្ជីបោះឆ្នោតថ្មីនោះ។ មិនខុសពីការចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ឡើយ ដើម្បីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧បាន ពលរដ្ឋត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែ។ ប្រសិនបើគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ ពលរដ្ឋត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោតជំនួសវិញ។ ដើម្បីបានឯកសារបញ្ជាក់អត្តសញ្ញាណ…